Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាត់​លុយ​អស់​ជិត​២​ម៉ឺន​ដុល្លារ រយៈពេល​ជាង​មួយឆ្នាំ ទើប​ចាប់​ចោរ​ម្នាក់​នៅក្នុង​ហាង​

spot_img

​ភ្នំពេញ ៖ មាន​ករណី​ជនសង្ស័យ​ម្នាក់​ចូល​លួច​លុយ​ជនបរទេស កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៨ នៅ​ហាង​ឃី​ង​ដុម ផ្លូវ​លំ ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​ជនរងគ្រោះ​ឈ្មោះ​ដេវីត មី​ស្សែល​ដេន​ញែល ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ ជនជាតិ​អាមេរិកកាំង សញ្ជាតិ​ខ្មែរ មុខរបរ​ម្ចាស់​ហាង​ឃី​ង​ដុម ស្នាក់​នៅផ្ទះ​លេខ​J៣ ផ្លូវ លំ ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ចែម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នក​បោស សំអាត​ហាង​ឃី​ង​ដុម ស្នាក់នៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​

​សមត្ថកិច្ច​ឱ្យដឹងថា​៖​ហេតុការណ៍​នេះ មុនពេល​កើតហេតុ ជនសង្ស័យ​ដែល​ជា​បុគ្គលិក​បោសសំអាត​ក្នុង​ហាង បាន​ចូល លួច​លុយ​នៅ​ក្នុង​កាបូប​ទុក​នៅ​ថតតុ​ក្នុង​បន្ទប់​ហាង​ខាងលើ ចំនួន​៣០០​ដុល្លារ​។​

​សមត្ថកិច្ច​បន្តថា​៖​រយៈពេល​ជិត​មួយឆ្នាំ ជនរងគ្រោះ​បាន​បាត់ លុយ​ជា​ច្រើនលើក​ដែល​ទុក​នៅ​ក្នុង​កាបូប ទុក​នៅ​ថតតុ​ក្នុង​បន្ទប់​ក្នុង​ហាង សរុប​ប្រហែល ១៥០០០​ដុល្លារ រួច​ជនរងគ្រោះ​ក៏​បាន​លួច​ដាក់​កាមេរ៉ា​សុវត្ថិភាព​មិន​ឲ្យ​បុគ្គលិក ដឹង​ទេ​លុះដល់​ថ្ងៃ​ទី​៨​មីនា​២០១៨ ម៉ោង​៧​និង​៣០​នាទី ព្រឹក​រហូតដល់​ម៉ោង​ជាង​១០​ព្រឹក បាន​ឃើញ​ជនសង្ស័យ​ចូល​ក្នុង​បន្ទប់​ដោយ​មាន​ការសង្ស័យ​ជនរងគ្រោះ​បាន​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ឃើញ​សកម្មភាព​ជនសង្ស័យ​លួច​លុយ ក៏​ហៅ​មេ​ការឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់ឲ្យ​សមត្ថកិច្ច ធ្វើការ​សាកសួរ ។ ក្រោយ​សាកសួរ​ពី​សមត្ថកិច្ច​រួច​ជនសង្ស័យ​ក៏​បាន​សារភាព​ថា កន្លងមក​ធ្លាប់​លួច​លុយ​ជនរងគ្រោះ ចំនួន ៣០០​ដុល្លារ យក​ទៅ​ស៊ីចាយ​អស់​។ តែ​ជនរងគ្រោះ​ថា​បាត់​អស់​ជិត​២​ម៉ឺន​ដុល្លារ​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លងទៅ​។​

​ករណី​សមត្ថកិច្ច​នឹង​ចាត់ការ​ជនសង្ស័យ​តាម​នីតិវិធី​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×