Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ថោង ខុន និង​លោក ម៉ៅ ភិរុណ ដឹកនាំ​សកម្មភាព​ដាំ​ដើមឈើ​ក្នុង​ពិធីបុណ្យ​ទន្លេ បង្កើន​សោភ័ណភាព​ក្រុង​តាខ្មៅ​

spot_img

​កណ្តាល ​៖​ ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ខេត្ត​កណ្តាល លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​ដឹកនាំ​សកម្មភាព​ដាំ​ដើមឈើ​នៅក្នុង​សួន​អាពាណ៍​ពិ​ពាណ៍ តាម​មាត់​ទន្លេ​បាសាក់ ក្រុង​តាខ្មៅ ដើម្បី​បំផុសស្មារតី​ស្រលាញ់​ដើមឈើ និង​ក្រើនរំឭក​ឱ្យ​ចូលរួម​ដាំ​ដើមឈើ សំដៅ​បង្កើន​សោភ័ណភាព​ដ៏​ស្រស់បំព្រង​ក្នុង​ទីក្រុង និង​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​។​

​សកម្មភាព​ខាងលើ​នេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ ពោល​ស្រប​នឹង​ការចាប់ផ្ដើម​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤ ដែល​មាន​ការចូលរួម​ពី​មន្ត្រីរាជការ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ សិស្សានុសិស្ស​ផង​ដែរ​។​

​លោក ម៉ៅ ភិរុណ បាន​ថ្លែងថា ការដាំ​ដើមឈើ​នៅពេល​នេះ​ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ​នូវ​ការយកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ជំរុញ​ការអភិវឌ្ឍ​តំបន់​បៃតង​នៅតាម​បណ្តា​ក្រុង​នីមួយៗ និង​លើកទឹកចិត្ត​ឱ្យ​មាន​យុទ្ធនាការ​ដាំ​ដើមឈើ​ឡើង​គ្រប់​ទីកន្លែង ក្រោម​ពាក្យស្លោក ដាំ​ដើមឈើ​ផ្តើមចេញ​ពី​អ្នក ឬ ទេសចរ​ម្នាក់ ដើមឈើ​មួយ​ដើម និង​គូស្រករ​ថ្មី​ចូលរួម​ដាំ​ដើមឈើ​២​ដើម​ទុកជា​អនុស្សាវរីយ៍​។​

​លោក​រដ្ឋមន្ត្រី ថោង ខុន បាន​បញ្ជាក់​យ៉ាង​ថា យុទ្ធនាការ​ខាងលើនេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​សកម្មភាព​ដាំ​ដើមឈើ ឱ្យ​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ​ប្រកបដោយ​ការទាក់ទាញ សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចង់​ទទួលបាន​បទពិសោធន៍​ថ្មីៗ ព្រមទាំង​ជំរុញ​ចលនា​ក្នុងស្រុក ជា​ពិសេស​ការធ្វើ​ដំណើរ​កម្សាន្ត​របស់​យុវជន សិស្ស និស្សិត មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទូទៅ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការដាក់ចេញ​នូវ​យុទ្ធនាការ​នេះ​ក៏​នឹង​រួមចំណែក​បង្កើន​ឧត្តមភាព​ប្រកួតប្រជែង ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ កន្លងទៅ ចំនួន​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​ជាង ៥,៦​លាន​នាក់ កើនឡើង ១១,៦% ធៀប​នឹង​ឆ្នាំ​២០១៦​។ តាម​ការព្យាករណ៍ នៅ​ឆ្នាំ​២០២០ កម្ពុជា​អាច​នឹង​ទទួល​ភ្ញៀវ​ទេសច​រ​អន្តរជាតិ​ជាង ៧​លាន​នាក់​។​

​លោក​បាន​បញ្ជាក់ទៀតថា ការរីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​គឺ​ពិតជា​បាន​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ពិសេស​ចូលរួម​ដល់​ការសម្រេច​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ ដើម្បី​កំណើន​ការងារ ប្រសិទ្ធភាព និង​សមធម៌​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×