Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន​ឧត្តមស្នងការ​សិទ្ធិម​នុស្ស​៖ ប្រធានាធិបតី Philippines Rodrigo Duterte ត្រូវការ​ការត្រួតពិនិត្យ​ផ្លូវចិត្ត

spot_img

ប្រធាន​ឧត្តមស្នងការ​សិទ្ធិម​នុស្ស​របស់​អង្គការស​ហ​ប្រជាជាតិ លោក​Zeid Ra’ad al-Hussein​ធ្វើ​សន្និសីទកាសែត នៅ​ថ្ងៃ​ទី​៩​ មីនា ២០១៨ នៅ​ទី​ស្នាក់​កណ្តាល​នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។​

​ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​ទី​៩ មីនា បាន​និយាយថា ប្រធានាធិបតី Philippines Rodrigo Duterte ត្រូវការ ការត្រួតពិនិត្យ​វាយតម្លៃ ពី​គ្រូពេទ្យ​ជម្ងឺ​ផ្លូវចិត្ត​។ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅ​បន្ទាប់ពី លោក​បាន​ជួបពិភាក្សា​ជាមួយ ប្រេសិត​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​កិច្ចការ​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅ​ទីក្រុង​ហ្សឺ​ណែ​វ ប្រទេស​ស្វីស​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែ​វ លោក​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​បាន​និយាយ​ទៅ​ដល់​ការចុះផ្សាយ​របស់​កាសែត ហ្វីលីពីន ដែល​បាន​ស្រង់​សំដី​របស់​លោក Duterte ដែល​បាន​គំរាម​ចង់​ទះកំភ្លៀង លោកស្រី Agnes Callamard អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ​។​

​លោកស្រី Agnes Callamard ដែល​ស៊ើបអង្កេត​ទៅលើ​ការសម្លាប់​ក្រៅ​ផ្លូវច្បាប់ នៅ​ហ្វីលីពីន បាន​ក្លាយជា​ផ្ទាំង​ស៊ី​ប វាយប្រហារ​របស់​លោក Duterte ដោយសារតែ​លោក​ស្រី​បាន រិះគន់ រដ្ឋាភិបាល​លោក Duterte ថា រំលោភច្បាប់ រំលោភ​សិទ្ធិមនុស្ស នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ប្រឆាំង​ក្រុម​គ្រឿងញៀន​។​

​ប្រធាន​ឧត្តមស្នងការ​សិទ្ធិម​នុស្ស​របស់​អង្គការស​ហ​ប្រជាជាតិ​បានលើក​ផងដែរ ករណី​របស់​អ្នករាយការណ៍​ពិសេស ម្នាក់ទៀត របស់​អង្គការសហប្រជាជាតិ ដែល​ទើប​ត្រូវបាន​ក្រសួងមហាផ្ទៃ Philippines ដាក់បញ្ចូល​ឈ្មោះ ទៅ​ក្នុង​បញ្ជី​ឈ្មោះ ពួក​ឧទ្ទាម កុ​ម្មុយ​និ​ស្ត ដែល​រដ្ឋាភិបាល​របស់​លោក Duterte ចាត់ទុក​ជា​ក្រុម​ភេរវ​និយម​។ លោកស្រី Victoria Tauli Carpuz ត្រូវបាន ជ្រើសតាំង នៅ​ឆ្នាំ ២០១៤​ជា​អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក ផ្នែក​ជនជាតិភាគតិច​។ នៅ​ខែ​មុននេះ លោកស្រី​ត្រូវបាន​ក្រសួង​យុត្តិធម៌ Philippines ចោទប្រកាន់ ប្តឹងទៅ​តុលាការ តំបន់ ពី​បទ​ភេរវកម្ម​។​

​តាម​លោក​ Zeid អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោកស្រី Victoria Tauli Carpuz ស្ថិតក្នុង​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល ដោយសារ តែ​លោក​ស្រី​បាន​អត្ថាធិប្បាយ​រិះគន់ ពី​ការសម្លាប់​រង្គាល​ទៅលើ​ក្រុម​ជនជាតិភាគតិច នៅ​តំបន់​មីន​ដា​ណាវ ជា​ទី​ដែល​ប្រធានាធិបតី​ហ្វីលីពីន​បាន​ប្រកាស​ដាក់​ក្រោម​ច្បាប់​អាជ្ញាសឹក ក្នុង​គោលដៅ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវ​និយម កាលពី​ឆ្នាំ ២០១៧​។​

សង្គ្រាម​ពាក្យសំដី កំពុង​ធ្វើឲ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល Philippines របស់​លោក​ប្រធានាធិបតី Duterte កាន់តែ​ដើរ​ឃ្លាតឆ្ងាយ ពីគ្នា​។ នៅ​ថ្ងៃ​សុក្រ​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ លោក​ Zeid Ra Ad Al Hussein នៅ​បាន​វាយតម្លៃ​ថា លោក​ប្រធានាធិបតី Philippines ត្រូវការ​ចូលខ្លួន​ទៅ​ឲ្យ​គ្រូពេទ្យ​ចិត្តសាស្ត្រ​ត្រួតពិនិត្យ វាយតម្លៃ​ស្ថានភាព​ផ្លូវចិត្ត​របស់​លោក​៕ សូ​យ​ន​

spot_img
×