Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្លូវ​មានការ​ខូចខាត​មួយចំនួន និង​បង្កអោយមាន​ការកកស្ទះ​ចរាចរ នឹង​ជួសជុល​ផ្លូវ​សហព័ន្ធ​រុស្សី​និង​ផ្លូវជាតិ​លេខ​៤​ឡើងវិញ​

spot_img

ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នឹង​បែងចែក​ការងារ​គ្នា​ជាមួយ​ក្រសួង​សាធារណការ​លើ​ការជួសជុល​ផ្លូវ​សហព័ន្ធ​រុស្សី​និង​ផ្លូវជាតិ​លេខ​៤​អោយ​ល្អ​ប្រសើរឡើង​ឡើងវិញ តប​ទៅតាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈ​កំណាត់​ផ្លូវ​នេះ​មានការ​ខូចខាត​មួយចំនួន​និង​បង្កអោយមាន​ការកកស្ទះ​ចរាចរ​ផងដែរ​នោះ​។​

​ការសម្រេច​អោយមាន​ការ​បែក​ចែក​ការងារ​គ្នា​ធ្វើ​លើ​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បានបង្ហាញ​អោយដឹង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​តំណាង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​រួមជាមួយ​មន្ទីរ និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ជម្រុញ​ការបែងចែក​ការងារ​ជុំវិញ ការជួសជុល​ផ្លូវ​សហព័ន្ធ​រុស្សី​និង​ផ្លូវជាតិ​លេខ​៤​ឡើងវិញ កាលពី​ព្រឹក​ថ្ងៃទី​២៤​តុលា​នេះ ដែល​កិច្ចប្រជុំ​នេះ អភិបាល​រាជធានី លោក​ឃួ​ង ស្រេង ជា​អធិបតី​។​

​លោក​ម៉េ​ត មាស​ភក្តី​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹងថា ការបើក​អោយមាន​កិច្ចប្រជុំ​ខាងលើនេះ គឺ​ក្នុង​គោលបំណង​ដើម្បី​បែងចែក​គ្នា​អោយដាច់​រវាង​កំណាត់​ផ្លូវ​នេះ ថា​តើ​ចំណុច​ណា​ដល់​ចំណុច​ណា​ដែល​ក្រសួង​ទទួលខុសត្រូវ ក្នុងការ​ជួសជុល ហើយ​ចំណុច​ណា​ដែល​ខាង​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជា​ទទួលខុសត្រូវ ក្នុងការ​ជួសជុល ដោយសារ​កន្លងមកនេះ ការបែងចែក​គ្នា​មិន​ច្បាស់​ធ្វើអោយ​ការជួលជុល​មានការ​យឺតយ៉ាវ​និង​អូសបន្លាយ​ពេលវេលា ធ្វើអោយ​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ​។​


​លោក​ម៉េ​ត មាស​ភក្តី​បាន​បន្តថា ក្រោយ​កិច្ចប្រជុំ​នេះ គឺ​បានសម្រេច​គ្នា​ថា ក្នុង​ចំណាយ​ផ្លូវ​សហព័ន្ធ​រុស្សី​និង​ផ្លូវជាតិ​លេខ​៤​ដែល​គ្រោង​នឹងធ្វើ​ការជួសជុល​ឡើងវិញ​នេះ​មាន​ប្រវែង​ប្រមាណ​២០​គីឡូម៉ែត្រ ដោយ​រាជធានី​ភ្នំពេញ​ទទួល​ការជួសជុល​ពី​ស្តុ​ប​បេ​កា​សេ (​ស្តុ​ប​អគារ​ការ​ណា​ឌី​យ៉ា​) រហូតដល់​ស្តុ​ប​កប់​ស្រូវ​ដែលមាន​ប្រវែង​ជាង​១៩​គីឡូម៉ែត្រ ចំណែក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ជា​អ្នកទទួលខុសត្រូវ​ជួសជុល​ផ្លូវជាតិ​លេខ​៤ ចាប់ផ្តើម​ពី​ស្តុ​បក​ប់​ស្រូវ​ដល់​ព្រំប្រទល់​ខេត្តកណ្តាល​ដែលមាន​៧៧០​ម៉ែត្រ​។ លោក​បន្តថា ការសម្រេច​អោយមាន​ការជួសជុល​ផ្លូវ​សហព័ន្ធ​រុស្សី​និង​ផ្លូវជាតិ​លេខ​៤​ឡើងវិញ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្តេច​បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី​រោងចក្រ​កាលពី​ថ្ងៃ​១៨​តុលា​កន្លងមកនេះ​។ ចំពោះ​ចំណុច​ផ្លូវ​ដែល​ត្រូវ​ជួស​ជុស​នោះ រួមមាន​នៅមុខ​តុលាការ​ខ្មែរក្រហម​ផ្លូវជាតិ​លេខ​៤ ចំណុច​រង្វង់​មូល​ចោមចៅ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ដី​ហុយ ការដ្ឋាន​ក្រុមហ៊ុន​ប៊ូ យ៉ុង សង្កាត់​ទឹកថ្លា​និង​នៅមុខ​ក្រសួង​ការងារ​។​

​លោក​ម៉េ​ត មាស​ភក្តី​បាន​បញ្ជាក់ថា តាមពិតទៅ​គម្រោង​ជួសជុល​ផ្លូវ​ខាងលើនេះ​ត្រូវ​ពឹង​លើ​ថវិកា​គម្រោង​អភិវឌ្ឍន៍​ឆ្នាំ​២០១៨ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ខិត​ខិត​រក​ថវិកា ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​នេះ​អោយបាន ដើម្បី​សម្រួល​ចរាចរ​របស់​ប្រជាពលរដ្ឋ​តប​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

 

spot_img
×