Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សស្រី​ម្នាក់​មិន​ឲ្យ​ពេលវេលា​ខ្ជះខ្ជាយ​ទេ ដោយ​ឆ្លៀត​ធ្វើ «homework» ខណៈអង្គុយ​បែរ​ខ្នង​នៅលើ​ម៉ូតូ​គួរ​ឲ្យ​ស្ញើបជំនួស​! (​មាន​វីដេអូ​)

spot_img

​​វីដេអូ​ដែល​បង្ហាញ​ឲ្យ​ឃើញ​សិស្សស្រី​ឧស្សាហ៍ជន​ជាតិចិន ធ្វើការ homework អង្គុយ​បែរខ្នង​ទៅក្រោយ​នៅលើ​ម៉ូតូ ខណៈ​ម្តាយ​របស់​នាង​ឌុប កំពុង​រីក​រាលដាល​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ។​

​ឃ្លី​ប​ខ្លី​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម Weibo ដោយ​អ្នកប្រើប្រាស់​ឈ្មោះ Pear Video ត្រូវបាន​ថត​នៅក្នុង​ទីក្រុង Naning តំបន់​ស្វយ័ត Guangxi Zhuang ភាគខាងត្បូង​នៃ​ប្រទេស​ចិន ក្បែរ​ព្រំដែន​ប្រទេស​វៀតណាម ។​

​នៅក្នុង​វីដេអូ ក្មេងស្រី​នោះ ត្រូវ​បានឃើញ​អង្គុយ​ច្រក​គាវ​បែរមុខ​មក​ក្រោយ នៅលើ​ម៉ូតូ​កំពុង​ចលនា ខណៈ​នាង​កំពុង​ផ្តោតទៅលើ​ការសរសេរ ឬ មើល​មេរៀន​ផ្សេងៗ​របស់​នាង ។ នាង​បាន​ប្រើ «​កាបូប​» បន្ត​ប់​លើ​កន្ទុយ​ម៉ូតូ​ធ្វើជា​តុ ។​

​បុរស​ជា​អ្នក​ថត ដែល​បើកបរ​តាម​ពីក្រោយ ត្រូវបាន​លឺ​និយាយថា​៖ «​នាង​កំពុង​ធ្វើ​កិច្ចការ​សាលា (homework) របស់​នាង​, ពិតជា​ក្មេង​កំពូល​អ្នករៀន​ដ៏​ម៉ត់ចត់​ម្នាក់​មែន​! សូម​សរសើរ​!» ៕​ ចន្ទី

spot_img
×