Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណោះស្រាយ​រឿង​ពលរដ្ឋ​តវ៉ា​នឹង​កន្លែង​ចាក់សំរាម​ថ្មី​នៅ​ភូមិ​ទួល​ពង្រ​ក្រុង​ប៉ោយប៉ែត មន្ត្រី​ថា ជួយ​មនុស្ស​ច្រើន មិន​ជួយ​មនុស្ស​តិច​ទេ​

spot_img

បន្ទាយមានជ័យ : មន្ត្រី​និយាយថា អាជ្ញាធរ​ត្រូវ​ជួយ​ពលរដ្ឋ​រាប់ម៉ឺន​នាក់ នៅ​កណ្តាល​ក្រុង​ទោះជា​ប៉ះពាល់​ពលរដ្ឋ​រាប់សិប​នាក់​នៅ​ជាយក្រុង​តវ៉ា​នឹង​កន្លែង​ចាក់សំរាម​ថ្មី​របស់​ក្រុមហ៊ុន​ប៉ោយប៉ែត​ឃ្លី​នឺ​រ ដែល​វា​បាន​បង្ក​ក្លិនស្អុយ ប៉ះពាល់​សុខភាព​និង​រំខាន​យ៉ាងខ្លាំង​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។ ទីតាំង​នោះ​នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល​ជាយក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ “​ពួកខ្លួន​រាប់សិប​គ្រួសារ​រ​មានផ្ទះ​និង​ដីចម្ការ​នៅ​ជុំវិញ​រណ្តៅ​ដី​លោក គាត ហ៊ុល អតីត​ចៅសង្កាត់​ផ្សារកណ្តាល​ដែល​លក់​អោយ​ក្រុមហ៊ុន​សម្រាម​ប៉ោយប៉ែត​ឃ្លី​ន​នឺ​រ ហើយ​នាំ​សំ​រា​មកចាក់​១​សប្តាហ៍​មកនេះ បាន​បង្ក​ប៉ះពាល់​សុខភាព អនាម័យ បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​ពី​ក្លិនស្អុយ ទឹកស្អុយ និង​រុយ​នាំ​មេរោគ​ជាដើម “​។

​នេះ​បើតាម​ពលរដ្ឋ​រស់នៅ​ភូមិ​ទទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត រួមមាន​ឈ្មោះ អង្គ វណ្ណ​, ឈ្មោះ គិ​ន សុគន្ធា ,​ឈ្មោះ​យ៉េន សុធា​,​អតីត​មេភូមិ ស៊ុន សារិន អោយដឹង​កាលពី​ថ្ងៃទី​២៣​តុលា​កន្លងមក​។​

​ពលរដ្ឋ​ថា​បានដាក់​លិខិតតវ៉ា សុំ​អន្តរាគមន៍​ទៅ​មេភូមិ ចៅសង្កាត់ អភិបាលក្រុង​ជាច្រើនលើក​សារ​មកហើយ តែ​គ្មាន​ដំណោះស្រាយ​សោះ​។ ចឹ​ង​ហើយ​បានជា​កាលពី​រសៀល​ថ្ងៃទី​២២​តុលា​២០១៧ ពួកគាត់​លើកគ្នា​តវ៉ា​នៅ​នឹង​រណ្តៅ​ដី​ចាក់សម្រាម​និង​យក​គ្រឿងចក្រ​ចូក​ផ្តាច់​ផ្លូវ​២​កន្លែង​ដើម្បី​កាត់ផ្តាច់​និង​ជាការ​តវ៉ា​ជំទាស់​កុំអោយ​ឡាន​ដឹក​សម្រាម ដឹក​ទៅ​ចាក់​ទីនោះ​ទៀត​។ ដូច្នេះ ពួកគាត់​សូម​អន្តរាគមន៍​ដោះស្រាយ​ពី​លោក​អភិបាលខេត្ត ពី​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​ជាពិសេស​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ផដែរ​។​

