Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ស័ក្ដិ ៣ មួយរូប ត្រូវបាន​គេ​សង្ស័យថា ជា​អ្នក​នៅ​ពី​ក្រោយ​អំពើ​ប្លន់​ផ្ទះ​អ្នក លក់​សាំង នៅ​ព្រែក​ព្នៅ ប្រយុទ្ធ​គ្នា​១​ប្រាវ​ប៉េអឹម​បាញ់​ឲ្យ​របួស​ជនសង្ស័យ​ម្នាក់​

spot_img

ភ្នំពេញ​៖ បន្ទាប់ពី​មាន​ករណី​ផ្ទុះអាវុធ​មួយ​ប្រាវ​រវាង​កម្លាំង​មន្ត្រី​អាវុធហត្ថ​ល្បាត​ក្នុង​មូលដ្ឋាន និង​ក្រុម​ចោរ​ប្រដាប់​ដោយ​អាវុធ​អាកា បណ្ដាល​ឲ្យ​ជនសង្ស័យ​ម្នាក់ រង​របួស​ហើយ​នោះ ជនសង្ស័យ​បាន​សារភាពថា មាន​ប៉ូលិស​ពាក់​ស័ក្តិ​៣ ជា​អ្នក​ជួល​ក្នុង​តម្លៃ​៣០០០​ដុល្លារ ឲ្យធ្វើ​សកម្ម​ប្លន់​ផ្ទះល​ក់​សាំង​នៅ​ខណ្ឌ​ព្រែក​ព្នៅ​។​

​អំពើ​ប្លន់​នេះ​បាន​បង្ក​អោយមាន​ការភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាន​ជាង​៩​យប់ ថ្ងៃ​ព្រហស្បតិ៍​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ផ្ទះ​លក់​ប្រេង តាម​បណ្ដោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​កាខ​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ស៊ុន ខេន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ មាន​ស្រុកកំណើត​ភូមិ សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ បច្ចុប្បន្ន រស់នៅ​ផ្ទះ​ជួល​ភូមិ ទួល​ពង្រ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជយ័ រាជធានី​ភ្នំពេញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ថោង គី​រី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​អាវុធហត្ថ (​បន្ទាយ​ឡុង​ឈិន​) និង​ប្រពន្ធ​ឈ្មោះ សេក ចិន្តា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ប្រេង រស់នៅ​កន្លែងកើតហេតុ​ភូមិ ត្រពាំង​ពោធិ៍ សង្កាត់​គោករ​កាខ​ណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ការបង្ក្រាប​នោះ សមត្ថកិច្ច​បាន​ចាប់​យក​រួមមាន​៖ កាំភ្លើង​វែង​ម៉ាក​AK៤៧ ស្វាយ​កាត់​១​ដើម បង់​ចំនួន​១​មាន​គ្រាប់​ចំនួន​៨ និង​ទូរស័ព្ទ​ចំនួន​២​គ្រឿង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ដំណើរ​រឿង​ថា តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ ឈ្មោះ ថោង គី​រី បាន​រៀបរាប់​ប្រាប់ថា កាលពី​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៨ គាត់​បាន​ឃើញ​មនុស្ស​ប្រុស មាន​គ្នា​ចំនួន​៥​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ដោយ​មួយគ្រឿង​ម៉ាក C125 ឆ្នាំ​២០១០ និង​ទី​២ ម៉ាក​C125 ឆ្នាំ​២០១២ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើក​ទៅ​មក​មុខ​ផ្ទះ​គាត់​ជា​ច្រើនលើក​ច្រើនសារ ដោយ​គាត់​មិន​ចាប់​អារម្មណ៍​។ លុះដល់​ម៉ោង​ប្រហែល​៨៖៣០​នាទី​យប់ ថ្ងៃ​ដដែល គាត់​ក៏​បិត​ភ្លើង បិតទ្វារ​ចាក់​គន្លឹះ​ត្រឹមត្រូវ​បំរុង​ដេក ស្រាប់តែ​មាន​ជនសង្ស័យ​៣​នាក់ មក​ធាក់​ទ្វារ​តែ​ទ្វារ​មិនរ​បើក ហើយ​ជន​ទាំងនោះ​បាន​អា​ម៉េ​កាំភ្លើង​បាញ់​ចំនួន​២​គ្រាប់​តែ​មិន​ផ្ទុះ​។ ឮ​ដូច​នោះ​គាត់​ក៏​ទាញ​កាំភ្លើងខ្លី​ម៉ាក K៥៤ ចេញ​ពី​ក្រោម​ខ្នើយ​យក​មក​អា​មេ ពួក​ជនសង្ស័យ​ឮ​គាត់​អា​មេ​កាំភ្លើង​ក៏ ភ័យ​នាំគ្នា​រត់​ទៅ​ខាងក្រោយ​ផ្ទះ រួច​គាត់​ក៏​លូន​ចេញ​មក​ក្រៅ​ឃើញ កម្មករ​របស់​គាត់​ត្រូវ​ជនសង្ស័យ​២​នាក់ ភ្ជង់​នឹង​កាំភ្លើង​១​ដើម​ម៉ាក AK៤៧ ស្វាយ​កាត់ និង​ម្នាក់​ទៀត​ត្រូវ​វាយ​នឹង​ដំបង ឃើញ​ដូច​នោះ​គាត់​ក៏​បាញ់​ជនសង្ស័យ​ដែល​កាន់​កាំភ្លើង ចំនួន​០១​គ្រាប់​ត្រូវ​ត្រង់​ភ្លៅ​ឆ្វេង​បណ្តាលឲ្យ​របួស ឯ​អ្នក​កាន់​ដំបង​រត់គេច​ខ្លួន ទៅ​ខាងក្រោយ​ផ្ទះ ចំណែកឯ​ជនសង្ស័យ​៣​នាក់ ដែល​រត់​ទៅ​ក្រោយ​ផ្ទះ​បាន​បាញ់​ចំនួន​១ គ្រាប់​សំដៅ​មក​គាត់​។ រួច​ហើយ​គាត់​ក៏​ទូរស័ព្ទ​មក​ប្តឹង​សមត្ថកិច្ច ដើម្បី​ជួយ​អន្តរាគមន៍​។​

