Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លោះ​ពាក្យសម្តី​យ៉ាង​ពុះកញ្ជ្រោល​នៅ​អ៊ីស្រាអែល ព្រោះតែ​យុទ្ធ​នារី​ស្អាត​… … ..​ហួសហេតុ​

spot_img

នៅ​អ៊ីស្រាអែល កំពុង​ផ្ទុះឡើង​នូវ​ការជជែក​វែកញែក​យ៉ាង​ផុលផុស​អំពី​វត្តមាន​របស់​នារី​ភេទ ក្នុង​កងទ័ព ក្នុងនោះ​មាន​មេដឹកនាំ​សាសនា​កំពូលៗ​ក៏បាន​លើកឡើង​ថា យុទ្ធជន​ទាំងឡាយ​នឹង​ពុំ​អាច​ប្រមូលផ្តុំ​ធ្វើ​ការប្រយុទ្ធ​ព្រោះតែ​យុទ្ធ​នារី​ស្អាត​… .. ពេក​។​

​រូបភាព​មួយ​ដែល​ថត​យុទ្ធ​នារី​ដ៏​ស្អាត​ពីររូប បង្ហោះ​លើ Instagram សំដៅ​អំពាវនាវ​សមាសភាព​ភេទ​។​

​តាម​សារព័ត៌មាន Gazety-ru ក្រុម​មេសា​សនា ជ្វី​ស អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អ៊ីស្រាអែល​ពុំ​គួរ​ទុក​ឲ្យ​នារីៗ​នៅ​បម្រើ​ក្នុង​ជួរ​កងទ័ព​។ ពួក​គេ​អះអាង​ថា “​ភេទ​ទន់ខ្សោយ​” ពួកគេ​ជា​មូលហេតុ​បណ្តាល​ឲ្យ​ពួក​បុរសៗ​និង​យុវជន​ដែល​គោរព​សាសនា​… … . បាត់​អស់​ឆន្ទៈ​ប្រយុទ្ធ​។​

​មេដឹកនាំ​សាសនា​ជ្វី​ស​ម្នាក់ នៅ​បាន​ទាមទារ​ឲ្យ​ដកហូត​មុខតំណែង​នាយសេនាធិការ កម្លាំង​ឆ្មាំ​អ៊ីស្រាអែល ហើយ​ចោទប្រកាន់​ទោស​ពីបទ “​ផ្សព្វផ្សាយ​សតិអារម្មណ៍​សិទ្ធិនារី​ជ្រុល​ហួសហេតុ​”​។​

​ឆ្លើយតប​នឹង​កិច្ចសម្ភាសន៍​របស់​កាសែត​រុស្ស៊ី អនុសេនីយ៍ទោ Anatasia ដែល​ជា​នាយទាហានបម្រុង​របស់​កងទ័ព​អ៊ីស្រាអែល វាយតម្លៃថា នារី​ពុំទាន់​ទ​ទទួលបាន​សមាសភាព​មួយ​ពិតប្រាកដ ព្រោះតែ​តួនាទី​បញ្ជាការ​កងទ័ព​ខ្លះ​ទុក​សម្រាប់​តែ​បុរសៗ ទោះបីជា​មាន​វរៈ​សេនា​តូច​មួយ​ចំនួន រួមមាន​ទាំង​បុរស​និង​នា​រីក្តី អនុសេនីយទោ Anatasia អះអាងថា “​ផ្តើមចេញ​ពី​បទពិសោធ​ន៍​ផ្ទាល់​ខ្លួន​ខ្ញុំ​អាច​និយាយថា ប្រសិនបើ​នារី​ទាំងឡាយ​មាន​សុ​បិន្តប្រាថ្នា​នោះ​គេ​អាច​ធ្វើ​បាន​អ្វីៗ​ទាំងអស់​”​។​

​នាង​ពោល​បន្ថែម ៖ នារី​អ៊ីស្រាអែល​ភាគច្រើន​ចង់​អនុវត្ត​កាតព្វកិច្ច​យោធា​ក្នុង​គោលបំណង​ដើម្បី​រៀនសូត្រ​និង​លើកដម្កើង​បុគ្គល​ខ្លួន​។ ព្រោះថា សង្គម​អ៊ីស្រាអែល​ចាត់ទុក​រឿង​នេះ​មាន​សារៈសំខាន់​ក្នុង​ប្រវត្តិ​រូប -​អ្នក​ធ្វើការ​អ្វី បោះជំរុំ​ទ័ព​នៅទីណា ។​ល​។ លើ​មូលដ្ឋាន​នោះ​គេ​នឹង​សម្រេច​ជ្រើសរើស​ឲ្យចូល​បម្រើ​ការងារ​ផ្សេងៗ​។​

​យុទ្ធ​នារី​អ៊ីស្រាអែល​ម្នាក់​

​យុទ្ធជន Dmitri និយាយថា នារី​អ៊ីស្រាអែល​ធ្លាប់បាន​បម្រើ​ក្នុង​បណ្តា​ចលនា​ឈ្លប មុនពេល​មាន​រដ្ឋ​អ៊ីស្រាអែល​ទៅទៀត​។ បច្ចុប្បន្ន​ពេល​បម្រើការ​របស់​នារី​ក្នុង​ជួរ​ទ័ព​តិចជាង​បុរស​ក្រៅពីនោះ​ពួកគេ​មាន​អ្វីៗ​ដូចជា​យើងខ្ញុំ​ដែរ​។ គេ​តែង​ចាប់​ឲ្យ​នារី​បម្រើការ​ក្នុង​យោធភូមិ​ភាគ​ផ្សេងៗ​គ្នា​។ ជាអាទិ៍ ក្នុង​ការហ្វឹកហ្វឺន​ដល់​ពលទាហាន​ថ្មី ថ្នាក់លើ​ច្រើន​ប្រគល់​នាទី​ដឹកនាំ​ឲ្យ​នាទី ព្រោះ​ពួកគេ​គ្រប់គ្រង​បាន​ល្អ​ជាង​។​

​ទោះ​យ៉ាងណា​កងទ័ព​អ៊ីស្រាអែល ប្រហែលជា​នឹង​គ្មាន​ការផ្លាស់ប្តូរ​អ្វី​ដោយសារតែ​សម្ពាធ​មួយ​នេះ​ទេ​។ គូវិវាទ​របស់​មេ​និកាយ​សាសនា គឺ​ក្រុម​យុទ្ធជន​នេះឯង​ពួកគេ​ថែមទាំង​បង្កើត​គណនី​មួយចំនួន​លើ​បណ្តាញ​សង្គម​ដើម្បី​គាំទ្រ​ដល់​នារីៗ​។ តាម​ចំនួន​អ្នក​ឡាយ និង​ខុម​មិន បង្ហាញថា នារី​អ៊ី​ស្រាល​បាន​ទទួល​ការគាំទ្រ និង​យកចិត្តទុកដាក់​។ ខាងក្រោម​ជា​រូបភាព​នៃ​ទង​កុលាប​ទាំងឡាយ​ក្នុង​ជួរ​កងទ័ព​អ៊ីស្រាអែល ៖​

spot_img
×