Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរណ៍​បុក​គ្នា ៣ កន្លែង​ស្លាប់ និង​របួស​មនុស្ស ៦​នាក់ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា យប់​ថ្ងៃ​ទី​៨ និង រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨ ខេត្ត​នេះ មាន​មនុស្ស​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៤​នាក់ និង​របួស ២​នាក់​។​

​សមត្ថកិច្ច​ឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​ទី​១ បង្កឡើង​ដោយ​រថយន្ត​បុក​ម៉ូតូ នៅ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់ ស្លាប់​មនុស្ស ៣​នាក់ នៅ​ម៉ោង ៤ និង​៥​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ បង្កដោយ រថយន្ត HIGHLANDER មួយគ្រឿង ពណ៌​ឈាមជ្រូក ផ្លាកលេខ​ភ្នំពេញ​2AK-9050 បាន​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA AREBLADE ពណ៌​ខ្មៅ​-​ស គ្មាន​ផ្លាកលេខ ជិះ​គ្នា ៣​នាក់ បញ្ច្រាសទិស​គ្នា បណ្ដាលឲ្យ​ស្លាប់​មនុស្ស​ប្រុស​ទាំង ៣​នាក់ នៅ​នឹង​កន្លែងកើតហេតុ ស្ថិតនៅ​ផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៩៨-១៩៩ ភូមិ​អូរ​ឧ​កញ្ញ៉ា​ហេង ឃុំ​អូរ​ឧ​កញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់​ឲ្យដឹងថា រថយន្ត​បង្ក​គ្រោះថ្នាក់​នេះ ចេញដំណើរ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ហើយ​អ្នកបើករថយន្ត បាន​គេចខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​។

គ្រោះថ្នាក់​ចរាចរណ៍​ទី​២ បង្កឡើង ដោយ​រថយន្ត​បុក​ម៉ូតូ​នៅ​ផ្លូវ​ឧតុនិយម មាន​ទីតាំង​ក្នុង​ក្រុងព្រះសីហនុ ស្លាប់​មនុស្ស​ម្នាក់ របួសធ្ងន់​ម្នាក់ នៅ​ម៉ោង ៣ និង​៤៥​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ បង្ក​ដោយ​រថយន្ត HIGHLANDER មួយគ្រឿង ពណ៌​ស្ករ ផ្លាកលេខ​ភ្នំពេញ​2AN-5644 បើកបរ​ដោយ​ឈ្មោះ LI BINJIAN ភេទ ប្រុស ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ​វិទ័​ររៀល​ប៉ា​រ៉ា​ដាយ ស្នាក់នៅ​ក្នុង​កាស៊ីណូ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ អ្នកបើកបរ​ជនជាតិ​ចិន​ខាងលើនេះ សមត្ថកិច្ច​ឲ្យដឹងថា មាន​កំរិត​ជាតិ​អា​កុល 0,94mg/L) និង អ្នករួមដំណើរ​ម្នាក់​ឈ្មោះ LI BINGYI ភេទ ប្រុស​ជនជាតិ​ចិន មុខរបរ បុគ្គលិក​កាស៊ីណូ​ដូចគ្នា មាន​កំរិត​ជាតិ​អា​កុល 0,61mg/L​។ សមត្ថកិច្ច​ឲ្យដឹងថា រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើនេះ មាន​ទិសដៅ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឆ្ពោះទៅ ផ្សារលើ បាន​បុក​ម៉ូតូ​ម៉ាក HONDA TODAY ពណ៌​ផ្កាឈូក គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​ជិះ​គ្នា ២​នាក់ ជា​ជនជាតិ​ចិន ពីក្រោយ​ពេញទំហឹង​។

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាលឲ្យ​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ និង របួសធ្ងន់​អ្នកបើកបរ​ម៉ូតូ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​។

បច្ចុប្បន្ននេះ អ្នកបើកបរ​រថយន្ត បង្ក​គ្រោះថ្នាក់​ជនជាតិ​ចិន​ខាង​លើ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង កសាង​សំណុំរឿង តាម​នីតិវិធី បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​ចំណែក​គ្រោះថ្នាក់​ចរាចរណ៍​ទី​៣ បង្កឡើង​ដោយ​រថយន្ត​បុក​គ្នា នៅ​ផ្លូវ​ព្រះ​រាជ្យ​ដំណាក់ ជិត​ផ្ទះ​ពស់​បណ្តាលអោយ របួស​ជនបរទេស​ម្នាក់​៕ ដោយ ៖ បួន ណា​រិទ្ធ​

spot_img
×