Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​កូរ៉េខាងត្បូង សាទរ​ចំពោះ​កិច្ចប្រជុំ​កំពូល​រវាង ត្រាំ និង​គីម ជុង​អ៊ុន​

spot_img

ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន នៅ​ថ្ងៃ​សុក្រ​នេះ បាន​សំដែង​ការអបអរសាទរ​ចំពោះ​ការ ព្រមព្រៀងគ្នា ធ្វើ​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​បាន​ហៅ​វា​ថា​ជា​ព្រឹត្តិការណ៏​ប្រវត្តិសាស្ត្រ​សំរាប់​សន្តិភាព​នៅ​ឧ​ប​ទ្វី​កូរ៉េ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់​សារព៌តមាន​កូរ៉េខាងត្បូ​ង Yonhap​។​

​លោក ម៉ូ​ន បាន​សំដែង​ការ​សាទរ​តាមរយៈ​អ្នកនាំពាក្យ​របស់​លោក ក្រោយពេល ត្រាំ ព្រម​ទទួលយក​​ការជួប​ចរចារ​ជាមួយនឹង​លោក គីម ជុង​អ៊ុន នៅក្នុង​ខែ​ឧសភា​ខាងមុខ​។​

​លោក ម៉ូ​ន​ថ្លែង​ដូច្នេះ​ថា “​កិច្ចប្រជុំ​នៅ​ខែ​មេសា ខាង​មុខ​នឹង​ត្រូវ​កត់ត្រា​ជា​ព្រឹត្តិការណ៏​ប្រវត្តិសាស្ត្រ ដែល​ទទួលស្គាល់​សន្តិភាព​។ ប្រសិន​បើ​ប្រធានាធិបតី ត្រាំ និង លោក គីម ជួប​គ្នា​ស្របតាម​កិច្ច​​ប្រជុំ​កំពូល​រវាង​កូរ៉េ​ទាំង​ពីរ ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង​នឹង​ស្ថិត​នៅលើ​ផ្លូវ​ដ៏​ត្រឹមត្រូវ​។​ នៅ​ឧបទ្វីប​កូរ៉េ​”

​សូមបញ្ជាក់​ថា ការសុំ​ចរចារ​របស់​មេដឹកនាំ​កូរ៉េខាងជើង ជាមួយនឹង​មេដឹកនាំ​អា​មេ​រិច ទំនង​ជា​ការ​​វិវ​ឌ្ឍ​ន៏​ដ៏​ខ្លាំង​មួយ ក្រោយពេល​មាន​ភាព​តានតឹង​ជាមួយ​គ្នា​រយៈពេល​ជា​ច្រើន​ខែ​។​

​កាលពីដើម​សប្តាហ៏​នេះ គណៈប្រតិភូ​របស់​កូរ៉េខាងត្បូង បាន​ជួបពិភាក្សា​ជាមួយនឹង​លោក គីម ជុង​​អ៊ុន ក្រោយមក​ពួកគេ​បាន​ធ្វើដំណើរ​មក​អា​មេ​រិច​ដើម្បី​ប្រាប់​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ពួកគេ​។​

​ចំនែក​លោក ដូ​ណា​ល់ ត្រាំ​បាន​ថ្លែងថា វា​គឺជា​ការវិវឌ្ឍ​ន៏​ដ៏​អស្ចារ្យ​។ លោក​ពីមុន​ធ្លាប់​និយាយថា គ្មាន​​ប្រយោជន៏​ទេ​ក្នុង​ការចរចារ​ជា​មួយកូ​រ៉េ​ខាងជើង​។​

​ទោះយ៉ាងណា លោក​បញ្ជាក់ថា ទណ្ឌកម្ម​របស់​ប្រឆាំង​កូរ៉េ​ខាងជើង​នឹង​នៅតែ​មាន​ដដែល រហូតដល់​មាន​កិច្ចព្រមព្រៀង​មួយ​កើតឡើង​៕ សុភ័ក្រ្ត

spot_img
×