Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​អ្នក​ស៊ើបការណ៍​ឲ្យ​អង់គ្លេស ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ ក្រោយ​ត្រូវ​គេ​បំពុល​ដោយសារ​ធាតុគីមី​

spot_img

អតីត​អ្នកស៊ើប​ការ​ជនជាតិ​រុស្សី​ម្នាក់ ឈ្មោះ Sergei Skripal និង​កូនស្រី​របស់​ខ្លួន ត្រូវបាន​គេ​បំពុល​
​ដោយសារ​ធាតុគីមី នៅក្នុង​ប្រទេស​អង់គ្លេស កាលពី​ចុង​សប្តាហ៏​កន្លងទៅ​នេះ​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលីស​អង់គ្លេស​។​

​ប៉ូលីស​បាន​ប្រាប់​អ្នក​សារព៌តមាន​ថា ពួក​គេ​ចាត់ទុក​ហេតុ​ការណ៏​ដែល​កើត​កាលពី​ថ្ងៃអាទិត្យ​ គឺជា​​ការប៉ុនប៉ង​ធ្វើឃាត​ដោយ​ប្រើ​សារធាតុ​គីមី​។​

​លោក Sergei Skripal និង​កូនស្រី​ឈ្មោះ Yulia អាយុ ៣៣​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ​យ៉ាង​ធ្ងន់ ក្រោយពេល​បាន​សន្លប់​
​បាត់បង់​ស្មារតី​នៅ​ក្បែរ​របង​ផ្សារ​ទំនើប​មួយ​ស្ថិត​ក្នុង​ទីក្រុង Salisbury ភាគ​ខាងត្បូង​ប្រទេស​​អង់គ្លេស​។ លោក​គឺជា​អតីតមន្ត្រី​យោធា​រុស្សី​ដែល​ត្រូវ​កាត់ទោស​ដោយ​រុស្សី ពី​បទ​ស៊ើប​ការ​ឲ្យ​ប្រទេស​អង់គ្លេស​។​

​ប៉ូលីស​ម្នាក់ ដែល​បាន​ទៅដល់​កន្លែងកើតហេតុ​មុនគេ ក៏​ធ្លាក់ខ្លួន​ឈឺ​ផង​ដែ​រដែរ និង​កំពុង​ស្ថិត​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​នៅ​មន្ទីរពេទ្យ​។​

​សូមបញ្ជាក់​ថា លោក Sergei Skripal អាយុ ៦៦​ឆ្នាំ បាន​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ចាប់តាំងពី​លោក​ត្រូវបាន​ដោះលែង​ពី​ការឃុំ​ខ្លួន​នៅក្នុង​ប្រទេស​រុស្សី​ក្នុង​ឆ្នាំ ២០១០​។​

​គាត់​ត្រូវបាន​តុលាការ​កាត់ទោស​នៅក្នុង​ប្រទេស​រុស្សី ពី​បទ​ស៊ើប​ការណ៏​ឲ្យ​ប្រទេស​អង់គ្លេស មុនពេល​គាត់​ទទួលបាន​សិទ្ធិ​ជ្រកកោន​ក្នុង​ប្រទេស​អង់គ្លេស ក្រោយពេល​មាន​ការដោះដូរ​អ្នកស៊ើប​ការណ៏​នៅ​ក្នុង​ឆ្នាំ ២០១០ រវាង​ប្រទេស​រុស្សី និង​អា​មេ​រិច​៕​ សុភ័ក្ត្រ

spot_img
×