Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជួយ​មើល​ផង​! ក្រុមហ៊ុន លោក​ឧកញ៉ា ជឹម សុខ កំពុង​បន្ត​ច្របាច់ ក ពលរដ្ឋ​រកស៊ី​លក់​-​ទិញ​សត្វ​គោ ក្របី នៅ​ខេត្តព្រៃវែង​

spot_img

ប្រជាពលរដ្ឋ ដែលជា​អ្នករកស៊ី​តូចតាច ពី​ការលក់​-​ទិញ​សត្វ​គោ ក្របី នៅ​ខេត្តព្រៃវែង កំពុង​ត្រូវបាន ក្រុមហ៊ុន​លោក​ឧកញ៉ា ជឹម សុខ ចាប់​ច្របាច់ ក ទៀតហើយ នាំគ្នា​រអ៊ូរ​រទាំ​ត្អូញត្អែរថា ពួកគាត់​កំពុង «​លៀន​អណ្តាត​» ហើយ ដោយសារ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ជឹម សុខ គាបសង្កត់​ជំរិត «​រឹត​ក​» យក​ថ្លៃ​សោហ៊ុយ​សេវាកម្ម​ខ្ពស់​ហួសហេតុ​ស្រេច​តែ​នឹង​ចិត្ត ក្នុង​ការលក់​សត្វ​គោ ក្របី​ចេញទៅ​ប្រទេស​វៀតណាម បាន​ប្រាក់​យកមក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ពោលគឺ​សត្វ​គោ​តូច​ក្នុង​១​ក្បាល​ត្រូវ​ក្រុមហ៊ុន​យកលុយ​៥​ម៉ឺន​រៀល សត្វ​គោ​ធំ​១​ក្បាល​ចំនួន​ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល សត្វ​ក្របី​តូច​១​ក្បាល​ចំនួន​៨​ម៉ឺន​រៀល និង​សត្វ​ក្របី​ធំ​១​ក្បាល​ចំនួន​១១​ម៉ឺន​រៀល ខណៈ​ភាស៊ី​បេន​ដែលមាន​តម្លៃ​ត្រឹម​២ ០០០​រៀល ក៏ត្រូវ​ក្រុមហ៊ុន​ជំរិត​យក​​រហូតដល់​៥ ០០០​រៀល​។ រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​ខាង​ក្រុមហ៊ុន លោក​ឧកញ៉ា ជឹម សុខ នៅតែ​បន្ត​ឡើង​បន្ថែមទៀត​។

​ក្រុម​ប្រជាព​រដ្ឋ​ដែលជា​អ្នក រកស៊ី​តូចតាច ក៏បាន​ត្អូញត្អែ បន្តថា ក្រុមហ៊ុន លោក​ឧកញ៉ា ជឹម សុខ កំពុងតែ​ធ្វើអោយ​ជីវភាព ប្រជាពលរដ្ឋ ធ្លាក់ចុះ ដុនដាប ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយសារតែ ការ​តម្លើងថ្លៃ ស្រេច​តែ​ចិត្ត ទៅលើ សត្វ គោ ក្របី នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

​ក្រុម​ប្រជាពលរដ្ឋ​បន្តថា សព្វថ្ងៃ​ខាង​ក្រុមហ៊ុន​លែង​ចង់​ចេញ​សំបុត្រ​ឲ្យ​ហើយ គឺ​គ្រាន់តែ​រាប់​ចំនួន​ក្បាលសត្វ​គោ ក្របី​រួចហើយ​គិតលុយ​ជាការ​ស្រេច ​ដោយ​អនុវត្ត​រូបមន្ត តម្រូវ​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​បង្ខំចិត្ត​លក់​សត្វ​គោ ក្របី​ឲ្យ​ទៅ​ក្រុមហ៊ុន​ផ្តាច់មុខ​តែម្តង​។​

​ក្រុមហ៊ុន​លោក​ឧកញ៉ា ជឹម សុខ ធ្លាប់មាន​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សត្វ​ជ្រូក​ក្រហម​ជាង​២០០​ក្បាល​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រក​ឡែ​ម ខេត្តបាត់ដំបង មាន​ភាពមិនប្រក្រតី ហើយ​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់​បង្ក្រាប​ចាប់បាន​នៅត្រង់ចំណុច​មុខ​វត្ត​អន្លង់​ក្ងាន ឋិត​ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅ​។

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ មិនទាន់​អាច​សុំ​ការបំភ្លឺ​បញ្ជាក់​ពី​ក្រុមហ៊ុន​លោក​ឧកញ៉ា ជឹម សុខ បាន​នៅឡើយ​ទេ​៕​ ដោយ ៖ កក្កដា​

spot_img
×