Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ផ្ទះ​ព្រោះ iPhone ផ្ទុះ ​ប្តី​ប្រពន្ធ​២​រូប បានទាមទារ​សំណង ៦០០.០០០​ដុល្លារ

spot_img

​តាម CBC ប្តី​ប្រពន្ធ​សញ្ជាតិ​កាណាដា ឈ្មោះ Catly និង Ian Finley បានទាមទារ​ឲ្យ Apple សង​ប្រាក់ ៦០០.០០០​ដុល្លារ ក្រោយពេល​ដែល​ទូរស័ព្ទ iPhone 6 ដែល​ពួកគេ​កំពុង​ប្រើប្រាស់ បាន​ផ្ទុះ​ឆាបឆេះ​លេប​ត្របាក់​អស់​ទ្រព្យសម្បត្តិ​។ រឿង​នេះ​កើតឡើង​២​ឆ្នាំ​ហើយ តែ Apple ពុំ​ឃើញ​ទាន់​ប្រតិកម្ម​អ្វី បង្ខំចិត្ត​ឲ្យ​គ្រួសារ Finley ត្រូវ​ប្រកាស​ជា​សាធារណៈ​។​

ទូរស័ព្ទ iPhone 6 ក្រោយពេលផ្ទុះ

​រឿងរ៉ាវ​កើតឡើង​នៅ​ថ្ងៃ​ទី ១១ ខែតុលា ឆ្នាំ ២០១៦ ខណៈពេលដែល Cathy បាន​ទុក​ទូរស័ព្ទ​ក្នុង​បន្ទប់ ហើយ​ចេញមកក្រៅ​ដើម្បី​ដាក់​ចំណី​ឲ្យ​ហ្វូង​ពពែ​ស៊ី ស្រាប់តែ​ឃើញ​ផ្សែង​ខ្មួលខ្មាញ់​ចេញពីផ្ទះ​របស់​ខ្លួន​។ Cathy ពោល ៖ ហាក់ដូចជា iPhone 6 របស់​ខ្ញុំ​ជា​បញ្ហា​នាំ​ហេតុ​។ ក្រោយ​ពេល​ចេញ​ក្រៅ​ខ្ញុំ​ឃើញ​ទិដ្ឋភាព​បែប​នេះ ក៏​ស្ទុះ​ត្រឡប់មកវិញ​។ ផ្សែងភ្លើង​ក្តៅ​ខ្លាំងពេក ខ្ញុំ​ពុំ​អាច​ធ្វើ​អ្វី​បាន​ក្រៅពី​ការមើល​វា ឆាបឆេះ​អស់​ប៉ុណ្ណោះ​។​

​ក្រោយមក​ប៉ូលិស​ក្នុង​តំបន់​ក៏​បើក​ការស៊ើបអង្កេត​។ លទ្ធផល​គឺ​ទូរស័ព្ទ iPhone 6 ដែល​កំពុង​ដាក់​សាក គឺជា​មូលហេតុ​គ្រាន់​តែ​ពុំ​ដឹងថា ការឆាបឆេះ​នេះ​ផ្តើម​ពី​ទូរស័ព្ទ ឬ​ឆ្នាំង​សាក​។​

​សំណាង​ល្អ​ដែល​គ្រួសារ Finley បាន​ទិញ​ធនា​រ៉ាប់រង​និង​បាន​ទទួល​ប្រាក់​ទូទាត់​ស ៦០០.០០០​ដុល្លារ តែ​ពួកគេ​បន្ត​ទាមទារ​ឲ្យ Apple ត្រូវមាន​កាតព្វកិច្ច​ស​ង​ជំងឺ​ចិត្ត​បន្ថែម 600.000 ដុល្លារ​ទៀត​។ ខែ​កុម្ភៈ ឆ្នាំ ២០១៧ ពួកគេ​បាន​សរសេរ​សំបុត្រ​ឲ្យ​ក្រុមហ៊ុន​អាមេរិក ប៉ុន្តែ​ពុំ​មាន​ចម្លើយ​ឆ្លើយ​តប​អ្វី​ទាំងអស់​។​

​ចុងក្រោយ​ក៏​បង្ខំចិត្ត​ប្រកាស​ចំហ​និង​គៀងគរ​បង្កើតជា​យុទ្ធនាការ​មួយ​ទាមទារ​ឲ្យ Apple ត្រូវ​សងជំងឺចិត្ត តាមរយៈ​បណ្តាញ​សង្គម​ដែល​មាន​ហត្ថលេខា​ចូលរួម​របស់​មនុស្ស​ជាង ១៧០០​នាក់​។​

Apple វិញ គ្រាន់តែ​ឲ្យដឹងថា គេ​កំពុង​ស៊ើបអង្កេត​ករណីនេះ ក៏​ដូច​ជា​ព័ត៌មាន​នេះ​ពី​ការ​សងជំងឺចិត្ត​៕ សូ​យ​ន​

spot_img
×