Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​កូរ៉េ​ ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ជាមួយ​កម្ពុជា ឲ្យបាន ​២ ​ប៊ីលាន​ដុល្លារ​ នៅ​ឆ្នាំ​២០២០

spot_img

​ភ្នំពេញ​ ៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ស្នើ​អោយ​កូរ៉េ​ទិញ​ផ្លែស្វាយ​ពី​កម្ពុជា​អោយ​កាន់តែ​ច្រើន ជាពិសេស​ការពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វ​ភាគី អោយបាន ​២ ​ប៊ី​លាន​ដុល្លារ​អាមេរិក ​នៅ​ឆ្នាំ​២០២០ ហើយ​ថា អ្នកវិនិយោគ​កូរ៉េ មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។​

​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ មីនា ឆ្នាំ​២០១៨ លោក ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាត​ឲ្យ​លោក អូ ណាក់​យ៉ុង​(oh Nak-young) អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ថ្មី​ប្រចាំ​កម្ពុជា ជួប​សម្តែង ការគួរសម នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី។​

​ក្នុង​ឱកាស​នេះ​ដែរ លោក ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​នៅ​ការអបអរសាទរ​ចំពោះ​ភាព ធូរស្រាល​រវាង​កូរ៉េ​ទាំងពីរ ដែល​នឹង​នាំមក​នូវ​សន្ដិភាព និង​ស្ថេរភាព​ក្នុង​តំបន់​។​

​លោក អគ្គរដ្ឋទូត បាន​ជម្រាប​លោក ឧបនាយករដ្ឋមន្ត្រី អំពី​សភា​ពធូរស្រាល​រវាង​សាធារណរដ្ឋកូរ៉េ និង កូរ៉េខាងជើង ក្នុងឱកាស​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ព្យុង​ឆាង នៅ​សាធារណរដ្ឋកូរ៉េ​។ លោកអគ្គរដ្ឋទូត ក៏​បាន​ជម្រាប​អំពី​បេសកជន​ពិសេស​របស់​លោក ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ទៅ​ទីក្រុង​ព្យុង​យ៉ាង ប្រទេស​កូរ៉េខាងជើង ដែល​បាន​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន​។

​ក្នុង​ឱកាស​នេះ លោក ឧបនាយករដ្ឋមន្ត្រី បាន​ស្នើ​អោយមាន​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ដែល​សម្ដេច​អគ្គ​មហា​សេ​បេតី​តេ​ជោ​នាយក រដ្ឋមន្ត្រី បាន​ស្នើ​ជា​មួយ​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​។ លើសពីនេះ លោក ឧបនាយករដ្ឋមន្ត្រី បានស្នើ អោយ​មាន​ការចាប់ផ្ដើម​បង្កើត​កិច្ចសន្ទនា​ការទូត និង​សន្ដិសុខ​ដែល​បាន​ព្រមព្រៀងគ្នា កន្លងមក និង​ស្នើ​អោយ​កូរ៉េ​ទិញ​ផ្លែស្វាយ​ពី​កម្ពុជា​អោយ​កាន់តែច្រើន ជាពិសេស​ការពង្រីក ទំហំពាណិជ្ជកម្ម​ទ្វេភាគី អោយបាន ​២ ​ប៊ី​លាន​ដុល្លារ​អាមេរិក​ នៅ​ឆ្នាំ​២០២០​ ។ ចំពោះ​ការវិនិយោគ​របស់កូរ៉េ​ មាន​ទំហំ​ទឹកប្រាក់ ជាង​២០០​លាន​ដុល្លារ​អាមេរិក ​ក្នុង​ឆ្នាំ​២០១៧ ហើយ​លោក ឧបនាយក រដ្ឋមន្ត្រី បាន​ស្នើ​អោយ​អ្នកវិនិយោគ​កូរ៉េ មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​។ នៅ​ឆ្នាំ​២០១៩ ខាងមុខ កូរ៉េ​នឹង​គ្រោង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​ចម្រុះ លោក ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា​មាន​ការរីកចម្រើន​ថែម​ទៀត រវាង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក៏​ស្នើអោយមាន​ការហោះហើរ​ត្រង់​ពី​កូរ៉េ​មក​កម្ពុជា អោយបាន​៧ ឬ​៨ ជើង​ ក្នុង​មួយថ្ងៃ​។ ចំណែកឯ​អ្នកទេសចរ​កូរ៉េ​មាន​ចំនួន​ប្រហាក់ប្រហែល​៣៥​ម៉ឺន​នាក់ ក្នុង​ឆ្នាំ​២០១៦​។​

​ឆ្លៀត​ឱកាស​នេះ​ដែរ លោក ឧបនា​យ​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ផ្ដល់ ហិរញ្ញប្បទាន​ឥត​សំណង កម្ចី​ការប្រាក់​ទាប​ចំនួន​ជាង​៦៧​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​៤៨ និង​ទឹកប្រាក់​ចំនួន​៣៥០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ផ្សេងៗ​ទៀត​។ កម្ពុជា និង​កូរ៉េ​មាន​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ យ៉ាង ជិតស្និត ទាំង​ទ្វេភាគី និង​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន ព្រមទាំង​នៅក្នុង​កិច្ចសហប្រតិបត្តិការ មេគង្គ​-​កូរ៉េ​។ លើសពីនេះទៅទៀត​កូរ៉េ បាន​ទទួល​ពលក​រ​កម្ពុជា​ចំនួន​ជិត​៦​ម៉ឺន​នាក់​ហើយ ដោយ​នារី​ជនជាតិ ខ្មែរ រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​កូរ៉េ​មាន​ចំនួន​ជិត​១​ម៉ឺន​នាក់​ដែរ​។​

​លោក អគ្គរដ្ឋទូត​បាន​មក​ប្រទេស​កម្ពុជា​ចំនួន​ពីរលើក បាន​ឃើញ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនា​បេតី​តេជោ​នាយករដ្ឋមន្ត្រី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×