Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍​៖ ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ

spot_img

​កណ្ដាល​ ៖ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​អាជ្ញាធរ ប្រជាពលរដ្ឋ ប្រតិបត្តិ​ករ​ទេសចរណ៍ អាជីវករ​​ទេសចរណ៍ និង​ដៃគូ​អភិវឌ្ឍន៍​នានា ត្រូវ​ចូលរួម​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ ដើម្បី​ទ្រទ្រង់​ដល់​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ទន្លេ​តាម​ដង​ទន្លេ ប្រកបដោយ​ការទទួលខុសត្រូវ​។​

​ក្នុង​សិក្ខាសាលា​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើ​ក​ទី​៤ ក្រោម​ប្រធានបទ ទន្លេ​នៃ​សន្ដិភាព មិត្តភាព និង​និរន្តរភាព​ទេសចរណ៍ និង​ពិធី​ចែក​ប័ណ្ណសរសើរ លិខិត​សរសើរ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ ។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤​បាន​លើកឡើង​ថា ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល សម្ដេច​តេជោ ហ៊ុន សែន បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ភាព​សម្បូរ​សប្បាយ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ពិសេស​បាន​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​មាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ តួយ៉ាង​ដូចជា​ក្រុង​តាខ្មៅ នៃ​ខេត្ត​កណ្តាល​នេះ​ជាដើម ក៏​ជា​គោលដៅ​ទេសចរណ៍​មួយ​ដែល​មាន​សក្តានុពល និង​បង្ហាញ​លទ្ធភាព​ខ្ពស់ ក្នុង​ត​ភ្ជាប់​ពី​គោលដៅ​ទេសចរណ៍​នានា​ពី​រាជធានី​ភ្នំពេញ ទាំង​ផ្លូវគោក និង​ផ្លូវទឹក​។​

លោក​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល មន្ទីរ​ទេសចរណ៍​ខេត្ត​កណ្ដាល និង​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ រួមមាន​៖១៖ ត្រូវ​យកចិត្តទុកដាក់​លើ​ការពង្រឹង​លើ​ការគ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍ និង​ត្រូវ​ពង្រឹង​គុណភាព​សេវាកម្ម​ទេសចរណ៍​ឱ្យបាន​កាន់តែ​ល្អ និង​បដិសណ្ឋារកិច្ច​ល្អ ដោយ​ត្រូវ​អនុវត្ត​តាម​ច្បាប់​ស្ដីពី ទេសចរណ៍ (​ត្រូវ​ស្នើ​សុំ​អាជ្ញា​បណ្ណ​ទេសចរណ៍​ស្របតាម​មាត្រា​៣២ នៃ​ច្បាប់​ស្ដីពី​ទេសចរណ៍​) និង​ស្ដង់ដារ​គុណភាព​សេវាកម្ម​ទេសចរណ៍ ទាំង​ថ្នាក់​ជាតិ និង​ទាំង​ថ្នាក់​អាស៊ាន ពិសេស​គុណភាព​ម្ហូបអាហារ​នៅ​តាម​ភោជនីយដ្ឋាន និង​ម្ហូបអាហារ​នៅតាម​ដងផ្លូវ​។​២៖ អភិវឌ្ឍ​ទេសចរណ៍​ទីក្រុង​តាម​ដង​ទន្លេ ដែល​មាន​សក្ដានុពល​ទាក់ទាញ​ទេសចរណ៍ ដោយ​ផ្ដើមចេញពី​ការអភិវឌ្ឍ​ទីក្រុង​ស្អាត ទន្លេសា្អត សេវាកម្ម​ល្អ ដើម្បី​ចូលរួម​ទ្រទ្រង់​ដល់​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ទន្លេ​តាម​ដង​ទន្លេ ប្រកបដោយ​ការទទួលខុសត្រូវ​។​ ៣៖ ត្រូវ​យកចិត្តទុកដាក់​អំពី​ភាព​ស្អាត អនាម័យ​របស់​បង្គន់​សាធារណៈ ទាំង​នៅ​តាម​ទីសាធារណៈ នៅក្នុង​សណ្ឋាគារ ភោជនីយដ្ឋាន និង​តាម​សម្បទា​ទេសចរណ៍​ផ្សេងៗ​ទៀត​។​៤៖ អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​តាម​ដង​ទន្លេ ដែល​រួម​មាន​សហគមន៍​ទេសចរណ៍ ក​សិ​ទេសចរណ៍ និង​ផ្ទះ​ស្នាក់​គំរូ៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×