Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ក្នុង​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៤ នៅ​ខេត្ត​កណ្តាល​

spot_img

ភ្នំពេញ ៖ ដើម្បី​ធានា​ការពារ​សុវត្ថិភាព និង​ផ្តល់​ភាពកក់ក្តៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​សប្បាយ​ក្នុងឱកាស​ដែល​រដ្ឋបាល​ខេត្ត​កណ្តាល ប្រារព្ធ​ពិធី​បុណ្យ​ទន្លេ​លើ​ក​ទី​៤ រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​៩-១០-១១ ខែ​មីនា ឆ្នាំ​២០១៨ កម្លាំង​នាយកដ្ឋាន​នគរបាល​ការពារ ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ពី លោក ឧត្តមសេនីយ៍ឯក ជុំ សា​វុឌ្ឍ ប្រធាន​នាយកដ្ឋាន បាន​ត្រៀម​ខ្លួន​រួចជាស្រេច និង​យកចិត្តទុកដាក់​បំផុត​ទាំង​សម្ភារៈ និង​មធ្យោបាយ ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ពួកគាត់ ។​

​លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ បាន​ណែនាំ​ឲ្យកម្លាំង​នាយកដ្ឋា​ន​ដែល​មាន​ភារកិច្ច​ការពា​រ​ពិធីបុណ្យ​ទន្លេ សូមឲ្យ​ខិតខំ​យកចិត្ត​ទុកដាក់​ខ្ពស់​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ឲ្យទទួល​បាន​ភាពកក់ក្តៅ និង​មាន​សុវត្ថិភាព ពេល​ដែល​មក​កម្សាន្ត​សប្បាយ ។​

​លោក​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ ក៏បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន និង​ថែរក្សា​ទ្រព្យសម្បត្ដិ​របស់​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ ក្នុងករណី​មាន​បទល្មើស​ណាមួយ​កើតឡើង​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រ​ញ៉ាប់​រាយការណ៍​ជូន​សមត្ថកិច្ច ដែល​ឈរជើង​នៅ​តាម​គោលដៅ​ជាច្រើន​កន្លែង ដើម្បី​ឲ្យ​សមត្ថកិច្ច​អន្ត​រាគម​ន៍​បាន​ទាន់ពេលវេលា ។​

​ជាមួយ​ព្រឹត្តិការណ៍​នេះដែរ ក្រសួង​ទេសចរណ៍​ក៏​បាន​ចេញ​នូវ​សេចក្តីណែនាំ អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៤ នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល នាយកដ្ឋាន​សេវាកម្ម​ស្នាក់នៅ​និង​ម្ហូប​អារ​ហារ​ទេសចរណ៍ នៃ​ក្រសួង​ទេសចរណ៍ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត​កណ្តាល បាន​ធ្វើ​យុទ្ធនាការ​ពេញ​មួយ​សប្តាហ៍​។​គិត​ចាប់ពី​ថ្ងៃ​ទី​១​មីនា​មក​។ ផ្សព្វផ្សាយ​បញ្ញត្តិ​ណែនាំ​ឲ្យ​គ្រប់​មូលដ្ឋាន​អាជីវកម្ម​បម្រើ​សេវាកម្ម​ម្ហូបអាហារ​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​អំពី​បញ្ហា​អនាម័យ​។ “​ភោជនីយដ្ឋាន​ស្អាត ជា​ភោជនីយដ្ឋាន​ដែល​គ្មាន​សម្រាម​ក្រោម​តុ​”​។​

​ក្នុង​ថ្ងៃ​ទី​១​នៃ​ពិធី​បុណ្យ​ទន្លេ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក​ម៉ៅ ភិរុណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​កីឡា​រត់​កម្សាន្ត ដោយ​មាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​យុវជន សិស្ស​មក​ពី​សាលា​បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កណ្តាល​សរុប​ចំនួន​ជាង​៥០០០​នាក់​។​

​គួរឲ្យ​កត់សម្គាល់​ថា ពិធីបុណ្យ​ទន្លេ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​បណ្តា​ឆ្នាំ​កន្លង​ទៅ ដោយហេតុ​ថា កីឡាករ កីឡាការិនី​ចូលរួម​ក្នុង​កម្មវិធី​កីឡា​រត់​កម្សាន្ត​នេះ​មាន​ចំនួន​ច្រើនជាងគេ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×