Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្ត​ព្រះសីហនុ អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ខួប​លើក​ទី​១០៧ (Video inside)

spot_img

​ខេត្ត​ព្រះសីហនុ ៖ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​រៀបចំ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ៨​មីនា ខួប​លើក​ទី​១០៧ ដោយ​មាន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​ចូលរួម​អបអរ​ពិធី​នេះ​រាប់ពាន់នាក់​។ ពិធី​នេះ​រៀបចំ​នៅ​វេទិកា ចុង​ឆ្នេរ​អូរ​ឈើទាល អតីត​ឆ្នេរ​ក្រុមហ៊ុន​អា​រី​ស្តុន ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មីនា ឆ្នាំ​២០១៨​។
​នា​ឱកាស​នោះ ឯកឧត្តម យន្ត មីន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​កោតសរសើរ​ចំពោះ​ស្នាដៃ និង​សកម្មភាព​ការងារ របស់​ស្ត្រី​ទាំង​ស្ត្រី​មេផ្ទះ និង​ស្ត្រី​មាន​តួនាទី​ជា​មន្ត្រីរាជការ​បំរើការ​ងារ​នៅតាម​ស្ថាប័នរដ្ឋ​នានា ក្រោម​ឱវាទ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ចំពោះ​គ្រួសារ និង​សង្គមជាតិ ជួយ​ជម្រុញ​ឲ្យមាន​ការរីក​ចម្រើន​ជាមួយ​រាជរដ្ឋាភិបាល ជា​បន្តបន្ទាប់​មក​នេះ​។​

​នា​ឱកាស​ខួប​លើក​ទី​១០៧ ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​នេះ​ដែរ ថ្នាក់ដឹកនាំ រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ជូន​បាច់ផ្កា​អនុស្សាវរីយ​ជូន​ដល់​ស្ត្រី​តំណាងឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ រដ្ឋបាលខេត្ត និង​តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មួយចំនួន​ផង​។​

​ខាងក្រោម​នេះ គឺជា​សកម្មភាព​ជូន​បាច់ផ្កា​អនុស្សាវរីយ​ជូន​ស្ត្រី​តំណាង​ឲ្យ​ស្ថាប័នរដ្ឋ និង​តំណាង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ របស់ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ នា​ឱកាស​ពិធី​រៀបចំ​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា ខួប​លើក​ទី​១០៧ នា​វេទិកា​ចុង​ឆ្នេរ​អូរ​ឈើ​ទា ល ខេត្ត​ព្រះសីហនុ​៕ ដែន សីមា​

spot_img
×