Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គោ​បង្កើតបាន “​វត្ថុ​ចម្លែក​” មូល​ដូច​ក្បាល​ទារក​ទើប​កើត​…

spot_img

ថ្មីៗ​នេះ​លើ​បណ្តាញ​សង្គម នៅ​វៀតណាម​បាន​ផ្ទុះ​កក្រើក​នូវ​រឿង “​វត្ត​ចម្លែក​” មួយ​ត្រូវបាន​គេ​បង្កើត​ចេញ នា​ឃុំ Bai Tranh ស្រុក Nhu Xuan ខេត្ត Thanh Hoa នៅ​ព្រឹក​ថ្ងៃទី ៦ មីនា​។​

​នាង Tran Thi Oanh អាយុ​២០​ឆ្នាំ ដែល​ជា​ម្ចាស់​គោ​ឲ្យដឹងថា វេលា​ម៉ោង​ប្រហែល ៧​ព្រឹក ថ្ងៃទី​៦ មីនា គោ​របស់​គ្រួសារ​នាង​បាន​រកកល​ចង់​កើតកូន ហើយ​វេលា​ម៉ោង ៨ វា​បាន​បង្កើត​កូន​គោ​១​ក្បាល​។ ស្រាប់តែ​២​ម៉ោង ក្រោយមកទៀត ក៏បាន “​កើត​បន្ថែម​” វត្ថុ​ចម្លែក​១ រួច​ទើប​ទម្លាក់​សុក​ចេញមក​។​

​ក្រោយ​មក​វា​បន្ត “​ទម្លាក់​” វត្ថុ​ចម្លែក​ដូចជា​ក្បាល​ទារក ក្រោយពេល​វត្ថុ​ចម្លែក “​ធ្លាក់​ចេញ​” គេ​បាន​យក​វា​ទៅ​ថ្លឹង​ឃើញ​មាន​ទម្ងន់ ៣៥០ gram (3​ខាំ​កន្លះ​)​។ មើល​ពី​ក្រៅ​វត្ថុ​ចម្លែក​នេះ មាន​រោម​ច្រើន ពណ៌​លឿង​…​។​

​តាំងពី​ម៉ោង ១០ ព្រឹក​ថ្ងៃ​ដដែល គ្រួសារ​គាត់​បាន​ទុក “​វត្ថុ​ចម្លែក​” លើ​ចាន​១​មិន​ប៉ះពាល់​ដល់​វា ដើម្បី​រង់ចាំ​អ្នកជំនាញ​មក​ពិនិត្យ​មើល​៕ ចន្ទ្រា​

spot_img
×