Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ចិន អភិវឌ្ឍន៍​គម្រោង​ប្រេងកាត​នៅ​ប្លុក D របស់​កម្ពុជា​

spot_img

ភ្នំពេញ​៖ ក្រុមហ៊ុន​ចិន​មួយ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​កាណាដា ដើម្បី​ចរចា​កិច្ចព្រមព្រៀង​ប្រេងកាត​នៅ​ប្លុក D ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់​ជា​គោលការណ៍​រួចហើយ​។​

​លោក ជៀ​ប សួរ អគ្គនាយក នៃ​នាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​សន្និបាត​បូកសរុប​ការងារ​ក្រសួង​រ៉ែ និង​ថាមពល ថ្ងៃទី​៧ ខែ​មីនា ឆ្នាំ​២០១៨ ថា ការចរចា​កិច្ចព្រមព្រៀង​ប្រេងកាត នៅក្នុង​ប្លុក D នេះ គឺ​មាន​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន​មាន​ដៃគូ មាន​បទពិសោធន៍​ខ្ពស់ មកពី​ប្រទេស​កាណាដា ដែល ទើបតែ​បាន​គោលការណ៍ ពី​ប្រមុខ​រដ្ឋាភិបាល ក្នុង​ការរៀបចំ​ក្រុមការងារ​អន្តរក្រសួង​។​

លោក​អគ្គនាយក​បានបញ្ជាក់​ថា មាន​ក្រុមហ៊ុន​មួយ​មក​ពី​ប្រទេស​ម៉ាឡេស៊ី ក៏​ចង់​វិនិយោគ​អណ្តូង​ប្រេងកាត​នៅ​ប្លុក C ហើយ​លោក​ថា ការងារ​នេះ ក្រុមការងារ​អន្តរក្រសួង ដែល​មាន​ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចរចា​លើ​កិច្ចព្រមព្រៀង​ប្រេងកាត​នេះ ជិត​ចប់​ដែរ​ហើយ ប៉ុន្តែ​ដោយសារ​ក្នុង​រយៈពេល​កន្លងមក​នេះ ថ្លៃ​ប្រេងកាត​ធ្លាក់ចុះ ហើយ​ក្រុមហ៊ុន​ដែល​មក​ចរចា​ជាមួយ​កម្ពុជា មានការ​រវល់​នៅ​ប្រទេស​ម៉ាឡេស៊ី ដូច្នេះ​មាន​ការផ្អាក​មួយរយៈ ប៉ុន្តែ​តាម​កិច្ច​ទំនាក់ទំនង​គ្នា នឹង​បន្ត​កិច្ចចរចា​នេះ​នៅ​ខែ​មេសា ឆ្នាំ​នេះ​បន្ត​ទៀត​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×