Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​មន្ត្រី​កម្ពុជា​និង​ជប៉ុន ជួប​គ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​

spot_img

​ក្នុង​ជំនួប​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នៅក្នុង​សិក្ខាសាលា​ជាន់ខ្ពស់ ស្តី​ពី​និរន្តរភាព​ទីក្រុង នៅ​ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ី​បូ​ព៌ា នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៨ នា​ខេត្តសៀមរាប លោកយ៉ា​ស៊ូ តាកាហាស៊ី អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​បរិស្ថាន ពិភពលោក នៃ​ក្រសួង​បរិស្ថាន​ជប៉ុន បានបញ្ជាក់​ថា​រាជរដ្ឋាភិបាល​ជប៉ុន ត្រៀមខ្លួន​ជាស្រេច ដើម្បី ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើ​វិស័យ​បរិស្ថាន តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​របស់​ខ្លួន JICA​។​

​លោក យ៉ា​ស៊ូ តាកាហាស៊ី បានបញ្ជាក់​ថា កន្លងមក ជប៉ុន​បាន​ផ្នែក​ស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការចូលរួម ផ្នែក​ការកាត់បន្ថយ​ការលំបាក​ប្រជាពលរដ្ឋ ផ្នែក​សេដ្ឋកិច្ច លើ​ល​កម្ពស់​សុខភាព ក៏​ដូចជា​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ ជប៉ុន​គ្រោង​នឹង​សម្របសម្រួល​ល​សហប្រតិបត្តិការ​បរិ​ស្ថាន ក្នុង​ប្រធាន បទ​មួយចំនួន ដូចជា ប្រព្រឹត្តិកម្ម​សំណល់ ការប្រើប្រាស​សំណល់​ឡើងវិញ ការប្រែប្រួល​អាកាសធាតុ ជីវៈចម្រុះ និង​និរន្តរភាព​ទីក្រុង​។​

​នៅក្នុង​ជំនួប លោក សាយ សំ​អាល់ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុង​ការជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជា​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​បរិស្ថាន​ជា​មួយ​ជប៉ុន​ដើម្បី​សម្រេច​បាន​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​សូមបញ្ជាក់​ថា កម្ពុជា​ធ្វើជា​ម្ចាស់​នៅ​ខេត្តសៀមរាប រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មីនា​ឆ្នាំ​២០១៨ សិក្ខាសាលា​ជាន់ខ្ពស់ ស្តី​ពី​និរន្តរភាព​ទីក្រុង នៅ​ក្រោម​ក្របខ័ណ្ឌ​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី បរិស្ថាន​អាស៊ី​បូ​ព៌ា ដែល​ជា​ឱកាស​ដ៏​ពិសេស​មួយ សម្រាប់​មន្ត្រី​ជាន់ខ្ពស់​ថ្នាក់​ជាតិ​របស់​ស្ថាប័ន​រដ្ឋាភិបាល ទទួលបន្ទុក​លើ​វិស័យ បរិស្ថាន និង​តំណាង​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដែល​អញ្ជើញ​មក​ពី សហគមន៍ អភិវឌ្ឍ​អន្តរជាតិ ស្ថាប័ន​សិក្សា និង​វិស័យ​ឯកជន ផ្លាស់ប្តូរ​ព័ត៌មាន និង​ពិភាក្សា​គ្នា​អំពី​បញ្ហា និង​គំនិត​ថ្មីៗ ដើម្បី​សម្រេច​បាន​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×