Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិត្តធម៌​មែន​! បើករថយន្ត​បុក​ស្ត្រី​ម្នាក់​ឲ្យ​ផ្លោង​ទើរ​លើ​កញ្ចក់​រថយន្ត​ខ្លួន​យ៉ាង​សាហាវ តែ​ពុំ​រត់​ទេ និង​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​គួរ​ឲ្យ​សរសើរ​! (​មាន​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​បាន​ជួប​បទពិសោធន៍​ជីវិត​ដ៏​ស្លុតរន្ធត់​បំផុត នៅពេលដែល​នាង ត្រូវ​ទើរ​នៅលើ​កញ្ចក់​ក្បាល​រថយន្ត​តូច​១​គ្រឿង និង​ធ្លាក់​ទៅ​ដី ខណៈ​នាង​ដើរ​ឆ្លងកាត់​ផ្លូវ ។ ហេតុការណ៍​ដ៏​សាហាវ​នេះ បានកើត​ឡើង នៅពេល​អ្នកបើកបរ​ម្នាក់ បាន​បើករថយន្ត​បុក​នាង នៅ​ចំនុច​ផ្លូវ Ubi Road 1 កាលពី​ថ្ងៃទី​៤ មីនា ។​

​ការប៉ះទង្គិច​ដ៏​ខ្លាំង បាន​បណ្តាល​ឲ្យ​ស្ត្រី​ក្រីក្រ​នោះ ត្រូវ​ផ្លោង​ឡើងទៅ​ទើរ​នឹង​កញ្ចក់​រថយន្ត​បង្ក​មួយ​រំពេច មុនពេល​ធ្លាក់ចុះ​ទៅនឹង​ដី បន្ទាប់​រថយន្ត​បាន​ឈប់​ងក់ ។​

​ទោះយ៉ាងណា ស្ត្រី​នោះ ពុំ​បង្ហាញ​ឲ្យ​ឃើញ​ស្ថិតក្នុង​សភាព​រងរបួស​ធ្ងន់ធ្ង​រ​នោះទេ ដោយ​នាង​បាន​ងើប​អង្គុយ​យ៉ាង​ស្វាហាប់ ប៉ុន្តែ ហាក់ដូចជា​ឃើញ​យកដៃ​ស្ទាបអង្អែល​របួស​នៅ​ជើង​របស់​នាង ។​

​ដោយសារតែ​នាង ពុំ​អាច​ងើបឈរ​បាន ភ្លាមៗ​នោះ អ្នកបើកបរ​ក៏បាន​ចុះ​ពី​រថយន្ត និង​ប្រញាប់ប្រញាល់​ជួយ​លើក​នាង និង​ឲ្យ​អង្គុយ​នៅក្នុង​កៅអី​ខាងក្រោយ ដោយ​គាត់​ពិនិត្យមើល​យ៉ាង​យកចិត្តទុកដាក់​បំផុត មុនពេល​បើកបរ​ដឹក​នាង ទៅកាន់​មន្ទីរពេទ្យ ។​

​នេះ​ជា​ទង្វើ​ទទួលខុស​ដ៏​គួរ​ឲ្យ​សរសើរ​មួយ ចំពោះ​អ្នកបើកបរ​រូបនេះ ដែល​គាត់​ពុំមាន​ចេតនា​បើករថយន្ត​រត់គេចខ្លួន ដើម្បី​ជៀសផុត​ពី​សំណង ៕

spot_img
×