Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ ពន្ធដារ ប្រមូល​ពន្ធ​គ្រប់​ប្រភេទ បាន​ជាង​៣១៤​លាន​ដុល្លារ​

spot_img

​ភ្នំពេញ ​៖ សម្រាប់​រយៈពេល​២​ខែ​ដំបូង ដើមឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូល​បាន​សរុប​មាន​ចំនួន​១.២៥៩.៥១៩,៣៣​លាន​រៀល ស្នើ​ប្រមាណ​ជាង​៣១៤,៨៨​លាន​ដុល្លារ​អាមេរិក​ស្នើ​នឹង​១៦,៣៨​ភាគរយ​នៃ​ផែនការ​ច្បាប់​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា តាម​របាយការណ៍​រប​ស់លោក​ប្រតិភូ​បានបង្ហាញ​ថា លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ទទួលបាន​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​-Online) មាន​ចំនួន ៥៨៣.៤១៧,១៣​លាន​រៀល (​ប្រមាណ​ជា ១៤៥,៨៥​លាន​ដុល្លារ​អាមេរិក​) ស្នើ​នឹង​៧,៥៨​ភាគរយ នៃ​ផែនការ​ច្បាប់ និង​បាន​ធ្វើ​បែបបទ​បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន ៥៣៤.១៧៨,៥៤ លាន​រៀល (​ប្រមាណ​១៣៣,៥៤ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៦,៩៤​ភាគរយ​នៃ​ផែនការ​ច្បាប់​។ ប្រសិនបើ​ប្រៀបធៀប​ទៅនឹង​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ ដែល​សម្រេចបាន​៤៩៧,០៩​ពាន់​លាន​រៀល (​ប្រមាណ​ជា​១២៤,២៧​លាន​ដុល្លារ​) ឃើញថា ការប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​មាន​ការកើនឡើង​ចំនួន​៨៩.៣៣១,២៦​លាន​រៀល (​ប្រមាណ​២២,៣៣​លាន​ដុល្លារ​) ស្នើ​នឹង​អត្រាកំណើន​១៨,០៨​ភាគរយ ។ សម្រាប់​រយៈពេល​ពីរ​ខែ ដើមឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​ប្រមូល​បាន​សរុប​មាន​ចំនួន ១.២៥៩ ៥១៩,៣៣ លាន​រៀល (​ប្រមាណ​ជា ៣១៤,៨៨ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១៦,៣៨% នៃ​ផែនការ​ច្បាប់​។​

​ថ្លែង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ថ្ងៃ​សុក្រ ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៨ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​វាយតម្លៃ​ខ្ពស់ និង​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​ជាន់ថ្នាក់ នៅតាម​អង្គភាព​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​បាននិងកំពុង​ចូលរួម យ៉ាងសកម្ម​ក្នុង​ការខិតខំ​ប្រឹងប្រែង ប្រមូល​ចំណូល​រហូត​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ដែល​នេះ​គឺជា​ជោគជ័យ​រួម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ការសម្រេចបាន​នូវ​លទ្ធផល នៃ​ការប្រមូល​ចំណូល​ពន្ធ សម្រេច​បាន​ផ្លែផ្កា​យ៉ាង​ត្រ​ចេះ​ត្រចង់​។​

​ទន្ទឹង​ម​នឹង​គ្នា​នេះ លោក​ក៏​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព អោយ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែក​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ឲ្យ​អ្នកជាប់ពន្ធ​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា ធ្វើ​យ៉ាងណា​កាត់បន្ថយ​ជា​អតិបរមា ឬ​មិន​អោយ​អ្នក​ជាប់ពន្ធ​មានការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុងការ​បង់ពន្ធ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ ឆ្លុះ​កញ្ចក់ មុជទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×