Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រួម​ក្បាល បង្ខាំង​ព្រលឹង (រូប១៣សន្លឹក 5 Video inside)

spot_img

Shrunken head គឺជា​ពាន​នៃ​ជយ័ជម្នះ ជា​ពិធី​កម្ម​នៃ​ជំនឿ ដែល​គេ​ជឿ​ថា​នេះ​ជា​ការចាប់​បង្ខាំង​ព្រលឹង​របស់​សត្រូវ បន្ទាប់ពី​គេ​បានសម្លាប់​បុគ្គល​នោះ​ហើយ​ដោយ​កាត់​យក​ក្បាល​មក​ឆ្កៀល​យក​លលាដ៍​ចេញ​ដោយ​មិន​អោយ​ដាច់​រហែក​ស្បែក​ក្បាល​នោះ​ទេ បន្ទាប់មក​ទើប​គេ​យក​ស្បែក​ក្បាល​នោះ​ទៅ​អប់​ថ្នាំ​ធ្វើ​ពិធី​កម្ម បង្រួម វា​អោយ​តូច​តាមតែ​វា​អាច​តូច​ទៅ​បាន​។

យើង​ឃើញថា​គ្រប់​លលាដ៍ក្បាល​គឺ​មាន​ការ​ចោះ​ដេរ​ភ្នែក ដេរ​មាត់​ភ្ជិត ព្រោះ​គេ​ជឿ​ថា​នេះ​ជាការ​បង្ខាំង​ព្រលឹង​របស់​បុគ្គល​នោះ​មិន​អោយ​ទៅ​ណា​បាន ដើម្បី​នៅ​ជា​បរិវារ​គេ ដោយ​មាន​ការជឿ​ស្រដៀង​នឹង​រឿង​កូនក្រក​ដែរ​។ ពិធី​កម្មនេះ​ដើមឡើយ​គឺ​ជា​ប្រពៃណី​របស់ កុលសម្ព័ន្ធ Jivaroan ហើយក៏​មាន​តាមៗ​មក​ដោយ​កុលសម្ព័ន្ធ Shuar, Achuar, Huambisa, Aguaruna ផងដែរ ដែល​សព្វថ្ងៃ​មាន​សេសសល់​នៅឯ Ecuador និង Peru ដោយ​ក្បាល​ទាំងនោះ​សឹងតែ​ទាំងអស់​គឺជា​ក្បាលមនុស្ស​ប្រុស ព្រោះ​ត្រូវបាន​កាត់​ក្នុង​ចម្បាំង តែ​រយៈពេល​ក្រោយៗ​មក​គេ​បាន​ប្រទះឃើញ​មាន​ក្បាល​ដែល​ជា​របស់​មនុស្ស​ស្រី ទើប​ធ្វើអោយ​អ្នក​ស្រាវជ្រាវ​មាន​ការជជែក​គ្នា អំពី​រឿង​នេះ​យ៉ាង​ស្វិតស្វាញ​ដើម្បី​តាម​រក​ចម្លើយ​បន្តទៀត​៕ ក្ខិ​ណី​

នេះជាការបង្ហាញអំពីរបៀបធ្វើពិធីកម្មបង្រួមក្បាល

នេះគឺជាក្បាលរបស់មនុស្សស្រី ដែលកម្រនឹងប្រទះ

spot_img
×