Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​បាន​និង​កំពុង​គាំទ្រ​ជម្រុញ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌​អហិង្សា​

spot_img

​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១០៧ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​ការ​ប្រារព្ធ​ទិវា​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា នៅ​កម្ពុជា​នា​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​។ តាមរយៈ​ប្រធានបទ​នេះ គឺ​បាន​បង្ហាញថា ស្ត្រី​គឺជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការរក្សាបាន​នូវ​សុខសន្តិភាព ហើយក៏​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​ជាតិ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក រួម​ទាំង​កម្ពុជា​ផង​ដែរ បាន​ចាត់ទុក​ថ្ងៃ​៨ មីនា ជា​ថ្ងៃ​បុណ្យ​ជាតិ​ឈប់សម្រាក ដើម្បី​អបអរសាទរ​នូវ​ការទទួលស្គាល់​សិទ្ធិសេរីភាព​ពេញលេញ​របស់​ស្ត្រី​។​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៨ ឆ្នាំនេះ គឺ​ក្រោម​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌​អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​គាំទ្រ​ជម្រុញ ឲ្យមាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​។ សូម​ជូនពរ​ស្ត្រី​ទូទាំង​ប្រទេស ជួបប្រទះ​តែ​សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា​៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×