Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រព្រឹត្ត​កំហុសឆ្គង​ស្ទើរ​បាត់បង់​ជីវិត​មនុស្ស​មានទោស​ត្រឹម​សម្រួល​ភារកិច្ច ហើយ​មិន​បង្ហាញ​អត្តសញ្ញាណ​អ្នកប្រព្រឹត្ត​ទៀត​

spot_img

កំពង់ចាម ៖ បុគ្គលិក​ផ្នែក​វះកាត់ នៃ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត កំពង់ចាម ២​នាក់ ​ដែល​វះកាត់​ស្ត្រី សម្រាលកូន​មួយរូប​បន្សល់ទុក ក្រណាត់​អនាម័យ​បង្ក​គ្រោះ ថ្នាក់​ស្ទើរ​បាត់បង់​អាយុជីវិត​រហូត មកដល់​ពេល នេះ​មិន​ត្រូវ បាន​ដាក់​ពិន័យ ឬ​មាន​ទោស​នោះទេ បាន​ត្រឹម​ផ្ទេរ​ភារកិច្ច​ពី​មន្ទីរពេទ្យ​បង្អែក​មក​មន្ទី​សុខាភិបាល​ប៉ុណ្ណោះ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក វេជ្ជបណ្ឌិត គីម សួរ​ភីរុណ ប្រធាន​មន្ទីរ​សុខា ភិបាល​ខេត្ត​កំពង់ចាម ។​

លោក​វេជ្ជបណ្ឌិត គីម សួរ​ភីរុណ មានប្រសាសន៍ថា ចំពោះ បុគ្គលិក​ពេទ្យ​ចំនួន​២​រួប ដែល​ជាប់​ពាក់ព័ន្ធ​ករណី​វះកាត់​ភ្លេច ក្រណាត់​អនាម័យ​នៅក្នុង​ពោះ​ស្ត្រី​ឆ្លងទន្លេ​នោះ គឺ​ត្រូវបាន​ដក តួនាទី និង​សម្រួល​ភារកិច្ច​អោយ​ទៅជា​បុគ្គលិក​បម្រើការ នៅក្នុង មន្ទីរ​សុខាភិបាល​ហើយ ។​

ជុំវិញ​ករណី​នេះ​លោក វេជ្ជបណ្ឌិត សៅ សំបូរ ប្រធាន​គណៈ គ្រូពេទ្យ​ខេត្តកំពង់ចាម មានប្រសាសន៍​បញ្ជាក់​ឲ្យដឹងថា គណៈ គ្រូពេទ្យ​ខេត្ត​មិន​មាន​សិទ្ធិ​សម្រេច​ដាក់​ពិន័យ ឬ​ទោសទណ្ឌ លើ​គ្រូពេទ្យ​ទាំង​២​នាក់​នេះ​ទេ ខណៈ​ការសម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​លើ គណៈ​គ្រូពេទ្យ​ជាតិ ។ លោក​បន្ត​ថា​ពេទ្យ នេះ​គណៈ​គ្រូពេទ្យ​ខេត្ត បាន​ធ្វើ​លិខិត​មួយច្បាប់ ទៅកាន់​គណៈ គ្រូពេទ្យ​ថ្នាក់ជាតិ​ដើម្បី​ធ្វើ​ការសម្រេច​ដាក់វិន័យ ចំពោះ​ការ ប្រព្រឹត្ត​ខុស​វិជ្ជាជីវៈ​នោះ​ហើយ ប៉ុន្តែ​កម្រិត​នៃ​ការដាក់វិន័យ​ប្រព្រឹត្ត ខុស​វិជ្ជាជីវៈ​សុខាភិបាល​ត្រឹម​កម្រិត​ណា​នោះ គឺ​មិន​ទាន់​ដឹង​នៅ ឡើយ​ទេ ដោយ​រង់ចាំ​ទទួល​លិខិ​ការសម្រេច​ពី​គណៈ​គ្រូពេទ្យ ថ្នាក់​ជាតិ​ត្រឡប់មកវិញ​។

មកដល់ពេលនេះ​គ្រូពេទ្យ​ទាំង​២​រូប មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​នោះ​ទេ ដែល​ការ​មិន​បង្ហាញ​នេះ​ត្រូវបាន​ប្រជាពលរដ្ឋ មួយចំនួន​លើកឡើងថា អាច​ជា​ចេតនា​ទុក​ឲ្យ​គ្រូពេទ្យ​មាន​កំហុស ទាំង​២​រូប​ប្រកប​វិជ្ជាជីវៈ​វះកាត់​បន្តទៀត ។ ហើយ​បើ​ដូច្នេះ​មែន​ពួក គាត់​មាន​ការ​ព្រួយ​បារ​ម្មណ៍​ណាស់​ព្រោះ​ខ្លាច​ពេល​ខ្លួន បងប្អូន សាច់ញាតិ សម្រាលកូន ពេល​វះកាត់​ប៉ះ​ចំ​គ្រូពេទ្យ​ទាំង​២​រូបនេះ ហើយ​បើ​មាន​កំហុស​ធ្វើឲ្យប៉ះពាល់​ដល់​អាយុជីវិត​តើ​អ្នកណា​ជា​អ្នក ទទួលខុសត្រូវ ។​

សូម​ជម្រាប​ថា​ស្ត្រី​ដែល​រងគ្រោះ​ខាងលើ មាន​ស្រុកកំណើត នៅ​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្ត​កំពង់ចាម មាន​មុខរបរ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ពាមជីកង​។​គាត់​បាន​មក​សម្រាលកូន ដោយ​ធ្វើ​ការវះកាត់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត កំពង់ចាម កាលពី​៣​ខែ​កន្លង​ទៅ បន្ទាប់​ពី​សម្រាលកូន​ស្ត្រី​ខាងលើ ក៏​មាន​អាការៈ ចេះ​តែ​ឈឺចាប់​ក្នុង​ពោះ​ខ្លាំង​ទៅៗ​រៀងរាល់ថ្ងៃ ក៏​សម្រេចចិត្ត​វះកាត់​ម្ដងទៀត​ក៏​ប្រទះឃើញ​ក្រណាត់​អនាម័យ​មួយ ដែល​គ្រូពេទ្យ​ភ្លេច​នៅក្នុង​ពោះ ក្នុង​អំឡុង​ពេល​វះកាត់​សម្រាល កូន​លើកទីមួយ​នៅ​មន្ទីរ​បង្អែក​ខេត្ត​កំពង់ចាម បង្ករ​ការភ្នាក់ផ្អើល ហើយ​ប្រជាពលរដ្ឋ​ពិសេស​អ្នកលេង​សង្គម​ហ្វេ​សប៊ុក​ធ្វើ​ការរិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វេសប្រហែស​នេះ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×