Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ស្រវឹង​បើក​ម៉ូតូ​ធំ​លឿន​ដូច​ព្យុះ ហោះ​ទៅបុក​ដើមឈើ និង​បន្ត​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​បាក់ក​ស្លាប់​

spot_img

​ភ្នំពេញ ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែងកើតហេតុ ក្រោយ​ពី​ជួបជុំ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​ហើយ ជិះ​ម៉ូតូ​ធំ​យ៉ាង​លឿន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដើមឈើ និង​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង​នេះ​។​

 

​ហេតុ​ការ​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​៣០​នាទី នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣២៧ ខាងត្បូង​សាលា​វិទ្យា​ល័យឥន្ទ្រេ​វី ប្រមាណ​ជាង​២០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ ខែ​ប រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បុគ្គលិក​ហាង CK ស្នាក់នៅ​ភូមិ​ទួលគោក សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ និង​មាន​ស្រុកកំណើត​នៅ​ឃុំ​ញ៉ែងញ៉ង ស្រុក​ត្រាំងកក់ ខេត្តតាកែវ ។​

​បើ​តាម​មិត្តភក្តិ​ជនរងគ្រោះ​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ ពួកគាត់​មាន​គ្នា​៥​នាក់ បាន​ជួបជុំគ្នា​នៅ​ផ្ទះ​មិត្តភក្តិ​ម្នាក់ទៀត នៅ​ម្តុំ​ផ្សារ​ដី​ហុយ ដោយ​បាន​ផឹកស្រា​បៀរ​អស់​ចំនួន​កន្លះ​កេះ បន្ទាប់មក​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀងខ្លួន ដោយ​រូបគាត់​បាន​ជិះ​ម៉ូតូ​ធំ​មួយ​គ្រឿង​ម្នាក់ឯង ចំណែក​ជន​ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ជី​ប៊ី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DC-4011 ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង មួយ​គ្រឿង​ផ្សេងគ្នា ដោយ​បើកបរ មុខ​និង​ក្រោយ លុះ​បើកបរ​មក​ដល់​ចំណុចកើតហេតុ ខណៈ​ដែល​រូបគាត់​ជិះ​ទៅ​មុន​ចម្ងាយ​ប្រហែល​៤០​ម៉ែត្រ​ពី​គ្នា ស្រាប់តែ​លឺ​សំលេង​រោន៍​ម៉ូតូ​ពេល​នោះ រូបគាត់​ក្រឡេក​មើល​ឃើញ​ជនរងគ្រោះ​ជ្រុល​ទៅ​បុក​និង​ដើមឈើ​ហើយ​បន្ត​ទៅ​បុក​ជញ្ជាំង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​ទៀត ។ ភ្លាម​នោះ​ពួក​រូបគាត់​ក៏​បាន​មក​មើល​ឃើញ​ជនរងគ្រោះ​ដេក​លែង​ដឹង​ខ្លួន​ទើប​ខ​ល​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ តែ​ពេល​ក្រុម​គ្រូរ​ពេទ្យ​មក​ដល់​និង​ក្រោយ​ពី​ពិនិត្យ​ទើប​ដឹងថា ជនរងគ្រោះ​បាន​បាក់ក​ស្លាប់បាត់​ទៅ​ហើយ​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច បាន​ធ្វើកា​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក រងចាំ​សាច់ញាត្តិ​មក​ទទួលយក​ត្រឡប់ទៅផ្ទះ​វិញ​។ ដោយឡែក សព​ជនរងគ្រោះ​សមត្ថកិច្ច​ប្រគល់​សាច់ញាត្តិ​យ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×