​សូម​រំលឹកថា កាលដើមឡើយ ទិ​លាន​ចាក់សម្រាម​មាន​ទំហំ​ប្រមាណ​៤-៥​ហិច​តា​របស់​ក្រុមហ៊ុន​បស​ម្រាម​ប៉ោយប៉ែត​ឃ្លី​ន​នឺ​រ​(PoiPet Cleaner) នៃ​ក្រុង​ប៉ោយប៉ែត​ស្ថិតនៅ​ភូមិ​ផ្សារកណ្តាល​សង្កាត់​ផ្សារកណ្តាល​។​តែ​វា​ប៉ះពាល់​បរិស្ថាន​នឹង​មនុស្ស​រាប់ពាន់នាក់​ផង ប៉ះពាល់​រោងចក្រ​ក្រុមហ៊ុន​អេ​សេ​វ៉ា​ដ័​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​កូ​ផង​។​

​ដូច្នេះ ក្រុមហ៊ុន​បាន​រើ​ប្តូរ​ទីលាន​ចាក់សម្រាម​ទៅ​រណ្តៅ​ដីឯកជន​របស់​ឯកជ​ន​នៅ​ភូមិ​ព្រៃ​គប់​សង្កាត់​ប៉ោយប៉ែត​។ ប៉ុន្តែ​ទៅ​ចាក់​ទីនោះ ពលរដ្ឋ​លើកគ្នា​តវ៉ា​ជាច្រើនលើក ទើប​ក្រុមហ៊ុន​ទៅ​ទិញ​រណ្តៅ​កាយ​ដី​របស់លោក គាត ហ៊ុល អតីត​ចៅសង្កាត់​ផ្សារកណ្តាល​នា​ភូមិ​ទួល​ពង្រ វិញ​។ ទីនេះ មាន​ពលរដ្ឋ​តវ៉ា​ដែរ តែ​ក្រុមហ៊ុន​ថា​ជា​រណ្តៅ​ដី​ខ្លួន​ទិញ​ទើប មិន​ខ្វល់​នឹង​ការតវ៉ា​អី​ឡើយ​។​

​លោក ទូច មុន្នី អភិបាលរងក្រុង​ប៉ោយប៉ែត​ទទួលបន្ទុក​បរិស្ថាន​អនាម័យ​អោយដឹង​ថ្ងៃទី​២៣​តុលា​ថា : ទីលាន​ចាក់សម្រាម​ត្រូវ​ក្រុមហ៊ុន​ប៉ោយប៉ែត​ឃ្លី​ន​នឺ​រ​ទី​ញ​នៅ​ទីនោះ ដើម្បី​ចាក់សម្រាម​។ កាល​ទៅពិនិត្យ​គឺ​មានតែ​ផ្ទះ​ពលរដ្ឋ​៣-៤ ខ្នង ក្រៅពីនោះ​ជា​ដីចម្ការ​។ ដូច្នេះ ដើម្បី​ជួយ​មនុ​ស្សរាប់​មឺ​ុ​ន​នា​ក់នៅ​ក្រុង​ប៉ោយប៉ែត​ដែលមាន​បញ្ហា​បំពុល​ពីស​ម្រាម ទោះ​ប៉ះពាល់​ពលរដ្ឋ​២០-៣០​នាក់​ឬ​គ្រួសារ ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ​? លោក ទូច មុន្នី បាន​បញ្ជា​អោយ​ម្ចាស់​គ្រឿងចក្រ​ដែល​ពលរដ្ឋ​ជួល​ទៅ​កាយ​ដី​ផ្តាច់​ផ្លូវ​ចូលទៅ​រណ្តៅ​ចាក់សម្រាម​នោះ ពុំ​នោះទេ​នឹង​ចាប់​ឃាត់​មក​អនុវត្តតាម​ច្បាប់​ពីបទ​បំផ្លាញ់​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ តែ​លោក​ក៏​ទទួលស្គាល់ថា ក្រុមហ៊ុន​សម្រាម​ប៉ោយប៉ែត​ឃ្លី​ន​នឺ​រ​ដែល​ពលរដ្ឋ​ចេះតែ​តវ៉ា​ប្រឆាំង​នោះ ក៏​គ្មាន​បច្ចេកទេស​អី​រឿង​ដឹកជញ្ជូន​និង​បំបាត់​ក្លិនស្អុយ​ឬ​បង្ការ​គ្រោះថ្នាក់​ពី​បំពុល​ដែរ​។ លោក​បន្ថែមថា :​ចំពោះមុខ​និង​ទៅ​អនាគត អាជ្ញាធរ មាន​សមត្ថកិច្ច​និង​អន្តរក្រសួង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​សិក្សា​និង​អនុម័ត​គម្រោង​គ្រប់គ្រង​សម្រាម​និង​អាង​ប្រព្រឹត្ត​កម្ម​ទឺ​កក​ខ្វក់​ក្រោម​ឥណ​ទាម​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ដោយ​អាជ្ញាធរ​ទិញ​ដី​ទំហំ​៩,៦​ហិច​តា នៅជាប់​ខាងជើង​ចម្ងាយ​១០០​ម៉ែត្រ ពីរ​ណ្តៅ​សម្រាម​ដែល​ពលរដ្ឋ​តវ៉ា​នៅ​ភូមិ​ទួល​ពង្រ​សង្កាត់​ផ្សារកណ្តាល​នេះ និង​ទិញ​ដី​ធ្វើ​អាង​ចម្រោះ​ទំហំ​៥​ហិច​តា​នៅក្បែរ​អាង​អូ​ខៃ​ដន​ភូមិ​ស្ទឹង​បត់​សង្កាត់​ផ្សារកណ្តាល​។​
​ឮ​
​លោក ជា សុវណ្ណ​ធួន អនុប្រធាន​ម​ន្ទិ​រ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​និង​ជា​ប្រធាន​អនុវត្ត​គម្រោង​ច្រករបៀង​ខាងត្បូង​នៅ​ខេត្តបន្ទាយមានជ័យ​អោយដឹង​ថ្ងៃទី​២៣ តុលា​ថា​: គម្រោង​IPU របស់​អន្តរក្រសួង ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី​និង​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) រួមមាន​ទី​១- រក​ទីលាន​ចាក់សម្រាម​ដោយបាន​ជ្រើសរើស​ដី​ទំហំ​៩,៦​ហិច​តា នៅក្បែរ​រណ្តៅ​ដី​ចាក់សម្រាម​នា​ភូមិ​ទួល​ពង្រ​នោះ​។ ទី​២-​បាន​នឹង​កំពុង​សាងសង់​រោង​ញែក​និង​កៃ​ច្នៃ បែងចែក​សម្រាម​។​ទី​៣-​មធ្យ​បាយ​ដឹកជញ្ជូន​សម្រាម​។​ទី​៤-​កសាង​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​។​

