Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាស់កូន​មាន់ ភ្ញាស់កូន​ទា អាងចំពុះ​… .. . ដល់​ទៅ​ភ្ញាស់​កូន​ថ្លាន់​លេង​វះ​យកៗ​ (រូប៥សន្លឹក 3 Video inside)

spot_img

កន្លែង​ចិញ្ចឹម​ថ្លាន់​នៅឯ​សហរដ្ឋអាមេរិក ពួកគេ​បាន​បង្កាត់​ពូជ​ថ្លាន់​ថ្មីៗ​ដើម្បី​ជ្រើស​យក​ពណ៌​សម្បុរ​ពិសេស ដែល​មាន​លក្ខណៈ​ប្លែក ហើយ​កម្រ រួច​ឯ​តម្លៃ​គឺ​ទៅ​តាម​នោះ​។ ការ​ភ្ញាស់ពង​ថ្លាន់​គឺ​គេ​ត្រូវការ​វះ​សំបក​វា​ដើម្បី​កុំឲ្យ​វា​ឈ្លក់​ទឹក​ងាប់ ព្រោះ​សំបក​វា​មិន​ស្រួយ​ដូច​សំបក​ពងមាន់​ពង​ទា​នោះទេ សំបក​ពង​ថ្លាន់​គឺ​ទន់​ហើយ​ស្វិត ភាគច្រើន​កូនៗ​ទាំងនោះ​ចោះ​សំបក​ចេញមកក្រៅ​មិន​រួច ទើប​ធ្វើឲ្យ​វា​លង់ទឹ​កងាប់​ក្នុង​ពង​។

តាម​ធម្មតា​អ្នក​ចិញ្ចឹម ឬ​អ្នក​បង្កាត់​ពូជ​សត្វ​ប្រភេទ​នេះ ពួកគេ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ទៅ​លើ​ការ​វះ​ពង​ដើម្បី​ភ្ញាស់ម្តងៗ ព្រោះ​បើ​កាត់​ជ្រុល​អាច​ប៉ះពាល់​ទៅដល់​កូនតូចៗ​ដែល​នៅក្នុង​ស្រោម​ពង ទោះបី​ការ​កាត់​នោះ​តូច​ក៏ដោយ ក៏​កូន​ថ្លាន់​ទើបនឹង​ញាស់​នោះ​នឹង​ងាប់​ដែរ​។ អ្នក​ដែល​ចិញ្ចឹម​ថ្លាន់ គឺ​គេ​ស្រឡាញ់​វា​ដូច​ជា​កូន ចិញ្ចឹម​ត្រូវ​យកចិត្តទុកដាក់​ជាង​ឆ្កែ​ជាង​ឆ្មា​ទៅទៀត ទើប​ថ្លាន់​ដែល​ចិញ្ចឹម​នោះ​វា​មិន​កាច​៕ ក្ខិ​ណី​

spot_img
×