Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល បើក​សវនាការ​ជំនុំជម្រះ ករណី​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់ លោក កឹម សុខា

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ តុលាការ​កំពូល បើក​សវនាការ​ជំនុំជម្រះ​លើ បណ្តឹងសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់ លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​សវនាការ​នៅ​ព្រឹក​នេះ ពុំ​មាន​វត្តមាន​ជន​ត្រូវ​ចោទ​កឹម សុខា ទេ ព្រោះ​ជា​សវនាការ​មុន​អង្គសេចក្តី តុលាការ​កំពូល​សម្រេច​តែ​លើ​អង្គច្បាប់ បន្ទាប់ពី​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំខ្លួន​ជន​ត្រូវ​ចោទ​រូបនេះ រយៈពេល​៦​ខែ បន្តទៀត​។​

​លោក សំ សុគ​ង់ មេធាវី​លោក​កឹម សុខា បាន ឱ្យដឹងថា សវនាការ​នេះ ដឹកនាំ​ដោយ​លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល និង លោក អ៊ុក គឹម​សិទ្ធិ អគ្គ​ព្រះរាជអាជ្ញារង ជា​តំណាង​មហាអយ្យការ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×