Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ៖​ដាក់​មុខតំណែង​ដល់​ស្ត្រី ដើម្បី​តែ​បង្គ្រប់កិច្ច​នោះទេ គឺ​ត្រូវ​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការងារ​

spot_img

​ភ្នំពេញ ​៖ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បានធ្វើការ​អំពាវ​អោយមាន​ការចូលរួម​ពី​ស្ត្រី​បន្ថែមទៀត​ក្នុង​កិច្ចការងារ​មួយចំនួន ដូចជា​ក្នុង​តំណែង​ជា​រដ្ឋលេខាធិការ ជាដើម ប៉ុន្តែ​ការ​ដាក់​មុខ​តំណែង​ដល់​ស្ត្រី​នោះ មិន​គ្រាន់តែ​ដាក់​ដើម្បី​តែ​បង្គ្រប់កិច្ច​នោះទេ គឺ​ត្រូវ​ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការងារ​នោះ ។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែ​ផល្គុន នព្វ​ស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី ៨ មីនា ខួប​លើក​ទី​១០៧ នៅ​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។ ពិធី​នេះ ក៏​មាន​ការ​អ​ញ្ញើញ​ចូលរួម​ពី បណ្តា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត ជាពិសេស​បណ្តាញ​អ្នកធ្វើការងារ ទាក់ទង​នឹង​សិទ្ធិ​ស្ត្រី​។

​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​បង្ហាញ​នូវ​ក្តីរីករាយ និង អបអរសាទរ​ចំពោះ ទិវា​អន្តរជាតិ​នារី ៨ មីនា នៅ​កម្ពុជា​នា​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ប្រធានបទ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​»​។ សម្តេច​តេជោ ហ៊ុន សែន បាន​គាំទ្រ​ចំពោះ​ប្រធានបទ​នេះ ពីព្រោះ​ប្រធានបទ​នេះ គឺ​បាន​រំលេច​អំពី​តម្លៃ​នៃ​សន្តិភាព និង​ការលើកកម្ពស់ វប្បធម៌​អហិង្សា ដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​គាំទ្រ​ជំរុញ​ឲ្យមាន​ការចូល​រួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​បុរស​ទាំង​ស្ត្រី ដើម្បី​វឌ្ឍនភាព​សង្គម​ឆ្ពោះ​ទៅ​លើកកម្ពស់​សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ក៏ដូចជា​សុខមាលភាព​សង្គម ដោយ​ធ្វើ​ការទប់ស្កាត់ និង​កាត់បន្ថយ​អំពើហិង្សា ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សុខសន្តិភាព បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​កិច្ចការ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ កម្ពុជា ជាង​២​ទសវត្សរ៍​ចុងក្រោយ​នេះ មាន​កំណើន​សេដ្ឋកិច្ច​កើនឡើង​គួរអោយកត់សំគាល់ ជាពិសេស​វិស័យ​ឧស្សាហកម្ម​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​កំណើន​សេដ្ឋកិច្ច​នេះ ក្នុងនោះ​ស្ត្រី​ក៏​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ភាព​រី​ចម្រើន​នេះ​ផង​ដេរ​។ ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ នូវ​គោលនយោបាយ​គាំពារ​សង្គម ហើយ​ដែល​គោលនយោបាយ​នេះ ក៏​បាន​រួមចំណែក​ជួយ​ដល់​ស្ត្រី​ជាច្រើន​ផងដែរ ដូចជា​ទទួលបាន​សេវា​សុខភាព​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ​មិន​គិតថ្លៃ ការ​ទួលបាន​សាច់ប្រាក់​ពេល​សំរាល ការទទួល​បាន​ប្រាក់ខែ​១២០ % ពេល​ឈប់​សំរាក​ឆ្លងទន្លេ​រួម​និង​អត្ថប្រយោជន៍​ផ្សេៗ​ជាច្រើន​ទៀត​។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាល ក៏បាន​ផ្តល់​ឱកាស​ដល់​ស្ត្រី​ច្រើន​ផង​ដែរ​ក្នុងការ​បំរើ​ការងារ តាម​ស្ថាប័ន​រដ្ឋ និង​ឯកជន​នា ជាពិសេស​បច្ចុប្បន្ន ស្រី្តក៏​មានតួនាទី ជា​អភិបាលខេត្ត រដ្ឋមន្ត្រី អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ ជាដើម​។ សម្តេច​តេ​ជោមាន​មានប្រ​សាសន៍ បញ្ជាក់ថា ស្ត្រី​មិនមែន​មាន​សិទ្ធិ​ត្រឹមតែ​១​ថ្ងៃនេះ​ទេ គឺ​មាន​ជា​រៀងរាល់ថ្ងៃ ដូច្នេះ​ការចូលរួម​ជួយ​ដល់​ស្ត្រី​គឺជា​ភាពចាំបាច់​មួយ​ក្នុង​ការជំរុញ​អោយ​ស្ត្រី​បាន​ចូល​ចំណែក ក្នុង​កិច្ចការងា​ជា​ច្រើន​ដូច​បុរស​ដែរ​។

ជាមួយគ្នា​នោះ សម្តេច​ក៏​សូមអោយ អោយមាន​ការបណ្តុះ បណ្តាល​ចំណេះដឹង ដល់​ស្ត្រី​បន្តែមទៀត ដើម្បី​ពង្រឹង​ចំណេះ​ស្ត្រី​អោយ​ខ្លាំងក្លា ហើយ​សម្តេច​តេជោ ក៏​សូម អំពាវនាវ ក្រសួង​ពាក់ព័ន្ធ យកចិត្តទុកដាក់​ពង្រឹង​និតិរដ្ឋ ចូលរួម ថែរក្សា​សន្តិភាព ទប់ស្កាត់​ការជួញដូរ​កុមារ និង​ចូលរួម​ធ្វើអោយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​។

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ឧត្ដុង្គឧត្ដម​នេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្វាយ​នូវ ព្រះ​សព្ទសាធុការ​ពរជ័យ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហាប្រសើរ​គ្រប់ប្រការ​ចំពោះ សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ សូម​ព្រះអង្គ​ទ្រង់មាន​ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​វាងវៃ ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ត្រ​ខ្មែរ ជា​កូន ចៅ ចៅទួត របស់​ព្រះអង្គ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ទិវា​អន្តរជាតិ​នារី​៨​មីនា នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ជូនពរ​ស្ត្រី​ទាំងអស់ សូម​ជួប​ប្រទះ​តែ​សេចក្តីសុខ​ចម្រើន គ្រប់ៗ​គ្នា ។ នា​ឱកាស​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ជូន​បាច់ផ្កា​ដ៏​ស្រស់ស្អាត ដល់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​បរិយាកាស​រីក រាយ​ក្រៃលែង​ផងដែរ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×