Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វព្រៃជាង១តោន ដែលបំរុងនាំទៅលក់នៅប្រទេសវៀតណាម ត្រូវបានអាវុធហត្ថលើផ្ទៃប្រទេសស្ទាក់ចាប់បាននៅស្រុកអង្គបូរី

spot_img

តាកែវ៖ សត្វព្រៃដ៏កម្ររបស់ខ្មែរយើងប្រមាណជាង១តោនដែលក្រុមឈ្មួញខិលខូចលួចដឹកយកទៅលក់នៅប្រទេសវៀតណាមតាមច្រកផ្លូវទឹកស្រុកអង្គរបូរី ខេត្តតាកែវ ត្រូវបានមន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្របសម្រួលនីតិវិធីច្បាប់ដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះស្ទាក់ចាប់បានកាលពីយប់ថ្ងៃច័ន្ទ ទី ២៣ ខែ តុលា ឆ្នាំ២០១៧នៅចំណុចភូមិស្វាយលើ ឃុំបាស្រែ ស្រុកអង្គបូរី ខេត្តតាកែវ។

លោក ឈឹម សុវត្ថិឌី មេបញ្ជាការរងកងរាជអាវុធខេត្តតាកែវបានថ្លែងឲ្យដឹងថា សត្វព្រៃដែលសម្មកិច្ចអាវុធហត្ថលើផ្ទៃប្រទេសសហការជាមួយអាវុធខេត្តបានស្ទាក់ចាប់រថយន្តមួយតោនកន្លះមួយគ្រឿងនៅចំនុចខាងលើ ដែលផ្ទុកទៅដោយសត្វព្រៃដ៏កម្រ រួមមានពស់វែក ពស់សង់សឿ ពស់ថ្លាន់និងអណ្ដើក ប្រមាណជាង១តោននិងជនសង្ស័យពីរនាក់ ដោយម្នាក់ជាអ្នកបើករថយន្តនិងម្នាក់ទៀតជាព្រូឡានឈ្មោះរឿនសារី ភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិ៨ឃុំតាលន់ស្រុកស្អាងខេត្តកណ្តាល។ សម្ភារៈដកហូតរួមមាន៖ ១.រថយន្តម៉ាកកូរ៉េចំណុះ១តោន ផ្លាកលេខ ភ្នំពេញ 2AQ 5143។ ២.សត្វអណ្តើក០៤ស្បោង ៣.សត្វពស់ថ្លាន់១១បាវ
៤.ពស់ចំរុះ៥៩ស្បោង។

បើតាមលោកមេបញ្ជាការរងខេត្តតាកែវ ក្រោយការឃាត់រថយន្តដែលផ្ទុកដោយសត្វព្រៃនិងជនសង្ស័យ សមត្ថកិច្ចបានប្រគល់សត្វព្រៃទាំងអស់នោះអោយទៅមន្រ្តីមេព្រៃខេត្តតាកែវដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ ដោយឡែកជនសង្ស័យពីនាក់ដែលសម្មតកិច្ចឃាត់ខ្លួនបានឆ្លើយថាម្ចាស់សត្វទាំងអស់នេះជាជនជាតិវៀតណាមហើយខ្លួនគ្រាន់តែជាកម្មករបើករថយន្តស៊ីឈ្នួលតែប៉ុណ្ណោះ។

យោងតាមលួចខ្សឹបខ្សៀវពីមន្រ្តីអាវុធហត្ថតូចតាចបានលួចបង្ហើបថា សត្វព្រៃនេះបានដឹកឆ្លងកាត់ខេត្តតាកែវយកទៅលក់នៅប្រទេសវៀតណាមស្ទើតែរាប់មិនអស់ទៅហើយកន្លងមក តែមិនមានសមត្ថកិច្ចណាហ៊ានចាប់នោះទេ ព្រោះសមត្ថកិច្ចទាំងអាវុធហត្ថ នគបាលនិងទាហាន ជាពិសេសពួកមេព្រៃដែលមានលោក ស៊ីម ឡាប៉ាំង ជាប្រធាន បានត្រូវថ្នាំសណ្ដំពួកឈ្មួញទាំងអស់នោះរួចអស់ហើយ។ ហើយការចាប់នេះគឺអាវុធហត្ថលើផ្ទៃប្រទេសចុះមកចាប់ដោយផ្ទាល់ ទើបនាំគ្នាឆោឡោ ដូចទើបភ្ញាក់ពីដេក៕ តាកែវ+មុនីរាជ

spot_img
×