Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ព្រះសីហនុ កំពុង​ឈឺ​ជំងឺមហារីក​ធ្ងន់ធ្ងរ ដង្ហោយ​រក​សប្បុរសជន​ជួយសង្គ្រោះ (Video inside)

spot_img

​ខេត្ត​ព្រះសីហនុ​៖ សាខា​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេត្ត​ព្រះសីហនុ បាន​នាំយក​អំណោយ​ជូន​លោក​គ្រូបង្រៀន​ម្នាក់ ឈ្មោះ ចាន់ ធឿង បង្រៀន​នៅ​សាលាបឋមសិក្សា​ចំការកៅស៊ូ ឃ្លាំង​លើ​ក្រុងព្រះសីហនុ ដែល​កំពុងតែ​មាន​ជំងឺមហារីក​ធ្ងន់ធ្ងរ ហើយ​គ្រួសារ​ខ្វះ​លទ្ធភាព​ឬ​មិន​មាន​ថវិកា​ព្យាបាល​។​

​ដើម្បី​ចូលរួម​រំលែក​ការខ្វះខាត​នេះ លោក ឈុន សា​រុំ សាខា​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ បាន​នាំយក​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន និង​មូលនិធិ របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ចំនួន ៦០​ម៉ឺន​រៀល និង​ថវិកា លោក​ផ្ទាល់​ចំនួន ១០០​ដុល្លារ​សហរដ្ឋអាមេរិក យកទៅ​ជូន​គ្រូបង្រៀន នៅ​សាលាបឋមសិក្សា​ចំការកៅស៊ូ​ឃ្លាំង​លើ ក្រុងព្រះសីហនុ ដែល​កំពុង​មាន​ជំងឺមហារីក​ធ្ងន់ធ្ងរ​។​

​លោក ឈុន សា​រុំ បញ្ជាក់ថា ថ្វី​ត្បិត​តែ​ចំនួន​ថវិកា​មូលនិធិ​សម្ព័ន្ធ ក៏​ដូច​ជា​ថវិកា​សប្បរ​ស​ជន ដែល​ផ្តល់ជូន​គ្រួសារ លោកគ្រូ​កំពុងមាន​ជំងឺ​ធ្ងន់​នេះ មាន​ចំនួន​តិចតួច​បែបណា​ក្តី ក៏ប៉ុន្តែ អាច​ជា​ការចូលរួម​ចែករំលែក​ការខ្វះខាត ជូន​គ្រួសារ​មន្ត្រីរាជការ​ពេល​មាន​ជំងឺ និង​ជា​ការបង្ហាញ​ពី​ទឹកចិត្ត​អាណិតអាសូរ ក្នុង​មាន​ពលរដ្ឋ​ខ្មែរ និង​មាន​ឈាមជ័រ​ជា​ខ្មែរ​ដូច​គ្នា​។​

​លោក ឈុន សា​រុំ ប្រធាន​សាខា​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ខេត្ត​ព្រះសីហនុ បន្តទៀតថា​ដើម្បី​ផ្តល់​កម្លាំងចិត្ត និង​ការអាណិតអាសូរ ក្នុងនាម​លោក ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ជា​មន្ត្រីរាជការ​ជិត​ចូលនិវត្តន៍​មួយរូប នា​ខេត្ត​ព្រះសីហនុ លោក​បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​មាន​សណ្តាន​ចិត្ត​ចង់​ជួយ​ឧបត្ថម្ភ ដល់​គ្រួសារ​លោក​គ្រូបង្រៀន ដែល​កំពុង​មាន​ជំងឺមហារីក​ធ្ងន់ធ្ងរ ដែល​កន្លងមក លោក​គ្រូ​បាន​ចំណាយ​ពេលវេលា​កម្លាំង​ញើស​ឈាម ជួយ​បង្ហាត់​បង្ក្រៀន​ដល់​កុមារា​កុមារី ដែល ជា​កុលបុត្រ​ខ្មែរ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។​

​បច្ចុប្បន្ន លោក ចាន់ ធឿង គ្រូបង្រៀន​សាលាបឋមសិក្សា​ចំការកៅស៊ូ ដែល​មាន​ជម្ងឺ​មហារីក​ធ្ងន់ធ្ងរ មាន​ទីលំនៅ​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​ផ្តើម​ពី​បញ្ហា​នេះ លោក ឈុន សា​រុំ ស្នើថា បើ​មាន​សប្បុរសជន​ចង់​ផ្តល់​ជា​ថវិកា និង​គ្រឿងឧបភោគ​បរិភោគ​ជូន គ្រូបង្រៀន ដែល​កំពុង​មាន​ជំងឺមហារីក​ធ្ងន់ធ្ងរ​ខាងលើនេះ អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០១២ ៨៦៥ ១១៦ និង ០១៦ ២៣៣ ៥៣៥៕ ដែន សីមា

spot_img
×