Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត​តាកែវ​ជំរុញ​ឲ្យ​ស្នងការរង​ទទួល​ផែន​អន្តោ​ប្រវេស៍​ពិនិត្យមើល​ឡើងវិញ ចំពោះ​ជន​បរទេស​ដែល​មិន​មាន​ទិដ្ឋ​ការនិង​ប័ណ្ណការងារ​មិន​ច្បាស់លាស់​

spot_img

​តាកែវ​៖ ថ្លែង​នៅក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ប្រកាស​អន្តរ​ក្រសួង​រវាង​ក្រសួងមហាផ្ទៃ និង ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ​លេខ ៧១៩​ប្រ​.​ក ស្តីពី​ការងារ​អធិការកិច្ច​ហត្ថ​ពលកម្ម​បរទេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង សេចក្តីជូនដំណឹង​លេខ ១៨៨​ស​ជណ​.​អ​អ ស្តីពី​កាតព្វកិច្ច​ធ្វើ​ប័ណ្ណ និង​សៀវភៅ​ការងារ​បរទេស​របស់​ម្ចាស់​សហគ្រាស គ្រិៈ​ស្ថាន កាស៊ីណូ និង ជនបរទេស​ដែល​មក​វិនិយោគ ឫ​ប្រកប​មុខរបរ​ណាមួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” នា​ព្រឹក​ថ្ងៃទី ០៩ ខែ​មិនា ២០១៨ នៅ​ស្នងការដ្ឋាន​នគរ​ខេត្ត​តាកែវ។

​លោក អ៊ុន វណ្ណា អភិបាលរង​ខេត្តតាកែវ បាន​ធ្វើ​ការជំរុញអោយ​អាជ្ញាធរ មាន​សមត្ថកិច្ច ជាពិសេស​ស្នងការរង​ទទួល​ផែន​អន្តោ​ប្រវេស៏ ត្រូវ​ពិនិត្យ​ឡើងវិញ​ចំពោះ​ជន​បរទេស​ដែល​ចូលមក​ធ្វើ​ការងារ​នៅក្នុង​ស្រុក ទាំង​ពួកគេ​មិន​មានទិ​ដ្ឋការ និង​ប័ណ្ណ​ការងារ​ច្បាស់លាស់​ត្រឹមត្រូវ​តាមច្បាប់​ចេញ​ពី​ក្រុមហ៊ុន ។ ដូច្នេះ​នៅ​លើ​បញ្ហា​នេះ បន្ទាប់​ពី​ប្រជុំ​ផ្សព្វផ្សាយ និង​ប្រកាស​នៅ​សេចក្តីជូនដំណឹង​នេះ​ទៅ​បណ្តា​ក្រុមហ៊ុន រួចហើយ គ្រប់​សមត្ថកិច្ច​ជំនាញ​ជាពិសេស​សមត្ថកិច្ច​នគ​របាល​ត្រូវតែ​អនុវត្ត​ទៅតាម​ច្បាប់ មិនត្រូវ​មាន​ការ​យោគយល់​អ្វី​ឡើយ ដើម្បី​កុំអោយ​មាន​ការប៉ះពាល់​ទៅ​ដល់​ក្រុមហ៊ុន​ដ៏ទៃទៀត​ដែល​ពួកគាត់​គោរព​ទៅ​តាម​គោល​ការណែនាំ​របស់​រាជរដ្ឋាភិបាល ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ក្រុមហ៊ុន និង​បណ្តា​ស្ថាន​ប័ន​រោង ចក្រ ការ​ស៊ីណូ ម៉ាស្សា​ផ្សេងៗ​ដែល​មាន​នៅក្នុង​ខេត្ត មាន​ចំនួន ១៤២ មាន​បុគ្គលិក​កំពុង​បំរើ​ការងារ​ចំនួន ៤៧៥៨៤​នាក់ ក្នុងនោះ​ស្រី ៣៩៩២០​នាក់ ដោយឡែក​ចំពោះ​បណ្តា​ស្ថាប័ន​ដែល​មាន​ជនបរទេស​កំពុង​បម្រើ​ការងារ​នោះ​គឺមាន​តែ ៣៤​ស្ថាប័ន​តែ​ប៉ុណ្ណោះ ។​

​ជុំវិញ​បញ្ហា​នេះ​ដែល​ឯកឧត្តម​ឧត្តមសេនីយ៏ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​លើកឡើង​ថា កន្លង​មក​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន​និង​ជនបរទេស​ដែល​មក​វិនិយោគ ឬ​ប្រកប​មុខរបរ​ណាមួយ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​ចំនួន នៅ​ពុំទាន់​អនុវត្ត​កាតព្វកិច្ច និង​បន្ត​គេច​វះ​ប្រើប្រាស់​ពលករ​បរទេស​ដោយ​ពុំ​បាន​បំពេញ​កាតព្វកិច្ច​ក្នុងការ​ធ្វើ​ប័ណ្ណ សៀវភៅ​ការងារ​ជន​បរទេស​អោយ​បាន​គ្រប់ៗ​គ្នា បើ​គិត​មកដល់​ចុងឆ្នាំ ២០១៧​នេះ ។ អាស្រ័យ​ហេតុ​នេះ​សូម​ម្ចាស់ ឬ​នាយក​សហគ្រាស គ្រឹះស្ថាន ការដ្ឋាន​សំណង់ កាស៊ីណូ ក្លឹប​កំសាន្ត​នានា ដែល​កំពុង​ប្រើប្រាស់​ពលករ​បរទេស និង​ជនបរទេស​ដែល​ខកខាន​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​ធ្វើ​ប័ណ្ណ សៀវភៅ​ការងារ​ជនបរទេស​ឆ្នាំ ២០១៧​កន្លងមក ត្រូវ​រួសរាន់​បំពេញបែបបទ​បង់អាករ​ប័ណ្ណ សៀវភៅ​ការងារ នេះ​ជា​បន្ទាន់ បន្ទាប់ពី​ស្តាប់ និង​បាន​ដឹង​ពី​សេចក្តីជូនដំណឹង​លេខ ១៨៨ ស​ជណ​.​អ​អ ៕ ​តាកែវ​

spot_img
×