Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត​កាណាដា ប្រឆាំង​នឹង​ការ​តម្លើង​បៀវត្សរ៍ ព្រោះ​ប្រាក់ខែ​ពួក​គេ​វា​ខ្ពស់​ពេក​ហើយ​

spot_img

​វេជ្ជបណ្ឌិត​កាណាដា រាប់រយ​នាក់ បានរួម​គ្នា​ចុះហត្ថលេខា​លើ​ញ្ញតិ​មួយ​ដើម្បី​ប្រឆំង​នឹង​ការផ្តួចផ្តើម​សំណើរ តម្លើង​ប្រាក់​បៀវត្សរ៍​ពី​សំណាក់​បណ្តា​ស្ថាប័ន​ពាក់ព័ន្ធ ព្រោះ​តែ​ប្រាក់ខែ​ពួក​គេ​វា​ខ្ពស់​ពេក​ហើយ​។​

​តាម CNBC នៅ​ថ្ងៃ ២៥ កុម្ភៈ វេជ្ជបណ្ឌិត​ចំនួន ៥០០​នាក់ និង​និសិត្ស​វេជ្ជសាស្ត្រ ១៥០​នាក់ នៅ​កាណាដា បាន​មូលមតិ​គ្នា​ចុះហត្ថលេខា​ក្នុង​ញត្តិ​មួយ​ដើម្បី​ប្រឆាំង​នឹង​ការសម្រេច​បង្កើន​បៀវត្សរ៍​ដល់​ពួកគេ​។​

“​យើងខ្ញុំ បណ្តា​វេជ្ជបណ្ឌិត នៅ Quebec អ្នក​ដែល​មាន​ជំនឿ​លើ​ប្រព័ន្ធ​សាធារណៈ​ប្រឆាំង​នឹង​ការសម្រេច​បង្កើន​បៀវត្សរ៍ ដែល​សម្ព័ន្ធ​សមាគមន៍​សុខាភិបាល​កាណាដា​ធ្វើការ​ចរចា​។ ខ្ទង់​ប្រាក់​តម្លើង​ទាំងនេះ ធ្វើ​ឲ្យ​យើងខ្ញុំ​ស្លុត​ចិត្ត ព្រោះថា បណ្តាគិ​លានុ​ប្ប​យិ​កា បុគ្គលិក​សុខាភិបាល និង​អ្នកជំនាញការ​កំពុង​ត្រូវ​ប្រឈមមុខ​ជាមួយ​លក្ខខ័ណ្ឌ​ការងារ​ដ៏​លំបាកលំបិ​ន​។ ក្នុងពេលនោះ​ដែរ​អ្នកជំងឺ​ត្រូវ​ប្រឈមមុខ​នឹង​ស្ថានភាព​ខ្វះខាត​ឱកាស​បាន​ទទួល​នូវ​សេវា​សុខាភិបាល​សំខាន់ៗ ព្រោះតែ​ការកាត់បន្ថយ​ថវិកា​នា​បណ្តា​ឆ្នាំ​មុន​នេះ ក៏ដូចជា​ការប្រមូលផ្តុំ​សិទ្ធិ​អំណាច​របស់​ក្រសួង​សុខាភិបាល​។ របស់​តែ​១​គត់ ដែល “​ពុំ​រង​ទទួល​ការ​ចម្លងរោគ​នេះ​” គួរតែ​ជា​ការកាត់បន្ថយ​ប្រាក់បៀវត្សរ៍​របស់​យើងខ្ញុំ​” នេះ​ជា​ខ្លឹមសារ​នៃ​ញត្តិ​ខាងលើ​។​

​គួរកត់សម្គាល់​ថា ៖ ប្រព័ន្ធ​ព្យាបាល​សារ​ធា​រណៈ​នៅ​កាណាដា ប្រតិបត្តិការ​តាម​ទម្រង់​ផ្គត់ផ្គង់​សេវា​សុខភាព​តាម​តម្រូវការ​របស់​អ្នកជំងឺ ពុំមែន​ផ្អែក​លើ​សមត្ថភាព​ទូទាត់​របស់​ពួកគេ​ទេ​។ អាស្រ័យ​ហេតុ​នេះ​ឯង​ទើប​វេជ្ជបណ្ឌិត​ទូទៅ ២១៣ នាក់​, វេជ្ជបណ្ឌិត​ឯកទេស ១៨៤ នាក់​, វេជ្ជបណ្ឌិត​ផ្នែក​ព្យាបាល​ក្នុង​ពេទ្យ ១៤៩ នាក់​, និង​និស្សិត​វេជ្ជសាស្ត្រ ១៦២ នាក់​, ប៉ងប្រាថ្នា​ទុក​ខ្ទង់​ប្រាក់​ដែល​ចង់​តម្លើង​បៀវត្សរ៍​ឲ្យ​ពួកគេ ត្រូវបាន​យក​ទៅ​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​វិញ​។​

CNBC បាន​ដកស្រង់​ខ្លឹមសា​រ​ញ្ញតិ​ឲ្យដឹង​បន្ថែម​ទៀត​ថា ៖ យើងខ្ញុំ​ជឿជាក់ថា វិធី​សម្របសម្រួល​ថវិកា​នៃ​ប្រព័ន្ធ​សុខាភិបាល Quebec គឺ​ទុក​សម្រាប់​បង្កើន​ការថែទាំ​សុខភាព​ពលរដ្ឋ​និង​ឆ្លើយតប​តម្រូវការ​របស់​អ្នកជំងឺ​ដោយ​ពុំ​បង្ខំ​ដល់​ភ្នាក់ងារ​សុខាភិបាល​ឲ្យធ្វើ​ការ​រហូត​ដល់​ខ្សោះ​កម្លាំង​នោះ​ទេ​។​

​ក្នុង​របាយការណ៍​របស់​វិទ្យាស្ថាន​ព័ត៌មា​ន​សុខាភិបាល​កាណាដា ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​កាលពី​ខែ​កញ្ញា ២០១៧ ប្រាក់បៀវត្សរ៍​ជា​មធ្យម​សម្រាប់​វេជ្ជបណ្ឌិត​ម្នាក់ 260.924 USD វេជ្ជបណ្ឌិត​គ្រួសារ​គឺ 211.717 USD និង​វេជ្ជបណ្ឌិត​វះកាត់ 354.915 USD ក្នុង​១​ឆ្នាំ ប៉ុន្តែ​នេះ​ទើប​ជា​ប្រាក់បៀវត្សរ៍​ប៉ុណ្ណោះ ពុំ​ទាន់​គិតដល់​ខ្ទង់​ប្រាក់​បន្ថែម​ពេល​ពួកគេ​ធ្វើ​ប្រតិបត្តិការ​វះកាត់​៕ ចន្ទ្រា​

spot_img
×