Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ចង់​មាន​ការត្រួតពិនិត្យ​ជា​អន្តរជាតិ លើ​មូលដ្ឋាន​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​

spot_img

​តាម​ក្យូ​ដូ នៅ​ថ្ងៃ​៧ មីនា នេះ​ដោយ​ផ្អែក​លើ​ប្រភព​ច្បាស់​ការណ៍​មួយចំនួន​ឲ្យដឹងថា ជប៉ុន​មាន​គម្រោង​សហការណ៍​ជាមួយ​អាមេ​រិក និង​កូរ៉េខាងត្បូង ជំរុញ​ឲ្យមាន​សកម្មភាព​ត្រួតពិនិត្យ​បណ្តា​មូលដ្ឋាន​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មាន​មូលដ្ឋាន​ដើម្បី​បញ្ជាក់​លើ​បំណង​រំសាយ​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុង​យ៉ាង​។​

វាលសាកល្បង​នុយក្លេអ៊ែ​រ Ponggye-ri

​ប្រភព​ដដែល​ឲ្យដឹងថា ជប៉ុន​ចង់​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង អនុញ្ញាត​ដល់​ភ្នាក់ងារ​របស់​ស្ថាប័ន​ថាមពល​ប៉ារ​មាណូ​អន្តរជាតិ (IAEA) បាន​ទៅ​ពិនិត្យមើល​មូលដ្ឋាន​ប្រទេស​នេះ សំខាន់​នៅ​មូលដ្ឋាន Yongbyon ដែល​មាន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ ភាគ​ខាងជើង​ក្រុង​ព្យុងយ៉ាង​។ ការអំពាវនាវ​ខាងលើនេះ ស្តែង​បង្ហាញឲ្យឃើញ​ការពុំពេញ​ចិត្ត​របស់​ជប៉ុន​ចំពោះ​ការសន្យា​ត្រឹមតែ​ផ្អាក​ករណី​សាកល្បង​នុយក្លេអ៊ែរ និង​កាំជ្រួច​របស់​កូរ៉េខាងជើង​។ IAEA ពុំ​បាន​ពិនិត្យ​មើល​ផ្ទាល់​បណ្តា​មូលដ្ឋាន​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង តាំងពី​អំឡុង​ពេល​ស្ថាប័ន​ឃ្លាំមើល​នុយក្លេអ៊ែរ​ចំណុះ​អង្គការសហប្រជាជាតិ​នេះ ត្រូវ​បាន​បណ្តេញចេញ​ពី​កូរ៉េ​ខាងជើង​កាលពី​ឆ្នាំ ២០០៩​។​

​ផែនការ​ខាង​លើ​របស់​ជប៉ុន ត្រូវបាន​លើក​ឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង ប្រកាស​កាលពី​ថ្ងៃ ៦ មីនា​ថា ក្រុង​សេ​អ៊ូ​ល បាន​ឯកភាព​ជាមួយ​កូរ៉េខាងជើង​អំពី​ការរៀបចំ​សន្និសីទ​កំពូល​ដំបូង​រវាង​កូរ៉េ​ទាំង​២ នៅ​អំឡុង​ខែ​មេសា ក៏​ដូច​ជា​ការ​ដែល​ក្រុង​ព្យុង​យ៉ាង​បង្ហាញ​ពី​បំណង​ត្រៀម​ចាប់ផ្តើម​ចរចា​ជាមួយ​អាមេរិក​៕ ចន្ទ្រា​

spot_img
×