​លោក ជា សុវណ្ណ​ធួន បាន​រិះគន់ថា : ពេល​ក្រុមការងារ​ជំនាញ​និង​ADB ចុះ​សិក្សា​ឃើញថា ក្រុមហ៊ុន​បស​ម្រាម​ប៉ោយប៉ែត​ឃ្លី​ន​នឺ​រ ដូចជា​មិនបាន​គិតគូរ និង​ទទួលខុសត្រូវ​អី​នឹង​រឿង​សម្រាម​នេះឡើយ ។​ពោលគឺ​មានតែ​ដឹក​សម្រាម​ទៅ​ចាក់ ហើយ​ចាក់​ក្នុង​ទឹក​ទៅទៀត​ទើប​បង្ក​ក្លិនស្អុយ​កាន់តែខ្លាំង ហើយ​គ្មាន​កែច្នៃ​សម្រាម គ្មាន​ដាក់​ថ្នាំ​អី​អឹម​(EM) បន្ថយ​បំបាត់​ក្លិនស្អុយ ក៏ដូចជា​បន្ថយ​ផលប៉ះពាល​អនាម័យ​បរិស្ថាន​អ្វី​ឡើយ​។

​ជំនាញ​ប​ច្វេ​ក​ទេស​ត្រួតពិនិត្យ និង​អ្នកសិក្សា​ក៏​មិន​យល់​ដែរ​ពេល​ចុះ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​នេះ បែរជា​ក្រុមហ៊ុន​លើក​និង​អួតអាង​ពី​ខ្សែ​ខ្នង​អ្នកធំ​អី​ណា​ទៅវិញ ? អ្នកយក​ព៍​ត័​មានបាន​ជួបនឹង​ពលរដ្ឋ​ឈ្មោះ នៅ រ៉ា​ស ភេទ​ស្រី​, ឈ្មោះ ប៉ែន ៕​ ដោយ : បន្ទាយ​

 

spot_img
×