Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កោតតែ​ចេះ​នឹកឃើញ ៖ តុបតែង​ឲ្យ​ឆ្មា ជួយ​លក់​ត្រី​ពិតជា​ដាច់​អស្ចារ្យ ហើយ​បាន​ឡើង​ទំព័រ​កាសែត​បរទេស​ទៀ​ត​

spot_img

​ថ្មីៗ​នេះ​រូប​ភាព​របស់​ឆ្មា​១​ក្បាល មានមុខមាត់​បែប “​ជើង​កាង​” ហើយ​ថែមទាំង​ត្រូវបាន​លម្អរ​ដោយ​សម្លៀកបំពាក់ វ៉ែនតា មួក​… ឈរ​ជួយ “​លក់​ត្រី​” ឲ្យ​ម្ចាស់ ធ្វើឲ្យ​បណ្តាញ​សង្គម​ក្នុង និង​ក្រៅ​ស្រុក​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

​វា​កើត​ឡើង​នៅ​វៀតណាម ហើយ​បើ​តាម​គេហទំព័រ Borad Panda នោះ​គឺ​តាម​បែប​ដែល​គេ​បាន​ឃើញ​នោះ ទោះបី​ឆ្មា​នេះ​វា​លក់​ខ្សាច់​នៅលើ​… វាល​ខ្សាច់​ក៏​ដាច់​ដែរ​។​

​ពេល​ដឹង​ពី​ឈ្មោះ​ឆ្មា​អាយុ ៣​ឆ្នាំនេះ ពិតជា​ទប់​សំណើច​ពុំបាន ព្រោះ​ម្ចាស់​វា លោក Le Quoc Phong បាន​ដាក់​ឈ្មោះ​ឲ្យ​វា​គឺ​… ឆ្កែ (​ច​) ។ ម្ចាស់​របស់​វា​នៅ HAi PHONG ប្រកប​របរ​លក់​ត្រី ហើយ​តែង​យក​វា​ទៅ​ជាមួយ​។ វត្តមាន​របស់​វា​បាន​ទាក់ទាញ​ក្រសែភ្នែក​អ្នកទិញ​យ៉ាងខ្លាំង ជាហេតុ​នាំឲ្យ​លោកក៏ល​ក់​… ដាច់​។​

​មិន​ជឿ​! ប្រិយមិត្ត​ទស្សនា​រូបភាព​របស់​ឆ្មា​ដែល​មានឈ្មោះ ច (​ឆ្កែ​)​

 

spot_img
×