Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ច​ពិ​ភក្សា​លើ​ហិរញ្ញវត្ថុ ទិន្នន័យ ការអភិវឌ្ឍ​សមត្ថភាព សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ទីក្រុង​

spot_img

​សៀមរាប​៖ នៅក្នុង​កម្មវិធី​ជា​បន្តបន្ទាប់ នៃ​សិក្ខាសាលា​ជាន់​ខ្ពស់​លើ​ក​ទី​៩ ស្តី​ពី​និរន្តរភាព​ទីក្រុង ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​នៅ​ខេត្ត​សៀមរាប​ ​នៅ​ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ី​បូ​ព៌ា នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ ​អ្នកចូលរួម​មកពី​តំណាង​ប្រទេស​ចំនួន​១៨​ប្រទេស រួមទាំង​ដៃគូ​អភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និង​ផ្នែក​ឯកជន​បាន​ពិភាក្សា​គ្នា​លើ​​ប្រធានបទ “ហិរញ្ញវត្ថុ ទិន្នន័យ ការអភិវឌ្ឍ​សមត្ថភាព សម្រាប់​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​ទីក្រុង”។

​វេទិកា​នេះ​ដឹកនាំ លោក Curt Garrigan អគ្គនាយក បរិស្ថាន និង​ការអភិវឌ្ឍ UNESAP និង​មាន​វាគ្មិន​មក​ពី​ប្រទេស​សឹង្ហ​បូរី ហ្វីលីពីន និង JICA-​កម្ពុជា​។ កិច្ច​ពិភាក្សា​បាន ផ្លាស់ប្តូរ​ចំណេះដឹង និង​បទពិសោធន៍ រួមមាន​៖
​ក​.​កម្ពុជា​អនុវត្ត​គោលនយោបាយ​ឧស្សាហកម្ម លើកកម្ពស់​គុណភាព​ជីវិត និង​និរន្តរភាព​សង្គម​តាមរយៈ​ពង្រឹង​អភិបាលកិច្ច (​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​សមត្ថភាព ការអភិវឌ្ឍ​ទឹកស្អាត និង​ប្រព័ន្ធ​លូទឹកស្អុយ​)។ ខ​.​ការផ្សារភ្ជាប់​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​សហប្រជាជាតិ និង​ផែនការ​អភិឌ្ឍន៍​ប្រទេស​ហ្វីលីពីន (​ផែនការ​សកម្មភាព​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ ការ​អភិរក្ស​និង​ការប្រើប្រាស់​ធនធាន​ធម្មជាតិ និរន្តរភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​ប្រសិទ្ធភាព​នៃ​ការ​អភិបាល​កិច្ចការពារបរិស្ថាន​)។ គ​.២០​ឆ្នាំ​នៃ​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ទីក្រុង San Carlos (​ការចូលរួម​និង​សិទ្ធិ​សហគមន៍​សម្ព័ន្ធភាព​ដៃគូ​ជាមួយ​រដ្ឋបាល​ក្រោម​ជាតិ និង​សង្គម​ស៊ីវិល កម្ម​វិធី​ការពារ​បរិស្ថាន​ការគ្រប់គ្រង​សំណល់​រឹង និង​ការបង្កើត​ឧទ្យាន​សមុទ្រ​)។

​សូមបញ្ជាក់​ថា សិក្ខាសាលា​ជាន់ខ្ពស់​លើក​ទី​៩ ស្តី​ពី​និរន្តរភាព​ទីក្រុង​នៅ​ថ្ងៃទី​៨ ខែ​មីនា ឆ្នាំ​២០១៨ ក៏​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​តាម​ក្រុម​ប្រធានបទ​នីមួយ​នីមួយៗ រួមមាន​៖ ១.​តើ​ធ្វើ​ដូចម្តេច ដើម្បី​សម្រេច​បាន​ការផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​ទីក្រុង​? ២.​និរន្តរភាព​ការរស់នៅ ការប្រើប្រាស់ និង​ការផលិត ៣.​បញ្ហា​ប្រឈម និង​ផែនការ​គ្រប់គ្រង​សំណល់​រាវ និង​អនាម័យ ៤.​ការគ្រប់គ្រង​សំណល់​សម្រាប់​ទីក្រុង​។ លទ្ធផល​រួម​នៃ​ការពិភាក្សា​បាន​ផ្តល់​នូវ​សារ​មួយ​ចំនួន​សម្រាប់​និរន្តរភាព​ទីក្រុង ដែល​រួមមាន​៖ តម្រូវការ​គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធ កម្មវិធី ការអប់រំ ការចូលរួម​សហគមន៍ ស្តង់ដារ​ជាតិ ការលើកទឹកចិត្ត​សម្រាប់​ឧស្សាហកម្ម និង​ការរៀបចំ​គំរូ​ថ្មី​សម្រាប់​ទីក្រុង​ថ្មី ការគ្រប់គ្រង​ធនធាន​ទឹក ជំរុញ​ភាពជា​ម្ចាស់ និង​អភិបាលកិច្ច​ល្អ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×