Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ចោរ​ម្នាក់ ប្លន់​ផ្ទះ Wring Coffee នៅ​ខណ្ឌ​ជ្រោយចង្វា

spot_img

​ភ្នំពេញ ​៖​ ចោរប្លន់​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម​ដែល​ចូល​ប្លន់​ក្នុងផ្ទះ Wring Coffee កាលពី​១៥​ថ្ងៃមុន ត្រូវ​បាន​កងកម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ស្រាវជ្រាវ​ចាប់បាន​ហើយ នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជនសង្ស័យ​ឈ្មោះ ហូ ម៉េង​ហ័រ អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្រុកកំណើត​នៅ ឃុំ​ព្រែកកុយ ស្រុក​កងមាស ខេត្ត​កំពង់ចាម និង​បាន​ស្នាក់​នៅ​កន្លែង​ចាប់ខ្លួន​ខាងលើ​។

​សូមបញ្ជាក់​ថា កាលពី​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាន​បុរស​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម បាន​ដើរចូល​ប្លន់​ដល់​ក្នុង​ផ្ទះ​លក់​ការ​ហ្វេ​យីហោ Wring Cafe ដែល​ស្ថិតនៅ​ន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា ក្នង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ក្រុងភ្នំពេញ​។ មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ដើរ​ចូល​មក​ផឹក​កាហ្វេ លុះ​មិនទាន់​ផឹក​អស់​ផង ក៏​ដើរ​សំដៅ​ទៅ​អ្នក​លក់ ហើយ​បាន​ដក​កាំភ្លើងខ្លី​ពី​ចង្កេះ​ភ្ជង់​ប្លន់ ដោយ​យក​ម៉ូតូ​ធំ​មួយគ្រឿង ទូរស័ព្ទ​១ និង​លុយ​មួយចំនួន​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×