Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ពី​ការតែងតាំង អនុសេនីយ៍ត្រី ជា​អនុប្រធាននាយកដ្ឋាន​

spot_img

​ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មីនា ខួប​លើក​ទី​១០៧”​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ដើម្បី​អភិវឌ្ឍន៍​ជាតិ​” ដែល​បាន​រៀបចំ​ដោយ​ក្រុមការងារ​យេនឌ័រ​ក្រសួងមហាផ្ទៃ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ សម្តេច​ក្រឡាហោម បាន​បញ្ជាក់បន្ថែម អំពី​ប្រតិកម្ម​របស់​មជ្ឈដ្ឋាន​ខា​ង​ក្នុង និង​ខាងក្រៅ​ក្រសួង ករណី​តែងតាំង​អនុសេនីយ៍ត្រី​ម្នាក់ ឱ្យទៅ​ជា​អនុប្រធាននាយកដ្ឋាន​។ ដោយ​សម្តេច​បាន​មានប្រសាសន៍ថា ការតែងតាំង​នេះ​មិនមាន​អ្វី​ខុស​ពី​ក្រិត្យ​ក្រម​ច្បាប់​នោះ​ទេ ហើយក៏​មិន​បាន​ខុស​ច្បាប់​នៃ​ការតែងតាំង​តួនាទី​ភារកិច្ច​នោះ​ដែរ ព្រោះ​ច្បាប់​ពុំ​មាន​ចែង​ទុក តែបើ​ថា “មិនសូវ​ទំនង អាហ្នឹង​រាង​សម​បន្តិច តែ​វា​មិន​មាន​បញ្ហា​អ្វី​ទេ ព្រោះ​ជា​ករណី​ចាំបាច់ មិន​តែ​ប៉ុណ្ណោះ​វា​អាស្រ័យ​ទៅលើ​ចំណេះដឹង និង​ជំនាញ ដែល​គេ​អាចធ្វើ​បាន ទើប​មាន​ការស្នើសុំ​បែបនេះ ដូច្នោះ​សូម​អស់លោក​មេត្តា​ជ្រាប និង​កុំ​ភាន់ច្រឡំ​ទៀត​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×