Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិស​ស្លោក​ការទូត​របស់​ចិន ក្នុង​ទំនាក់ទំនង​ជាមួយ​អាមេរិក រុស្ស៊ី និង​អាស៊ាន​

spot_img

​នៅ​ថ្ងៃ ៨ មីនា នៅ​រដ្ឋធានី​បេកាំង រដ្ឋមន្ត្រីការបទេស​ចិន​វ៉ាង​យី បាន​ឆ្លើយតប​នឹង​កិច្ច​សម្ភាសន៍​របស់​អ្នកសារព័ត៌មាន​អំពី​គោលនយោបាយ​ការបទេស​របស់​ប្រទេស​នេះ​ជាមួយ​អាមេរិក រុស្ស៊ី និង​អាស៊ាន​។​

រដ្ឋមន្ត្រីការបទេស​ចិន វ៉ាង​យី ឆ្លើយតប​នឹង​អ្នកសារព័ត៌មាន​ជុំវិញ​គោលនយោបាយ​ការទូត​របស់​ប្រទេស​នេះ​។​

​លោក​វ៉ាង​យី អះអាងថា ខ្លឹមសា​ស្នូល​ក្នុង​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក​គឺ​សហប្រតិបត្តិការ​ខណៈពេល​ដែល​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ក៏​កំពុង​មាន​ទំនាក់ទំនង​ទូលំទូលាយ និង​ជិតស្និទ្ធ​។​

​តួលេខ​ស្ទាបស្ទង់​ថ្មី​បំផុត​បង្ហាញឲ្យឃើញថា ពលរដ្ឋ​អាមេរិក​ជាង ៥០% មាន​សមាន្យ​ចិត្ត​ជាមួយចិន ដែល​នេះ​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុងអំឡុងពេល ៣០​ឆ្នាំកន្លងមក​។ កត្តា​ដើរតួនាទី​សកម្ម​ធ្វើឲ្យ​ចំណង​ទាក់ទង​ប្រទេស​ទាំង​ពីរ​មាន​កំណើន ដោយហេតុ​ថា កិច្ចសហប្រតិបត្តិការ ចិន​-​អាមេរិក បាន​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជន​ប្រទេស​ទាំង​ពីរ ក៏ដូចជា​ប្រជាជន​លើ​ពិភពលោក​។​

​ឆ្លើយតប​នឹង​បញ្ហា “​ជម្លោះ​” ពាណិជ្ជកម្ម លោក​វ៉ាង​យី សង្កត់ធ្ងន់​ថា ការប្រកួតប្រជែង​រវាង​ប្រទេស​ទាំង​ពីរ គឺជា​ការ​ប្រជែង​មួយ​មាន​លក្ខណៈ​សកម្ម​។ លោក​ថា សង្គ្រាម​ពាណិជ្ជកម្ម​ពុំមែន​ជា​វិធី​សម្រាប់​ដោះស្រាយ​បញ្ហា​នោះឡើយ វា​បាន​ត្រឹម​បង្ក​មហន្តរាយ​ដល់​ប្រទេស​ទាំង​២​។ ចិន​សង្ឃឹមថា ភាគី​សងខាង​នឹង​រក្សា​អារម្មណ៍​នឹងនរ​ចរចារ​គ្នា​សំដៅ​ស្វែងរក​វិធានការ​ដោះស្រាយ​ដែល​មាន​ផលប្រយោជន៍​ទាំងសងខាង និង​មាន​ចរិត​ស្ថាបនា​។​

​ក្នុង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​វិញ ប្រមុខ​ការទូត​រូបនេះ​អះអាងថា ចំណង​ទាក់ទង​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ស្ថិរភាព​ប្រសើរ​ណាស់​។ ចំណង​មិត្តភាព​បណ្តា​មេដឹកនាំ​ចិន និង​រុស្ស៊ី គឺជា​គ្រឹះ​ធ្វើឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​លូតលាស់​ជាង​មុន​។​

​ចំពោះ​អាស៊ាន​វិញ លោក​វ៉ាង​យី ឲ្យដឹងថា ចិន​មាន​បំណង​បង្កើន​កម្រិត​នៃ​ចំណង​ទាក់ទង​ដៃគូ​យុទ្ធសាស្ត្រ ហើយ​កសាង​សហគមន៍​អនាគត​រួម​មួយ​ដែល​ស្និទ្ធស្នាល​ជាង​មុន​ជាមួយ​សហគមន៍​នេះ​។ ចិន​នឹង​បន្ត​ជំ​រុញឲ្យ​ចំណង​ទាក់ទ​ង កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​ក្លាយ​ជា​អាទិភាព​ក្នុង​កម្មវិធី​នៃ​សន្និសីទ​នានា​ជុំវិញ​បញ្ហា​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៨៕ សូ​យ​ន​

spot_img
×