Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​ស្រុក​ថ្មពួក ភ្លៀង​កក់ខែ​មាន​ខ្យល់​កន្ត្រាក់ បង្ក​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៤៣​ខ្នង សាលារៀន​១​ខ្នង​ដួល​

spot_img

បន្ទាយមានជ័យ ៖ នៅ​ភូមិ​ខ្លះ​ក្នុង​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក ពេល​ភ្លៀង​កក់ខែ​មាន​ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៤៣​ខ្នង​សាលារៀន​១​ខ្នង​កាលពីល្ងាច ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១៨ ។​

លោក ឌៀប ឈួន អភិបាល​ស្រុក​ថ្មពួក​បានឲ្យ​ដឹង​ថ្ងៃទី​៨​មីនា​ថា ៖ ភ្លៀង​កក់ខែ​មាន​ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​៧​មីនា​នោះ បណ្តាលឲ្យ​ខូចខាត​ផ្ទះ​ចំនួន ៤៣​ខ្នង ក្នុងនោះ​សាលារៀន​ចំនួន​២​ខ្នង ដែល​ស្ថិតនៅ​៥​ភូមិ ឃុំ​គោក​រមៀត​។​

ក្នុងនោះ​មាន ៖ ១-​នៅ​ភូមិ​តា​ម៉ាំង​ចំនួន ៣១​ខ្នង ដែល​ធ្ងន់​៥​ខ្នង មធ្យម​៥​ខ្នង​ស្រាល​១៨​ខ្នង​។ ក្លោងទ្វារ​សាលា ១​។ ២- ភូមិ​បឹង​តា​ស្រី មានផ្ទះ​៥​ខ្នង ដែល​ធ្ងន់​៣​ខ្នង ស្រាល​២​ខ្នង​។ ៣-​ភូមិ​អូរ​កំបុត មាន​៣​ខ្នង ដែល​ធ្ងន់​២​ខ្នង ស្រាល​១​ខ្នង​។ ៤- ភូមិ​គោក​រមៀត​មាន​៣​ខ្នង មធ្យម​២​ខ្នង ក្នុង​នោះ​សាលា ១​ខ្នង ខូចខាត​ធ្ងន់​។​

លោក​វរសេនីយ៍ ដុំ ចិត្រ មេ​អហ​ស្រុក​ថ្មពួក​ឲ្យដឹងថា :​ក្រោយពី​កើតហេតុ​ហើយ កងកំលាំង​នគរបាល កងទ័ព​និង​កំលាំ​អាវុធហត្ថ​ចម្រុះ​រាប់សិប​នាក់​បាន​ចុះមក​ជួយ​សង្គ្រោះ​,​សម្រួល​ជម្រក​បណ្តោះអាសន្ន កាត់​ដើមឈើ​និង​ជួសជុល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​៕ ដោយ ៖ បន្ទាយ​

spot_img
×