Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​មហាក្រ តែ​ប្រឹង​អួត​សម្លៀក​បំពាក់​តាម​ពួក​អ្នក​មាន​នៅ​… លោកខាងលិច (Video inside)

spot_img

នៅ Congo (​កុង​ហ្គោ​) មាន​បុរស​១​ក្រុម ស្ថិតក្នុង​ស្រទាប់​ពលករ ជា​ជាងឈើ អ្នកបើក​តាក់ស៊ី​… តែ​ស្លៀកពាក់​តុបតែង “១​បាវ​” ប្រៀប​ដូច​…​សេដ្ឋី​។​

​ប្រភពពី RT ឲ្យដឹងថា “​អស់លោក​” ១​ក្រុម​តែង​ស្លៀកពាក់​យ៉ាង​សង្ហា​រ ដើរ​ពើងទ្រូង​តាមផ្លូវ​ដ៏ “​កខ្វក់​” នា​រដ្ឋធានី Brazzaville របស់​កុង​ហ្គោ​។ ពួកគេ​ជា​សមាជិក​នៃ​សហគមន៍ “La Sape” -​សហគមន៍​នៃ​បុរស “​សង្ហា​រ​”​។​

“La Sape” ក្នុង​ភាសា​បារាំង ជា​សហគមន៍​របស់​អ្នក​ស្លៀកពាក់​ឆើតឆាយ​សង្ហារ​។​

​ពី​ដើម​សតវត្សរ៍​ទី ២០ ពេល​អាណានិគម​បារាំង​ទៅដល់​កុង​ហ្គោ យុវវ័យ​ជា​ច្រើន​នៅ​ទីនោះ បាន​ឈ្លក់​វង្វេង​នឹង​ភាពស្រស់​សង្ហារ ឆើត​ឆាយ នៃ​បុរសៗ​លោកខាងលិច​។ ពួកគេ​នាំគ្នា​ធ្វើ​ត្រាប់​តាម​ទៅ​។​

​ក្រៅពី​ខោអាវ​មាន​ពណ៌​ឆើតឆាយ បំណង​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នកដទៃ Sapeur (​អ្នក​ក្នុង​សហគមន៍ La Sape) ត្រូវមាន​ស្បែកជើង​យីហោ Brand ធ្វើ​ពី​ស្បែក​សុទ្ធ និង​មាន​តម្លៃ​ពី $1300-$3000 ។ ខណៈ​ពេល​ប្រទេស​នេះ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ ចំណូល​ពលរដ្ឋ​មធ្យម​ប្រមាណ​៣០០០​ដុល្លារ ប៉ុណ្ណោះ -​ពោល​គឺ​ចំណូល​១​ឆ្នាំ ទិញ​បាន​ស្បែកជើង​…១​គូ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពួកគេ​នៅតែ​ហ៊ាន​ទិញ​វា​។​

​ពិតជា​អស់សំណើច និង​ក្រុម​នេះ​ណាស់​! ពួកគេ​ពុំ​មាន​ផ្ទះ យានជំនិះ​ល្អ​ទេ តែ​បែរជា​គិតគូរ​រឿង​ទិញ​ខោអាវ​ស្អាត និង​គ្រឿង​លំអរ​ទៅវិញ​។​

​អ្នក​ខ្លះ​ដែល​”​ស្ទើ​លុយ​” ក៏​រក​ទិញ​របស់ Brand តែ Second Hand ដើម្បី Mix ចូលគ្នា​ក្លាយជា​បុរស​…​សង្ហារ​ទាន់សម័យ​នឹង​គេ​៕ ចន្ទ្រា​

spot_img
×