Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ត្រៀម​ចំណាយ ៤០ ពាន់​លាន​ដុល្លារ ដើម្បី​អភិ​យន្តហោះ​ប្រយុទ្ធ​ថ្មី ជាមួយ​អា​មរិ​ក​និង​អង់គ្លេស​

spot_img

ជប៉ុន​បន្ត​អំពាវនាវ​ចំពោះ​សំណើរ​ផ្តួចផ្តើម​សម្រាប់​ការផលិត​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ថ្មី​ក្នុងស្រុក ដោយ​ផ្អែក​តាម​គំរូ​យន្តហោះ​ប្រយុទ្ធ​មាន​ស្រាប់​នៅ​លោកខាងលិច ហើយ​បង្ហាញ​ពី​បំណង​ចង់​សហប្រតិបត្តិការ​ជាមួយ​អង់គ្លេស​និង​អាមេរិក ដើម្បី​អនុវត្ត​គ្រោងការណ៍​នេះ​។​

​នៅ​ឆ្នាំ ២០១៦ ជប៉ុន​បាន​ចំណាយ ៣៥០ លាន​ដុល្លារ ដើម្បី​ផលិត​យន្តហោះ សម្រាប់​ពិសោធន៍ ATD-X (X-2) ខុសប្លែក​ពី​លើក​មុន​សំណើរ​សុំ​ព័ត៌មាន (RFI) នៅ​លើក​ទី ៣​នេះ គេ​បាន​បញ្ជូន​ឲ្យតែ​ក្រុមហ៊ុន​នៅ​អាមេរិក និង​អង់គ្លេស​ប៉ុណ្ណោះ​។​

“​ជប៉ុន​” សង្ឃឹមថា នឹង​ទទួលបាន​ចម្លើយ​ជាក់លាក់​លើ​ផ្នែក​ស្ថាបត្យកម្ម​ផ្អែក​តាម​គំរូ​យន្តហោះ​មាន​ស្រាប់​។ ទម្រង់​យន្តហោះ​ប្រយុទ្ធ​ដែលមាន​ស្រាប់​បច្ចុប្បន្ន​ត្រូវបាន​ជប៉ុន​ប្រើប្រាស់​នោះ​រួមមាន ៖ F-35 របស់​ក្រុមហ៊ុន Lockheed Martin Corp ឬ F/A-18E/F Super Hornet (Boeing) និង Eurofighter Typhoon របស់​ទ្វីបអឺរ៉ុប​។​

​យន្តហោះ​ប្រយុទ្ធ​ក្នុងស្រុក​របស់​ជប៉ុន​ថ្មី​បំផុត​នោះ​គឺ​ប្រភេទ F-2 ដែល​ជា​ផលិតផល​បានមក​ពី​កិច្ចសហប្រតិបត្តិកា​ររ​វាង Mitsubishi (MHI) និង Lockheed Martin ផ្អែក​លើ​គំរូ​នៃ​យន្តហោះ​ប្រយុទ្ធ​ពហុ​មុខងារ​របស់​អាមេរិក​។ នៅ​លើក​នេះ MHI ក៏​មាន​គំរោង​ចូលរួម​ក្នុង​គ្រោងការណ៍ F-3​នេះដែរ​។​

​យន្តហោះ​ផលិត​ក្នុង​ប្រទេស​ជប៉ុន F-2

​ការផលិត​យន្តហោះ​ប្រយុទ្ធ​ក្នុង​ស្រុក​ដោយ​យក​លំនាំ​តាម​គំរូរ​មាន​ស្រាប់​របស់​បរទេស អាច​ធ្វើឲ្យ​ជប៉ុន​សន្សំសំចៃ​បាន​ខ្លះ ប៉ុន្តែ​វា​ក៏​ត្រូវ​មាន​ការ​កាត់ចោល​មុខងារ​ទំនើប​ខ្លះ ជាអាទិ៍​គំរោង​យន្តហោះ​បំបាំងកាយ​។​

​តាម Reuters ដែល​ដកស្រង់​សម្តី​អ្នកនាំពាក្យ Boeing ឲ្យដឹងថា ៖ “Boeing ក៏​កំពុង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​និង​ជប៉ុន ដើម្បី​ផ្តល់​កំណើត​ឲ្យ​កម្មវិធី​យន្តហោះ​ប្រយុទ្ធ​ថ្មី​ក្នុង​វិស័យ​ឧស្សាហកម្ម​។ ក្រុង​តូ​ក្យូ​ក៏​នឹង​ជំរុញ​ឲ្យមាន​កិច្ចចរចា​បឋម​ជាមួយនឹង​អាមេរិក​ដើម្បី​រៀបចំ​ត្រៀម​បំរុង​ថវិកា​បន្ថែម​សម្រាប់ F-3 សម្រាប់​ផែនការ​បំពាក់​យុទ្ធភ័ណ្ឌ​ការពារ​ជាតិ​រយៈពេល​៥​ឆ្នាំ ចាប់ពី​ខែ​សីហា ឆ្នាំ ២០១៩​មក ៕ សូ​យ​ន​

spot_img
×