Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយ​ជាង ១០ ពាន់​លាន​អឺរ៉ូ របស់​លី​ប៊ី នៅ​ធនាគារ​ក្រៅប្រទេស “​គ្មាន​ស្លាប តែ​ចេះ​ហោះហើរ​”

spot_img

​ទឹកប្រាក់​ជាង ១០ ពាន់​លាន​អឺរ៉ូ របស់​រដ្ឋាភិបាល​លី​ប៊ី ដែល​ត្រូវ​បាន​បង្ក​កដោយ​អនុលោម​តាម​បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ​មេដឹកនាំ​ផ្តាច់ការ Muamar Gaddafi បាន​បាត់ស្រមោល​យ៉ាង​អាថ៌កំបាំង​ពី​ធនាគារ​មួយ​នៅ​ប៊ែលហ្សិក ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ ២០១៣-២០១៧ -​នេះ​បើ​តាម​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​តំបន់​។​

​លោក Muamar Gaddafi

​សារព័ត៌មាន RT បាន​ដកស្រង់​ព័ត៌មាន​ពី​កាសែត​នៅក្នុង​តំបន់​ឲ្យដឹងថា នា​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៣ គណនី ៤ ត្រូវបាន​បើក​នៅ​ធនាគារ Euroclear នៅ​ប៊ែលហ្សិក ដែល​ជា​របស់​មូលនិធិ​វិនិយោគ​ជាតិ​លី​ប៊ី (LIA) ហើយ​មូលនិធិ​វិនិយោគ​របស់​បរទេស​នៅ​លី​ប៊ី (LFICO) មាន​ប្រមាណ ១៦,១ ពាន់​លាន​អឺរ៉ូ ដែល​ត្រូវ​បង្ក​ក​។ ទឹកប្រាក់​ទាំងនោះ​ត្រូវបាន​គេ​សង្ស័យថា មាន​ទាក់ទង​ដល់​សកម្មភាព​លាង​សម្អាត​លុយកខ្វក់​របស់​រដ្ឋការ​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី Gaddafi​។​

​ប៉ុន្តែ​ពេល​ដែល​រដ្ឋកា​រលី​ប៊ី​បច្ចុប្បន្ន​ស្វែងរក​វិធី​ប្រមែ​មូល​ថវិកា​នៃ​មូលនិធិ​នេះ នៅ​ឆ្នាំ​២០១៧ នៅក្នុង​គណនី​ទាំងនោះ​ស្រាប់តែ​ឃើញ​មាន​នៅ​សល់​ទឹកប្រាក់​ជាង​៥​ពាន់​អឺរ៉ូ​ប៉ុណ្ណោះ​។ ដឺ​នេះ អ្នកនាំពាក្យ​ការិយាល័យ​អយ្យការ Brussel ឲ្យដឹងថា ៖ “​នៅសល់​ទឹកប្រាក់​តែ​ជាង ៥ ពាន់​លាន​អឺរ៉ូ ក្នុង​គណនី ៤ ដែល​បើក​នៅ​ធនាគារ Euroclear ហើយ Euroclear ក៏​បដិសេធ​ពុំ​ព្រម​ប្រគល់​លុយ​ដែល​នៅ​សេសសល់​របស់​មូលនិធិ​នេះ​វិញ​។​

​គួរ​រំលឹក​ឡើងវិញ​ថា ទ្រព្យសម្បត្តិ​ទាំង​នេះ​ត្រូវបាន​បង្កក​តាំងពី​ខែ​មីនា ឆ្នាំ​២០១១ ដោយ​ផ្អែក​តាម​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ តាំងពី​ពេលនោះ​មក​រដ្ឋការ​ប៊ែលហ្សិក ក៏​ពុំ​ដែល​ធ្លាប់​អនុញ្ញាត​ឲ្យ “​រំលាយ​បង្កក​” ចំពោះ​ទ្រព្យសម្បត្តិ​ទាំងនេះ -​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ប៊ែលហ្សិក Florence Angelici បាន​អះអាង​យ៉ាង​ច្បាស់លាស់​។​

៧ ឆ្នាំក្រោយ​មរណៈភាព​របស់លោក Muamar Gaddafi រដ្ឋាភិបាល​លី​ប៊ី​ថ្មី បាន​បន្ត​រុករក​តម្រុយ​ទាំងឡាយ​នៃ​ទ្រព្យសម្បត្តិ​ដ៏​ធំ​សម្បើម នៃ​របប Gaddafi​។ អ្នកជំនាញការ​ទាំងឡាយ​ប៉ាន់ប្រមាណ​ថា ទ្រព្យសម្បត្តិ​នេះ​អាច​មាន​ដល់​ទៅ​រាប់រយ​ពាន់​លាន​ដុល្លារ​ឯណោះ​។​

​ក្នុងអំឡុងពេល​ក្តោប​ក្តាប់​អំណាច ៤២​ឆ្នាំ លោក Gaddafi និង​សាច់ញាតិ ត្រូវបាន​ចាត់ទុក​ថា មាន​ទ្រព្យសម្បត្តិ​ដ៏​សន្ធឹកសន្ធាប់​បានមកពី​ការលក់​ប្រេងកាត​។ លោក Gaddafi បាន​ត្រូវ​ផ្តួលរំលំ​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១១ ហើយ​បាន​ត្រូវ​កម្លាំង​បះបោរ​សម្លាប់​ក្នុង​អំឡុងពេល​នោះ​៕ សូ​យ​ន​

spot_img
×