Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​អភិបាល​រាជធានី ធ្វើ​ពិធី​ត​ភ្ជាប់​ពី​ស្ថានីយ៍​រាជា​យ​ស្ម័យ​យាន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៩​មីនា​២០១៨​នេះ​បាន​អញ្ជើញ ក្នុង​ពិធី​ត​ភ្ជាប់​ពី​ស្ថានីយ៍​រាជា​យ​ស្ម័យ​យាន​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចូល​រាជធានី​ភ្នំពេញ ។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា គម្រោង​ស្ថាបនា​ពង្រីក​ផ្លូវ ដាក់លូ និង​រៀបចំ​ផ្លូវ​រថភ្លើង​ចូលក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធ្វើឡើង​នៅ​លើ​ផ្លូវ​តាំង​កសាង ត​ភ្ជាប់​ពី​ផ្លូវ​រថភ្លើង​ក្បែរ​វត្ត​តាំង​កសាង​ចូលក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិតនៅ​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា គម្រោង​ខ្សែ​រថភ្លើង​ថ្មី​នេះ នឹង​បម្រើ​ការដឹកជញ្ជូន​សាធារណៈ​ពី​ស្ថានីយ៍​រាជា​យ​ស្ម័យ​យាន​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​នា​យប់​នេះ​មាន​ប្រវែង​ជាង​១៥០០​ម៉ែត្រ ដោយ​ត​ភ្ជាប់​ពី​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​កំណាត់​ផ្លូវ​រថភ្លើង ដែល​នៅ​ជាប់​នឹង​វត្ត​តាំង​កសាង បន្ត​ចូល​ទៅក្នុង​រាជធានី​ភ្នំពេញ​។ លោក​បន្ថែមថា ការស្ថាបនា​ផ្លូវ​រថភ្លើង​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​បាន​បើ​កឲ្យប្រើប្រាស់​នៅ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុ​ខ​នេះ​។ លោក​រដ្ឋមន្ត្រី​បាន​ចោទ​ជា​សំណួរ​ថា​មាន​បងប្អូន​ខ្លះ​បាន​សួរ​ថា​ហេតុអ្វី​ជា​ដាក់​រថភ្លើង​នៅ​កណ្តាល​ផ្លូវ​រថយន្ត​? លោក​បាន​បញ្ជាក់ថា មិន​មាន​បញ្ហា​នោះ​ទេ បងប្អូន​អាច​បើក​រថយន្ត​និង​ម៉ូតូ​បាន​ជា​ធម្មតា ហើយ​សូម​មាន​ការប្រុងប្រយ័ត្ន​នៅពេល​មាន​រថភ្លើង​ឆ្លងកាត់​ម្តងៗ ហើយ​នៅ​ពេល​នេះ​រថភ្លើង​បាន​និង​កំពុង​សាងសង់​នៅ​ប្រទេស​ម៉ិក​ស៊ីកូ​ចំនួន​៣​គ្រឿង ដែល​ក្នុង​មួយគ្រឿងៗ​អាច​ជិះ​និង​អង្គុយ​បាន​ចំនួន​៥៦​នាក់ ប៉ុន្តែ​បើ​ឈរ​បាន​ចំនួន​ជាង​១០០​នាក់​ក្នុង​មួយ​ទូ​។ ចំណែក​នៅ​ក្នុង​ព្រលាន​យន្តហោះ ក៏​មាន​បន្ទប់​រង់ចាំ​សម្រាប់​ភ្ញៀវ​ដែល​ជិះ​រថភ្លើង ហើយ​ការធ្វើ​ដំណើរ​ចេញ​ព្រលាន​យន្តហោះ​ចូលទៅ​ទីក្រុង​ភ្នំពេញ ក្នុង​រយៈពេល​២៥​នាទី ។

លោក​បន្តថា “​ការស្ថាបនា​ត្រូវ​ប្រើ​រយៈពេល​យូរ​បន្តិច​ដោយ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បង្គោល​ភ្លើង បណ្តាញ​លូ​ជាដើមយើង​គឺ​ធ្វើ យើង​អត់ថា​ទេ នៅក្នុង​សង្គម​យើង មាន​អ្នក​ថា មាន​អ្នកធ្វើ មាន​អ្នក​ឈរ​មើល មាន​អ្នកតិ​ទៀន ប៉ុន្តែ​រាជរដ្ឋាភិបាល​អត់​មានគំនិត​ថា​ទេ គឺ​មាន​គំនិត​ធ្វើ​យ៉ាង​ពិតប្រាកដ គឺ​ផ្លូវ​រថភ្លើង​ចាប់ពី​ថ្ងៃ​ទី​១៤​ខែ​មករា ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែ​មេសា គឺ​ធ្វើ​លឿន​ណាស់ ហើយ​អ្នកខ្លះ​មិន​ជឿ​ថា​យើង​អាច​ធ្វើបាន​ផង ហើយ​ក្បាលរថភ្លើង​នឹង​មកដល់​ស្រុក​ខ្មែរ​នា​ពេល​ឆាប់ៗ​នេះ​”៕​ ដោយ​៖​កូឡាប​

spot_img
×