Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Kim Jon-Un និយាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង នឹង​ពុំ​ចាំបាច់​ឆាប់​ភ្ញាក់​ពី​ដំណេក ដោយសារ​បញ្ហា​កាំជ្រួច​ឡើយ​

spot_img

“​ប្រសិនបើ​កូរ៉េខាងជើង​បាញ់​បង្ហោះ​កាំ​ជ្រួច ប្រធានាធិបតី​ក​រ៉េ​ខាងត្បូង Moon Jae-in និង​ត្រូវ​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​” Yonghap បាន​ដកស្រង់​សម្តី​របស់​មន្ត្រី​វិមាន​ខៀវ ដែល​និយាយ​អំពី​ការប្រកាស​របស់​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un ក្នុងជំនួប​កាលពីដើម​សប្តាហ៍​។ “​ដូច្នេះ​ទើប​ថ្ងៃនេះ ខ្ញុំ​បាន​សម្រេចចិត្ត​មិន​ឲ្យ​ប្រធានាធិបតី Moon ប្រញាប់​ភ្ញាក់​ពី​ដំណេក​ទាំង​ព្រឹក​ព្រលឹម​ទៀត​”​។​

ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in (​ឆ្វេង​) និង​មេដឹកនាំ​កូរ៉េខាងជើង Kim Jong-Un

​តាំងពី​មុន​មក​កូរ៉េខាងជើង ច្រើន​បាញ់​សាកល្បង​កាំជ្រួច​នៅ​អំឡុង​ពេល​ពី​ម៉ោង ៤-៥​ព្រឹក ។ ក្នុង​ជំនួប​ជាមួយ​បេសកជន​ពិសេស​កូរ៉េខាងត្បូង កាលពី​ថ្ងៃ ៥​មីនា មេដឹកនាំ​កូរ៉េខាងជើង ក៏​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​មាន​បញ្ហា​អ្វី​កើតឡើង នោះ​លោក​អាច​ដោះស្រាយ​បញ្ហា​តាម​រយៈ​ទូរស័ព្ទ​ផ្ទាល់​ជាមួយ​លោក Moon តាមរយៈ​ខ្សែ​ទូរស័ព្ទ “​ក្តៅ​” ។​

​បេសកជន​ពិសេស​កូរ៉េខាងត្បូង Chung Eui-yong នៅ​ថ្ងៃ​ម្សិលមិញ​នេះ ក៏​បាន​បញ្ជូន​ពាក្យ​សម្តី​របស់​លោក Kim Jong-Un ប្រាប់​ទៅ​ប្រធានាធិបតី​អាមេរិក ក្នុងជំនួប​ដើម្បី​ពិភាក្សា​ជុំវិញ​បញ្ហា​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។ លោក Trump បាន​ទទួល​យក​ពាក្យ​អញ្ជើញ​នេះ ប៉ុន្តែ​ពេល​វេលា​និង​ទីកន្លែង​ជួប​នៅ​ពុំទាន់​បាន​កំណត់ គ្រាន់តែ​អះអាង​ថា នឹង​ពុំ​ឲ្យ​ហួស​ខែ​ឧសភា ២០១៨​នេះ​៕ សូ​យ​ន​

spot_img
×