Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមហាក្សត្រី អំពាវនាវ​ដល់​ប្រជារាស្ត្រ​ខ្មែរ​រួមគ្នា​លើកកម្ពស់​សីលធម៌ និង​វប្បធម៌​អហិង្សា ដើម្បី​សង្គម​មួយ​ប្រកបដោយ​ភាពថ្លៃថ្នូរ និង​សុខដុម​

spot_img

ភ្នំពេញ​៖ អបអរសាទរ​ខួប​លើក​ទី​១០៧ នៃ​ទិវា​អន្តរជាតិ នារី ៨ មីនា សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ បាន​មាន​ព្រះរាជបន្ទូល​សូម​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ប្រឹងប្រែង​រួមគ្នា​លើកកម្ពស់​សីលធម៌ និង​វប្បធម៌​អហិង្សា​នៅតាម​គ្រួសារ​នីមួយៗ ដើម្បីឲ្យ​ការរស់នៅ​ក្នុង​សង្គម​កម្ពុជា​ប្រកបដោយ​ភាព​ថ្លៃថ្នូរ សម្បូរ​សប្បាយ និង​សុខដុមរមនា​ជា​រៀងរហូត​។​

​ព្រះរាជបន្ទូល​របស់​ស​ម្តេច​ព្រះមហាក្សត្រី បាន​រំ​លេចឡើង​ក្នុង​ព្រះរាជសារ​ចូលរួម​អបអរសាទរ​ខួប​លើក​ទី​១០៧ នៃ​ទិវា​អន្តរជាតិ នារី ៨ មីនា​។ អង្គ​ព្រះមហាក្សត្រី បាន​មាន​ព្រះរាជបន្ទូល​ថា សូម​កូនចៅ​ជា​មាតាបិតា​ទាំងអស់​ប្រឹងប្រែង​លើកកម្ពស់​សីលធម៌ វប្បធម៌​អហិង្សា នៅក្នុង​គ្រួសារ​តាមរយៈ​ការអប់រំ​ទូន្មាន​ប្រៀនប្រដៅ​កូនចៅ សាច់ញាតិ​ឲ្យក្លាយ​ជា​កូន​ល្អ សិស្ស​ល្អ ពលរដ្ឋ​ល្អ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន គ្រឿង​ស្រវឹង ការប្រើ​អំពើហិង្សា ដោយ​ត្រូវ​ប្រកាន់យក​នូវ​សីលធម៌ សុជីវធម៌ និង​រួមចំណែក​រក្សា ការពារ​សន្តិភាព សណ្តាប់ធ្នាប់​ល្អ ដើម្បី​រស់​នៅក្នុង​សង្គម​មួយ​ប្រកបដោយ​ភាពថ្លៃថ្នូរ សម្បូរ​សប្បាយ និង​សុខដុមរមនា​ជា​រៀងរហូត​។ យើង​ត្រូវ​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ តាម​ព្រះរាជ​បណ្តោះ​របស់​ព្របរ​មរតន​កោដ្ឋ​។​

​ព្រះមហាក្សត្រី បាន​មាន​ព្រះរាជបន្ទូល​គាំទ្រ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រ​សួង​កិច្ចការនារី និង​គ្រប់​ក្រ​សួ​ស្ថាប័ន​ផ្នែក​ឯកជន ដៃគូ​អភិវឌ្ឍន៍ ដែល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការលើកកម្ពស់​សមភាព​យេនឌ័រ ដើម្បី​ស្ត្រី​បានទទួល​កិច្ច​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​តាមរយៈ​ការជំរុញ​សមាជិក​នៅក្នុង​គ្រួសារឲ្យ​ទទួលស្គាល់ និង​ចាត់​ទុក​ស្ត្រី​ជា​ដៃគូ​ដ៏​សំខាន់ ក្នុង​ការរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​។ “​ខ្ញុំ​សូម​គាំទ្រ​ការផ្តល់​កាលានុវត្តភាព​ឲ្យ​ស្ត្រី​បាន​កសាង និង​អភិវឌ្ឍន៍​សមត្ថភាព ក៏​ដូចជា​បាន​ចូលរួម​ក្នុង​គ្រប់​ការងារ គ្រប់​វិស័យ​ប្រកបដោយ​សមធម៌​”​។ សម្តេចម៉ែ​បាន​មាន​ព្រះរាជបន្ទូល​បន្ថែម​យ៉ាង​ដូច្នេះ​។​

​ដើម្បី​រក្សាបាន​នូវ​អ្វី​ដែល​កម្ពុជា​កំពុងតែ​មាន​នាពេល​បច្ចុប្បន្ន​នេះ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ត្រូវ​រួបរួម​សាមគ្គី​គ្នា​ជា​ធ្លុង​តាម​ព្រះរាជ​បណ្តាំ​ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ​ខ្មែរ នរោត្តម សីហនុ​។​

​យោង​តាម​ព្រះរាជសារ​៣​ទំព័រ​របស់​សម្តេចម៉ែ ព្រះអង្គ​ទ្រង់​បាន​រំលេច​ថា ប្រធានបទ​នេះ បាន​ធ្វើឲ្យ​យើង​នឹងឃើញ​ឡើងវិញ ពី​សម័យ​សង្គមរាស្ត្រនិយម ក្រោម​ព្រះរាជ​បូ​រាជ​នី​យ​កិច្ច ដ៏​ឧត្តុងឧត្តម និង​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ នៃ​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សម្តេចឪ សម្តេច​តា សម្តេច​តា​ទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព ឯករាជ្យ សំបូរ​រុងរឿង ប្រប​កដោយ​កិត្តិយស កិត្តស័ព្ទ​ល្បីល្បាញ ក្នុង​ពិភពលោក​។​

​ជាមួយគ្នា​នោះ សម្តេច​ត​ម៉ែ ទ្រង់​បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែលជា​អ្នក​ឈានមុខ ខិតខំ​ប្រឹងប្រែង នាំមក​នូវ​សន្តិភាព ពេញលេញ​ដើម្បី ប្រជានុរាស្ត្រ និង​មាតុភូមិ​កម្ពុជា​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×