​ដោយឡែក​ចំពោះ​ចម្លើយ​របស់​ជនសង្ស័យ ឈ្មោះ សុន ខេន បាន​សារភាព​ថា នៅវេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៨ ពួក​ខ្លួន​ចំនួន​៤​នាក់​ទៀត ទី​១៖ ឈ្មោះ ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ផ្ទះ​ជួល​ភូមិ​ទួល​ពង្រ ខណ្ឌមានជ័យ​។ ទី​២៖ ឈ្មោះ វ៉ា ភេទ​ប្រុស អាយុ​ប្រហែល​២៧​ឆ្នាំ រស់នៅ​ផ្ទះ​ជួល ភូមិ​ទួល​ពង្រ សង្កាត់ ចោមចៅ​។ ទី​៣៖ ឈ្មោះ សុខ នី ភេទ​ប្រុស​អាយុ​ប្រហែល​៣៨​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ផ្ទះ​ជួល ភូមិ​ទួល​ពង្រ​សង្កាត់​ចោមចៅ និង​ម្នាក់​ទៀត​មិន​ស្គាល់​ឈ្មោះ ភេទ​ប្រុស អាយុ ប្រហែល​៣៨​ឆ្នាំ បាន​ជិះ​ម៉ូតូ​០២​គ្រឿង​ចេញពី​ភូមិ​ទួល​ពង្រ មក​ពួន​នៅក្នុង​ដី​កុក​អាន ជិត​ផ្ទះ​ជនរងគ្រោះ ដើម្បី​ងាយស្រួល​ធ្វើ​សកម្មភាព​។ លុះដល់​ម៉ោង​៨៖៣០​នាទី​យប់ ពួក​ខ្លួន​ក៏​ចេញ​ធ្វើ​សកម្មភាព ដោយ​បែង​ជា​ពីរ​ក្រុម គឺ​រូបគេ (​ស៊ុន ខេន​) គ្នា​ពីរ​នាក់​កាន់​កាំភ្លើង​អាកា​១​ដើម ធ្វើ​សកម្មភាព​ខាងក្រៅ និង​មួយ​ក្រុម​ទៀត​គ្នា​៣​នាក់​កាន់​កាំភ្លើង​អាកា​១​ដើម សំរុក​ទៅរក​ម្ចាស់ផ្ទះ​។ ពេល​ដែល​ទៅ​ដល់​ខ្លួន​ក៏​ភ្ជង់ នារី​ម្នាក់ ហើយ​មួយ​ក្រុម​ទៀត​ក៏​សំរុក​ទៅរក​ម្ចាស់ផ្ទះ តែ​បិតទ្វារ​ជិត​ចូល​មិន​បាន​ហើយ​ក្រុម​នោះ​ក៏​រត់​ទៅ​ក្រោយ​ផ្ទះ នៅ​តែ​រូបគេ​និង​ដៃគូរ​ភ្ជង់​អ្នក​នៅ​ខាងក្រៅ ស្រាប់តែ​ម្ចាស់ផ្ទះ​ចេញមកក្រៅ​បាញ់​មកលើ​ខ្លូន​ចំនួន​០១​គ្រាប់​ត្រូវ​ត្រង់​ភ្លៅ​ខាងឆ្វេង បណ្តាលឲ្យ​របួស ហើយ​កម្លាំង​សមត្ថកិច្ច​ក៏​មក​ដល់​។​

​បើ​តាម​ប្រភព​ពី​កន្លែងកើតហេតុ ជនសង្ស័យ​បាន​សារភាពថា មាន​ប៉ូលិស​ពាក់​សក្តិ៣ ជួល​ឲ្យ​ប្លន់ ក្នុងតម្លៃ​៣០០០​ដុល្លារ ហើយ​អត្តសញ្ញាណ​អ្នក​ជួល​ក៏​មិន​ទាន់​ដឹង​ផង​ដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​សំរាក​ព្យាបាល​នៅ​ពេទ្យ​១៧៩ វត្ថុតាង​រក្សាទុក​នៅ​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ កំពុង​ធ្វើ​ការស្រាវជ្រាវ ដើម្បី​ស្វែងរក​បក្ខពួក​ជនសង្ស័យ​បន្តទៀត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×