Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រែប្រួល​ល្អ សមស្រប​សម្រាប់​ការចរចា​សហការ​ជំនួញ​។ លុយកាក់ មានលទ្ធភាព​កើន​ថែម​ចំណូល​តែ​ត្រូវ​រៀបចំ​ឡើង​វិញ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍​៕

​ឆ្នាំ​ឆ្លូវ ៖ ស្រុតចុះ​។ ការងារ គួរ​យកចិត្តទុកដាក់​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន មិន​ត្រូវ​លូកដៃ​ក្នុង​រឿង​អ្នកដទៃ​។ លុយកាក់ ប្រយ័ត្ន​ត្រូវ​ចាញ់បោក​អស់​ប្រាក់​កាស​។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា​។​

​ឆ្នាំ​ខាល ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ត្រូវ​បង្កើត​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​រួម​ការងារ អាច​អញ្ជើញ​គេ​ទៅ​ទទួលបាន​បាយ​១​ពេល​រួមគ្នា ធ្វើ​ដូច្នេះ​ទើប​អាចបង្កើត​ភាព​ល្អ​ក្នុង​សង្គម ជួយ​ដល់​ការងារ​កាន់តែ​រីកចម្រើន​។ លុយកាក់ មានឱកាស​កាស​ឡើង​ប្រាក់ខែ ឡើង​រង្វាន់​។ មនោសញ្ចេតនា គួរ​ការពា​រក្សា​ចំណង​ស្នេហ៍​បច្ចុប្បន្ន​ឲ្យ​គង់វង្ស​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​សម្រេចបាន​យ៉ាង​ឆ្នើម​។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន​។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត​៕

​ឆ្នាំ​រោង ៖ រាសី​ល្អ​មធ្យម​។ ការងារ ផ្លូវ​ចិត្ត​មិន​បាន​ប្រសើរ​នាំ​ឲ្យ​ឥទ្ធិព​លមិន​ល្អ​ដល់​ការងារ​។ លុយកាក់ ស្ថិរភាព ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ​។ មនោសញ្ចេតនា ងាយ​កើត​ការឈ្លោះប្រកែក ទំនាស់​បន្តិចបន្តួច​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្តទៅ​ដោយ​រលូន អាច​ចូលរួម​វិនិយោគ​ជោគជ័យ​។ លុយកាក់ ថ្ងៃនេះ​អាច​បណ្តាក់​ទុន​រកស៊ី និង​ទទួលបាន​ប្រាក់ចំណេញ​ធំ​។ មនោសញ្ចេតនា គួរ​ចេញ​ក្រៅ​មាន​ទំនាក់ទំនង​ជាមួយ​មិត្តភក្តិ​ថ្មីៗ​ទើប​មាន​ឱកាស​រក​ឃើញ​គូ​និស្ស័យ​៕

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ល្អប្រសើរ បញ្ហា​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​គ្មាន​ចាក់​ទើស​។ លុយកាក់ ថ្ងៃនេះ​អាច​បញ្ចេញ​ទុន​រកស៊ី​អ្វី​ក៏​កាក់កប​ទាំងអស់​។ មនោសញ្ចេតនា ត្រូវ​ចេះ​អា​ព្យាស្រ័យ យោគយល់​ក្នុង​រឿង​មនោសញ្ចេតនា កុំ​ឲ្យ​ជន​ទី​៣ លូកដៃ​មក​កកូរកកាយ​បំបែកបំបាក់​៕

​ឆ្នាំ​មមែ ៖ រាសី​ស្រុតចុះ​។ ការងារ មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ការងារ ធ្វើ​អ្វី​ត្រូវ​គិតគូរ​ឲ្យ​ម៉ត់ចត់​ទើប​អ្នក​មិន​បំពាន​កំហុស​។ លុយកាក់ ដោយ​មាន​សន្តាន​ចិត្ត​អាណិតអាសូរ​ច្រើន ហេតុ​នេះ​អ្នក​ងាយ​ត្រូវ​គេ​បោក​លុយកាក់​។ មនោសញ្ចេតនា ត្រូវ​សន្សឹមៗ​កុំ​ប្រញាប់ប្រញាល់ នោះ​ទើប​អ្នក​ជួប​រឿង​ខកចិត្ត​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវមាន​ផែនការ​គ្រប់គ្រង​ឲ្យបាន​ល្អ ទើប​អ្នក​មិន​បរាជ័យ​ក្នុង​ការងារ​។ លុយកាក់ ចាយវាយ​ត្រូវ​ចេះ​ថ្លឹងថ្លែង កុំឲ្យ​ក្លាយ​ជា​កូនបំណុល​គេ​។ មនោញ្ចេតនា មិន​ត្រូវ​យក​រឿង​មិន​សប្បាយចិត្ត​ក្នុង​ការងារ​មក​ពាក់ព័ន្ធ​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ដោយ​មាន​គំនិត​ច្នៃប្រឌិត​ច្រើន ហេតុនេះ​គ្រប់យ៉ាង​សុទ្ធ​តែ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ លុយកាក់ ត្រូវ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់ កុំ​មាន​ភាពស្ទាក់ស្ទើរ​។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ ប្រឹងប្រែង​បំពេញ​កិច្ចការ​របស់​ខ្លួន​ឲ្យបាន​ល្អ​មាន​ទាំង​រឿង​សប្បាយ និង​មិន​សប្បាយ​អំពី​លុយកាក់​។ មនោសញ្ចេតនា​កើតមាន​ទំនាស់​ការខឹង​សម្បារ​ញឹកញាប់​៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ មានឱកាស​ឈានឡើង ទោះ​ធ្វើ​អ្វី​ក៏​ត្រូវបាន​ថ្នាក់លើ​ពេញចិត្ត​គាំទ្រ​។ លុយកាក់ ការងារ​រីកចម្រើន​ល្អ ហេតុនេះ​ចំណូល​ក៏​កើន​ខ្ពស់​ទៅ​តាម​នោះដែរ​។ មនោសញ្ចេតនា គួរ​បង្កើត​ព្រឹត្តិការណ៍​ភ្ញាក់ផ្អើល រ៉ូមែ​ន​ទិក ដើម្បីឲ្យ​ចំណងស្នេហ៍​កាន់តែ​ផ្អែម​ល្ហែម កក់ក្តៅ​៕

spot_img
×