Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គីម ជុង​អ៊ុន និង​ដូណាល់ ត្រាំ នឹង​ជួប​ចរចារ​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​

spot_img

​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​ ជួបចរចារ​គ្នា ហើយ​ជុំវិញ​ការអញ្ជើញ​នេះដែរ លោក ត្រាំ​បាន​ថ្លែង​ថា​គាត់​នឹង​ទទួលយក​។ នេះ​បើ​តាម​​ការចេញផ្សាយ​របស់ BBC នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។​

​ការប្រកាស​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ ធ្វើឡើង​ដោយ​មន្ត្រីជាន់ខ្ពស់​កូរ៉េ​ខាងត្បូង​ដែល​បាន​មក​ទីក្រុង​​វ៉ាស៊ីនតោន​ដើម្បី​ផ្ញើ​សារ​របស់​មេដឹកនាំ​កូរ៉េខាងជើង ដល់​មន្ត្រី​អា​មេ​រិច​។​

​មន្ត្រី​កូរ៉េខាងត្បូង​និយាយថា លោក គីម ជុង​អ៊ុន​ក៏​យល់ព្រម​បញ្ឍប់​ការសាកល្បង​មី​ស៊ីល​ និង​នុយក្លេអ៊ែរ​ផងដែរ និង​ប្តេជ្ញាចិត្ត​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

​សូមបញ្ជាក់​ថា ការសុំ​ចរចារ​របស់​មេដឹកនាំ​កូរ៉េខាងជើង ជាមួយនឹង​មេដឹកនាំ​អា​មេ​រិច ទំនង​ជា​ការ​​វិវ​ឌ្ឍ​ន៏​ដ៏​ខ្លាំង​មួយ ក្រោយពេល​មាន​ភាព​តានតឹង​ជាមួយ​គ្នា​រយៈពេល​ជា​ច្រើន​ខែ​។​

​កាលពីដើម​សប្តាហ៏​នេះ គណៈប្រតិភូ​របស់​កូរ៉េខាងត្បូង បាន​ជួបពិភាក្សា​ជាមួយនឹង​លោក គីម ជុង​​អ៊ុន ក្រោយមក​ពួកគេ​បាន​ធ្វើដំណើរ​មក​អា​មេ​រិច​ដើម្បី​ប្រាប់​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ពួកគេ​។​

​ចំណែក​លោក ដូ​ណា​ល់ ត្រាំ​បាន​ថ្លែងថា វា​គឺជា​ការវិវឌ្ឍ​ន៏​ដ៏​អស្ចារ្យ​។ លោក​ពីមុន​ធ្លាប់​និយាយថា គ្មាន​​ប្រយោជន៏​ទេ​ក្នុង​ការចរចារ​ជា​មួយកូ​រ៉េ​ខាងជើង​។​

​ទោះយ៉ាងណា លោក​បញ្ជាក់ថា ទណ្ឌកម្ម​របស់​ប្រឆាំង​កូរ៉េ​ខាងជើង​នឹង​នៅតែ​មាន​ដដែល រហូតដល់​មាន​កិច្ចព្រមព្រៀង​មួយ​កើតឡើង​៕ សុភ័ក្ត្រ

spot_img
×