Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍ បច្ចុប្បន្ន កំពុងតែ​មាន​ការ​កើត​ឡើង​គួរអោយកត់សម្គាល់​ (Video inside)

spot_img

ភ្នំពេញ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ បច្ចុប្បន្ន កំពុងតែ​មាន​ការ​កើត​ឡើង​គួរអោយកត់សម្គាល់ ដោយ​បាន​ឆក់យក​ជីវិត​មនុស្ស ស្ទើរតែ​រាល់ថ្ងៃ ជាពិសេស​ចំពោះ​អ្នកធ្វើ​ដំណើរ​ដោយ​ទោចក្រយានយន្ត​។

​ដោយហេតុនេះ​ហើយ ទើប​ក្រសួង​សារ​ធា​រណការ និង​ដឹកជញ្ជូន សហការ​ជាមួយ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព ចរាចរណ៍​ផ្លូវគោក ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ Pernod Ricard Cambodge បាន​ផលិត វីដេអូរ​អប់រំ​ខ្លី រឿង “​ព្រលឹង​” ដែល​អប់រំ ពី​សុវត្ថិភាព​ចរាច​រណ៍ ផ្លូវគោក ពី​ហានិភ័យ នៃ​ការ​មិន​ពាក់មួក​សុវត្ថិភាព ក្នុង​អត្ថន័យ ក្រើនរំលឹក​ដល់​អ្នក​ធ្វើ​ដំណើរ ដោយ​ទោចក្រយានយន្ត មិនត្រូវ​មាន​ការប្រមាថ ធ្វេសប្រហែស ត្រូវ​ពាក់​មួកសុវត្ថិភាព​អោយបាន​ត្រឹមត្រូវ និង​គ្រប់​ពេលវេលា ទោះ​ធ្វើដំណើរ​ជិត​ឬ​ឆ្ងាយ ត្រូវ​គោរព​ច្បាប់​ចរាច​រណ៍ មិនត្រូវ ប្រើប្រាស់​ទូរ​សព្ទ​ដៃ ពេល​កំពុង​បើកបរ​។ គ្រោះថ្នាក់​ចរាចរណ៍ បំផ្លាញ​ជីវិត​អ្នក និង​បន្សល់​វិប្បដិសារី ដល់​ក្រុមគ្រួសារ​របស់​អ្នក​។​

​នៅ​ក្នុង​វីដេអូរ អប់រំ​ខ្លី រយៈពេល ១​នាទី​៤៨​វិនាទី និយាយ​ពី​បាត់បង់​មួយ ដោយ​ប្រពន្ធ ត្រូវ​បាត់​បង់ប្តី កូនស្រី បាត់បង់​ឪពុក នេះ​ក៏​ដោយសារ​តែ ការបើកបរ​មិន​គោរព​តាម​ច្បាប់ បើកបរ​ដោយ​មិន​ពាក់​មួយ​សុវត្ថិភាព​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×