Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ទំនើង​ផឹកស្រា​ស្រវឹង ទាញ​កាំបិត​កាប់​ឪពុក​របួសធ្ងន់​

spot_img

​ឧត្តរមានជ័យ ៖ មាន​ករណី​ប្រព្រឹត្ត​អំពើហិង្សា​ក្នុង​គ្រួសារ​មួយ​បាន​កើតឡើង ដោយ​កូន​ទំនើង​ផឹកស្រា​ស្រវឹង ទាញ​កាំបិត​កាប់​ទៅលើ​ឪពុក​របស់​ខ្លួន បណ្តាលឲ្យ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១៨ ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ឈើ​ក្រំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ សារ៉ាត់ ផែន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ត្រូវជា​កូនបង្កើត បាន​យក​កាំបិត​មក​កាប់ ឪពុក​ខ្លួន​ឯង​ត្រូវ​ចំ​ក្បាល ១​កាំបិត និង​ចំ​ដៃ​ខាងស្ដាំ ១​កាំបិត បណ្ដាលឲ្យ​រងរបួ​សយ៉ា​ង​ធ្ងន់ធ្ងរ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ អ៊ុំ សារ៉ាត់ ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ រស់នៅ​ភូមិ​ឈើ​ក្រំ សង្កាត់​កូន​គ្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។ សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា “​ករណី​នេះ​កើង​ឡើង ដោយ​មូលហេតុ ជនបង្ក​ស្រវឹងស្រា “​។​

​ក្រោយពេល​កើតហេតុ​ភ្លាមៗ កម្លាំង​នគរបាល​ប៉ុស្តិ៍​កូន​គ្រៀល ទៅដល់​កន្លែងកើតហេតុ បាន​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការ​នគរបាល​ក្រុង​សំរោង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×